មនុស្ស​៨​ប្រភេទ​​នេះ ហាម​ដាក់​ចិត្ត​ស្រលាញ់​ងប់ងុល​ឲ្យ​សោះ

  • 2018-10-09 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រភេទ​ខាង​ក្រោម​សូម្បី​តែ​ស្រលាញ់​ធម្មតា​ក៏​មិន​គួរ​ផង កុំ​ថា​ដល់​ស្រលាញ់​ងប់ងុល។ បើ​កំពុង​ប៉ះ​អ្នក​ទាំង​អស់​នេះ ត្រូវ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្ងាយ។

១. ចូល​ចិត្ត​យក​គំនិត​របស់​ខ្លួន​ឯង​គាបសង្កត់​លើ​គេ

មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​មាន​ការ​គិត​ផ្សេង​ៗ​គ្នា ហើយ​គ្មាន​អ្នក​ណា​មាន​សិទ្ធិ​មក​គាបសង្កត់​លើ​ការ​គិត​របស់​អ្នក​ដទៃ​បាន​ឡើយ។ នៅ​ក្នុង​រឿង​មនោសញ្ចេតនា​ក៏​ដូច​គ្នា ប្រសិន​បើ​ការ​គិត​របស់​អ្នក​ទាំង​២​គ្មាន​ភាព​ដូច​គ្នា​ទេ ជម្រើស​ដែល​ល្អ​នោះ​គឺ​មាន​តែ​ចែក​ផ្លូវ​គ្នា​ដើរ។

២. អ្វី​ៗ​ទាំង​អស់​ត្រូវ​តែ​តាម​ចិត្ត​គេ

ក្នុង​រឿង​ស្នេហា បុគ្គល​នីមួយ​ៗ​ត្រូវ​តាម​ចិត្ត​គ្នា​ម្ដង​ម្កាល។ បើ​ថ្ងៃ​នេះ​គេ​តាម​យើង ថ្ងៃ​ស្អែក​យើង​ត្រូវ​តាម​គេ​វិញ​ម្ដង។ សម្រាប់​អ្នក​ដែល​ដាច់​អហង្ការ​ឲ្យ​គេ​តាម​ចិត្ត​ខ្លួន​រហូត​នោះ ប្រសិនបើ​ត្រូវ​គេ​បោះបង់​ចោល​ក៏​មិន​ចម្លែក​ដែរ។

៣. ចូលចិត្ត​ប្រើ​លេស​ដើម្បី​បិទបាំង​កំហុស​របស់​ខ្លួន

កើត​មក​លើ​លោក​នេះ គ្មាន​អ្នក​ណា​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ឡើយ គឺ​រមែង​តែង​មាន​កំហុស​ទោះ​តិច​ក្ដី​ច្រើន​ក្ដី។ បើ​សិន​ជា​យើង​ខុស​ហើយ​ទទួល​កំហុស នោះ​គេ​ក៏​នឹង​អាច​លើក​លែង​បាន​ដែរ តែ​ប្រសិន​បើ​យើង​ចេះ​តែ​យក​លេស​មក​លុប​បំបាត់​កំហុស​របស់​យើង​នោះ គ្មាន​អ្នក​ណា​ចង់​រាប់​រក​ឡើយ។

៤. យក​ទ្រព្យ​សម្បត្តិ​មក​សង្កត់​អ្នក ហើយ​គិត​ថា​អ្នក​ពឹង​ពាក់​លើ​គេ

ទោះ​ដឹង​ថា​លុយ​កាក់​ជា​រឿង​សំខាន់​មួយ តែ​កិត្តិយស​ក៏​សំខាន់​មិន​ស្ទើ​ដែរ។ មិន​មែន​ឲ្យ​តែ​ជះ​លុយ​មក​ចង់​ថា​ឲ្យ​គេ​យ៉ាង​ម៉េច​ក៏​បាន​នោះ​ឡើយ។ ដូចនេះ​ហើយ​ស្ត្រី​គួរ​តែ​ឯករាជ្យ​រឿង​លុយ​កាក់​ដើម្បី​កុំ​ឲ្យ​គេ​មាន​ប្រៀប​លើ។

៥. រិះគន់​តែ​មិន​មែន​ក្នុង​ន័យ​ស្ថាបនា

និយាយ​ត្រង់​ទៅ​គឺ​ស្ដី​បន្ទោស​តែ​ម្ដង​មិន​មែន​រិះគន់​ឡើយ។ ឧទាហរណ៍​ប្រសិន​បើ​គេ​មិន​ចូលចិត្ត​ការ​ស្លៀក​ខ្លី គេ​អាច​នឹង​ថា​អ្នក​ដែល​ស្លៀក​នោះ មាន​ចរិត​មិន​ល្អ​តែ​ម្ដង​ទាំង​មិន​ដែល​ស្គាល់​គេ​សោះ។

៦. គ្មាន​ភាព​អំណត់​ក្នុង​រឿង​មនោសញ្ចេតនា

អ្នក​ណា​ក៏​ត្រូវ​ចាប់​ផ្ដើម​ពី​ដៃ​ទទេ​ដែរ បើ​មិន​ខំ​ទេ នឹង​មិន​បាន​ស្រណុក​នោះ​ឡើយ។ តែ​បើ​គ្មាន​ភាព​អំណត់​នោះ គេ​អាច​នឹង​បោះបង់​ចោល​ដោយ​ងាយ​ស្រួល​ដើម្បី​ទៅ​រក​នូវ​អ្វី​ដែល​ល្អ​ជាង​នេះ៕

ចុចអាន៖

ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម