ពេល​ស្រលាញ់​គ្នា​ហើយ កុំ​ភ្លេច​ទាមទារ​រឿង​ទាំង​៥​យ៉ាង​នេះ​ពី​សង្សារ

  • 2018-10-11 10:36:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 100

ចន្លោះមិនឃើញ

បើ​ចង​សម្ពន្ធភាព​នឹង​នរណា​ម្នាក់​ហើយ កុំ​ភ្លេច​ទារ​រឿង​៦​យ៉ាង​នេះ​ពី​ដៃ​គូ​របស់​អ្នក​ឲ្យ​សោះ។

១. ពេល​វេលា

ពេល​វេលា​គឺ​ជា​អ្វី​ម្យ៉ាង​ដែល​ពិបាក​រក​បំផុត។ វា​គឺ​ជា​របស់​តែ​មួយ​គត់​ដែល​លុយ​មិន​អាច​ទិញ​បាន។ នេះ​គឺ​ជា​មូលហេតុ​ដែល​ពេល​វេលា​គឺ​ជា​សំខាន់​មួយ​ក្នុង​មនោសញ្ចេតនា។ យើង​អាច​មើល​ដឹង​ថា​គេ​ស្រលាញ់​យើង​ច្រើន​ឬ​តិច​អាស្រ័យ​លើ​ពេលវេលា​ដែល​គេ​ផ្ដល់​ឲ្យ​យើង។

រូបតំណាង

២. យល់

បើ​សង្សារ​អ្នក​មិន​យល់​អ្នក​ទៀត មាន​អ្នក​យល់? នៅ​ក្នុង​មនោសញ្ចេតនា​មួយ អ្នក​មាន​សិទ្ធិ​ទាមទារ​ឲ្យ​ដៃ​គូ​យល់​ពី​អ្នក ស្ថានភាព​ដែល​អ្នក​កំពុង​ស្ថិត​ក្នុង ដើម្បី​ជួយ​ធ្វើ​ជា​ខ្នង​បង្អែក​របស់​គ្នា។

៣. ចំណាប់អារម្មណ៍

កុំ​និយាយ​ថា​អ្នក​នៅ​អាច​ស្រលាញ់​នរណា​ម្នាក់​នៅ​ពេល​ដែល​អ្នក​លែង​ចាប់​អារម្មណ៍​គេ​ទៀត​ហើយ។ បើ​ពិត​ជា​ស្រលាញ់​មនុស្ស​ម្នាក់​ពិត​មែន យើង​ប្រាកដ​ជា​ចង់​ដឹង​ចង់​ឮ​រាល់​សកម្មភាព​របស់​គេ​ទាំង​អស់។

រូបតំណាង

៤. ផ្លាស់​ប្ដូរ

ទោះ​បី​ជា​អ្នក​ស្រលាញ់​គ្នា​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ បើ​សិន​ជា​មិន​មែន​ផ្លាស់​ប្ដូរ​បរិយាកាស​សោះ មនោសញ្ចេតនា​មួយ​នោះ​នឹង​ប្រែ​ក្លាយ​ជា​ធុញ​ទ្រាន់។ ត្រូវ​ដើរ​ទៅ​កន្លែង​ណា​ដែល​មិន​ធ្លាប់​ទៅ ញ៉ាំ​អី​ដែល​មិន​ធ្លាប់​ញ៉ាំ ធ្វើ​អ្វី​ដែល​មិន​ធ្លាប់​បាន​ធ្វើ។

៥. សន្យា

ចុង​បញ្ចប់​គឺ​ការ​សន្យា។ អ្នក​អាច​ទាមទារ​ឲ្យ​គេ​សន្យា​បាន​គ្រប់​រឿង។ បើ​គ្មាន​ការ​សន្យា រាល់​ការ​និយាយ​របស់​គេ​ដូច​គ្មាន​បាន​ការ​ដែរ ព្រោះ​គេ​មិន​បាន​ប្រព្រឹត្ត​វា​ផង​ហ្នឹង។ ដូច​នេះ​ហើយ វា​មិន​ខុស​ទេ​បើ​យើង​ទារ​ឲ្យ​គេ​សន្យា​នឹង​យើង៕

រូបតំណាង

ប្រភព៖ Guu ប្រែសម្រួល៖ Caramel