ស្រីៗ​ចូល​ចិត្ត​ផាត់​មុខ​ស្រាលៗ​បែប​ធម្មជាតិ គួរ​ដឹង​តិចនិក​ទាំង​នេះដើម្បី​ឃើញ​​សាច់​មុខ​ម៉ដ្ឋ​​ល្អ

  • 2018-10-02 02:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ការ​ផាត់​​​មុខ​​​ស្រាលៗ​​​មើល​​ទៅ​​រលោង​​បែប​​​ធម្មជាតិ ជាទី​​ពេញ​​​និយម​សម្រាប់​​នារី​​​ៗ ​ដែល​​​មិន​​ចូល​ចិត្ត​​​​តុប​តែង​​​មុខ​ក្រាស់ៗ​ពេក​​។ ​មាន​​​ដំណាក់​កាល​​ជា​​​ច្រើន​​​​​​​​​​​​ដែល​​​​​អ្នក​​​​គួរ​​​យក​​​ចិត្ត​​​​​​ទុក​​ដាក់​​​​​ ប្រសិន​​បើ​អ្នក​​ចង់​​​​​លេង​ស្ទីល Makeup បែប​​ធម្មជាតិ ​​សាច់​ម្សៅ​​​​ចូល​​ផ្ទៃ​​មុខ​​សព្វ​​ល្អ។

១. លាង​​​សម្អាត​​មុខ ​ ​​​នេះ​​ជា​​ដំណាក់​​កាល​​​សំខាន់​​បំផុត​ មុន​​​ពេល​ដែល​អ្នក​តុប​​តែង​​មុខ​​ ត្រូវ​​លាង​​សម្អាត​មុខ​​ឲ្យ​​បាន​​ស្អាត​ល្អ​ជា​មួយ​​​នឹង​​​​​ហ្វូម​​​​​​​​ស្រាល​​ល្មម​​ គ្មាន​​ជាតិ​កាត់​​​​​​​​​​​​ខ្លាំង។

២. ​​ផ្តល់​​​សំណើម​​​​ដល់​​​ស្បែក​​មុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បី​​ជៀស​​វាង​​​​​​​កុំ​​ឲ្យ​​ម្សៅ​​កក​​លើ​​ស្បែក​​មុខ​​ ដំបូង​​ត្រូវ​លាម​​​​​ក្រែម​​​ផ្តល់​​សំណើម​ជាមុន​​​​សិន ទើប​ស្បែក​មុខ​​មាន​​សភាព​​ទន់​​រលោង​​ ​ផាត់​​ម្សៅ​​ឆាប់​​ចូល។

៣. ​ប្រើ​​ម្សៅ​​ទ្រនាប់ ( Foundation)

​​​ម្សៅ​ទ្រនាប់​អាច​ជួយ​​បិទ​បាំង​​ស្នាម ដោយ​​​​​​មិន​​ចាំ​​បាច់​​ត្រូវ​​លាប​​​​ច្រើន​​ជាន់​ សំខាន់​​​​​ចេះ​​​​ប្រើ​​ប៉ុង​​​​​​​​​​តប់​​ម្សៅ​​ឲ្យ​​​​សព្វ​​ល្អ​​ ការពារ​​មិន​ឲ្យ​​ប្រតាក​​និង​ជាប់​​បាន​​យូរ។

៤. ​​​​​​ជ្រើស​​រើស​​​​​​​ម្សៅ​​ហ៊ុយ​​​​​​​​ដែល​​​​ត្រូវ​ជាមួយ​ពណ៌​​ស្បែក

​​​​​​​​​​ប្រសិន​​​​បើ​​អ្នក​មិន​​ចង់​ឲ្យ​មុខ​​​​​រលើបរលោង​​ឆាប់​ឡើង​​ខ្លាញ់ គួរ​ជ្រើស​​រើស​​​​ម្សៅ​​​ហ៊ុយ​​ដែល​​ត្រូវ​ជាមួយ​​​ពណ៌​​​​ស្បែក ផាត់​​ដោយ​​​ប្រើ​​ជក់​​ធំ​ ក្នុង​​បរិមាណ​​សម​ល្មម។

​​បើ​​មិត្ត​​ៗ​​​​នារី​​​​​​​ចង់​​ដឹង​​កាន់​​តែ​​​ច្បាស់​​​​​​​​ ពី​​​​របៀប​​​តុប​​តែង​​មុខ​​ ឬ​​​​ទាក់ទង​​​ជាមួយ​​នឹង​​កា​​រ​​​​​​ថែរក្សា​​សម្ផស្ស​ឲ្យ​​បាន​កាន់​​​ច្បាស់​​​ អាច​​​​​ចូល​​រួម​ ពិព័រណ៍ នារី​សម័យ​ថ្មី Ladies' Fair ដែល​នឹង​​​​ធ្វើ​ឡើង​នៅ ថ្ងៃទី២២-២៣​ ខែ​ធ្នូ ២០១៨ ខាង​មុខ​នេះ នៅ​កោះពេជ្រ ដោយ​មាន​លក់​សុទ្ធ​តែ​ផលិតផល​​សម្រាប់​ស្រីៗ​ក្នុង​តម្លៃ Discount រហូត​ដល់ ៨០% ឯណោះ។ ក្រៅ​ពី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស ស្រីៗ​គ្នា​យើង​ក៏​អាច​ទទួល​បាន​ការ​ប្រឹក្សា​យោបល់​ពី​អ្នក​ជំនាញ និង​មាន​ជា​កាដូ​ជា​ច្រើន​ទៀត​ផង៕

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម