ឈ្មោះ​ជា​សង្សារ​ តែ​ខាង​ប្រុស​​អត់​​រវីរវល់​​នឹង​យើង​សោះ​ តើ​គួរ​ធ្វើ​ម៉េច​ឲ្យ​គេ​ដឹង​ខ្លួន?

  • 2018-10-15 01:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ខ្លះ​ឈ្មោះ​ជា​សង្សារ​មែន​ តែ​ឆ្ងាយ​​គ្នា​ជាង​អ្នក​ដទៃ​ទៀត ហើយ​ពេល​ខ្លះ​មួយ​ថ្ងៃ​ពេញ​ មិន​ទាន់​បាន​និយាយ​រក​គ្នា​មួយ​ម៉ាត់​ផង។ បើ​បែប​នេះ​ តើ​ជា​សង្សារ​គ្នា​មានន័យ​អ្វី​​ទៅ? ហើយ​គួរ​តែ​ធ្វើ​យ៉ាង​ម៉េច​បើ​យើង​ជួប​រឿង​បែប​នេះ?

១. គិត​អី​ល្អ​ៗ ៖ ទោះ​អ្នក​គិត​ល្អ​ក៏​ប៉ុណ្ណឹង គិត​អាក្រក់​ក៏​ប៉ុណ្ណឹង​ ដូច្នេះ​គួរ​តែ​រៀន​គិត​អី​ល្អ​ៗ ដូចជា គិត​ថា​គាត់​កំពុង​រវល់ គិត​ថា​គាត់​ប្រហែល​អត់​ចូល​ចិត្ត​និយាយ​ច្រើន​ជា​ដើម ព្រោះ​វា​អាច​ជួយ​អ្នក​ឲ្យ​បាន​ធូរ​ចិត្ត​ខ្លះ ជា​ពិសេស​កុំ​គិត​​អី​មិន​ល្អ​ព្រោះ​វា​អាច​ប៉ះ​ទង្គិច​ចិត្ត​អ្នក​ខ្លាំង​ណាស់។

២. ធ្វើ​ខ្លួន​ឲ្យ​រវល់​ដូច​គ្នា ៖ គេ​មាន​ការ​ងារ​អ្នក​ក៏​មាន​ដែរ ហើយ​បើ​ទំនេរ​អ្នក​អាច​អង្គុយ​មើល​រឿង​តែ​ឯង អាន​សៀវភៅ ឬ ទៅ​ខាង​ក្រៅ​ជួប​មិត្តភក្តិ​ចាស់​ៗ ដើម្បី​កុំ​ឲ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​ឯកា។

រូបតំណាង

៣. កុំ​រក​រឿង​គេ ៖ មនុស្ស​អាយុ​ប៉ុណ្ណឹង​អស់​ហើយ មិន​គួរ​ឈ្លោះ​គ្នា​អី​ទៀត​ទេ គួរ​តែ​ធ្វើ​ដូច​អត់​មាន​រឿង​អី​កើត​ឡើង​ទៅ ហើយ​និយាយ​សួរ​សុខទុក្ខ​គាត់​មុន បារម្ភ​ពី​គាត់​តាម​ចិត្ត​យើង​មាន។ ធ្វើ​បែប​នេះ​គឺ​អ្នក​មិន​បាន​ដាក់​សម្ពាធ​ឲ្យ​ខ្លួន​ឯង និង​ គាត់​ដូចគ្នា។

៤. ធ្វើ​ល្អ​ដាក់​គេ ៖ បើ​គេ​មិន​ល្អ​ដាក់​អ្នក នោះ​អ្នក​រឹត​តែ​ត្រូវ​ធ្វើ​ល្អ​ដាក់​គេ​ឲ្យ​បាន​ច្រើន។ ដឹង​អត់​ថា​ហេតុអី​អ្នក​ត្រូវ​ធ្វើ​បែប​នេះ? ព្រោះ​អំពើ​ល្អ​ដែល​យើង​ធ្វើ​គឺ​​ជា​តម្លៃ​របស់​យើង ទោះ​បី​គេ​មិន​មិន​ឃើញ​តែ​យើង​សប្បាយ​ចិត្ត​សម្រាប់​ខ្លួន​ឯង ហើយ​មិន​យូរ​ទេ​គេ​នឹង​រអៀស​ខ្លួន​ឯង។

៥. បង្កើន​ភាព​រឹង​មាំ​សម្រាប់​ខ្លួន​ឯង ៖ ហេតុអី​អ្នក​ត្រូវ​រឹង​មាំ​ក្នុង​កំឡុង​ពេល​នេះ? ព្រោះ​បើ​ពេល​នេះ​អ្នក​កាន់​តែ​ទន់​ជ្រាយ​គេ​នឹង​កាន់​តែ​មើល​ងាយ​អ្នក កុំ​ខ្វល់​នៅ​អំពើ​ដែល​គេ​ធ្វើ​មក​លើ​អ្នក តែ​អ្នក​ត្រូវ​ខ្វល់​លើ​ទង្វើ​​ដែល​អ្នក​ធ្វើ​ទៅ​លើ​គេ និង​ខ្លួន​ឯង។ បង្កើន​សម្រស់ បង្កើន​ភាព​អស្ចារ្យ និង​ភាព​លេច​ធ្លោ​សម្រាប់​ខ្លួន​ឯង។

រូបតំណាង

៦. ដើរ​ចេញ ៖ មិន​យូរ​ទេ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ហត់​នឿយ​ជាមួយ​ពាក្យ​ថា​សង្សារ​នោះ ហើយ​នឹង​ដក​ខ្លួន​ចេញ​ដោយ​ខ្លួន​ឯង​ម្ដង​បន្តិច​ៗ តែ​ពេល​នោះ​អ្នក​ត្រូវ​ដឹង​ថា​អ្នក​មិន​បាន​ខុស​លើ​ស្នេហា​នោះ​ទេ គឺ​ជា​គេ ដូច្នេះ​អ្នក​គ្មាន​អី​ត្រូវ​ស្ដាយ​ឡើយ ហើយ​គេ​នឹង​យល់​ថា​ហេតុអី​អ្នក​ចាកចេញ។

មនុស្ស​មាន​ការ​អត់​ធ្មត់​ណាស់ តែ​មិន​មែន​ជា​រៀង​រហូត​នោះ​ទេ ដូច្នេះ​កុំ​បង្ខំ​មនុស្ស​ឲ្យ​ដើរ​ផ្លូវ​ទាល់៕

ចុចអាន៖ធ្លាប់​អត់​​ តែង​តែគិត​ថា​គេ​ស្រឡាញ់​យើង​វិញ ទាំង​ការពិត​មិន​មែន?

អត្ថបទ៖ ផេង ផលធិតា