លែងខ្លាចមុខចាស់ជាងអាយុទៀតហើយឱ្យតែមានរបស់ទាំងនេះ

  • 2018-10-10 04:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នឿយ​ហត់​ជាមួយ​ការងារ​ប្រចាំ​ថ្ងៃ​ ធ្វើ​ឱ្យ​មនុស្ស​ស្រី​ងាយ​នឹង​ឆាប់​ចាស់ ​ស្បែកមុខ​ជ្រីវ​ជ្រួញ​និង​មិន​ភ្លឺ ថ្លា​។ ប៉ុន្តែ​មិន​ចាំ​បាច់​គិត​ដល់​ផលិត​ផល​ថែរក្សា​សម្ផស្ស​ផ្សេង​ៗ​ទេ ​ព្រោះ​អ្នក​អាច​នឹង​ចំណាយ​លុយ​ច្រើន​ ងាក​មក​រក​របស់​ធម្មជាតិ​ទាំង​នេះ​វិញ​អស់​លុយ​តិច​ហើយ​មិន​ខ្លាច​មាន​ប្រតិកម្ម​ចំពោះ​ស្បែក​ទៀត​។

១. ផ្លែ​ប៉េង​ប៉ោះ​៖ ចំណាយ​ពេល​បិទ​មុខ ​២០ ​នាទី​ជា​រៀង​រាល់​ជាមួយ​ចំនិត​ប៉េង​ប៉ោះ​ស្តើង​ៗ ​ស្បែក​មុខ​អ្នក​នឹង​ទន់​រលោង​ហើយ​មាន​សំណើម​។

២. ប្រទាល​កន្ទុយ​ក្រពើ​៖ បិទ​មុខ​ជាមួយ​សាច់​ប្រទាល ​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ភ្លឺ​និង​មាន​សំណើម​។

៣. ទឹក​ឃ្មុំ៖ ម៉ាស្សា​លើ​មុខ​រយៈ​ពេល​ ២០ ​នាទី​ជា​រៀង​រាល់​ថ្ងៃ ​រួច​លាង​ចេញ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​។ ទឹក​ឃ្មុំ​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រីវ​ជ្រួញ​នៅ​លើ​មុខ​។

៤. ស្ករ​ស៖ ជា​ដំបូង​លាង​សម្អាត​មុខ​ចេញ ​តែ​មិន​បាច់​ជូត​ទឹក​លើ​ផ្ទៃ​មុខ​ចេញ​ទេ​ បន្ទាប់​មក​យក​ស្ករ​ស​មក​ម៉ាស្សា​ថ្នម​ៗ​លើ​មុខ​។ ​វា​ជួយ​ជម្រុះ​កោសិកា​ចាស់​ៗ ​ព្រម​ទាំង​ធ្វើ​ឱ្យ​ស្បែក​មុខ​ទន់​រលោង​៕

ប្រភព៖ Brightside ប្រែសម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម