ចង់​ឲ្យ​កូន​មាន​អនាគត​ល្អ ត្រូវ​បង្រៀន​ឲ្យ​គេ​យល់​ ១០​ចំណុច​នេះ

  • 2018-10-01 09:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ចែក​រំលែក អប់រំ​ទូន្មាន​កូន​អំពី​មេរៀន​ជីវិត​គឺ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ឪពុក​ម្ដាយ។ ខាង​ក្រោម​នេះ កញ្ញា នឹង​បង្ហាញ​ពី​ មេរៀន​ជីវិត ១០​ឃ្លា ដែល​អ្នក​គួរ​ចងចាំ​​ទុក​សម្រាប់​ខ្លួន​ឯង ក៏​ដូច​ជា​ទុក​អប់រំ​កូន​ចៅ​ នៅ​ពេល​ពួក​គេ​ចាប់​ផ្ដើម​​ចេះ​គិត និង​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​សង្គម៖

១. ភ្លេច​អ្វី​ភ្លេច​ចុះ តែ​កុំ​ “ភ្លេច​ខ្លួន” ខូច​អ្វី​ខូច​ចុះ តែ​កុំ​ឲ្យ​ “ខូច​មនុស្ស” ខុស​អ្វី​ខុស​ចុះ តែ​កុំ​ “ខុស​សីលធម៌”។

២. ចូរ​​​កូន​ចាំ​ទុក​ថា “សត្រូវ​ថ្ងៃ​នេះ អាច​ក្លាយ​ជា​មិត្ត​ទៅ​ថ្ងៃ​ខាង​មុខ” ដូច្នេះ​ហើយ​ កុំ​ធ្វើ​អ្វី​ទៅ​លើស​លស់​ទៅ​លើ​គេ​ខ្លាំង​ពេក។

៣. កូន​ត្រូវ​ចេះ​សប្បាយ​នឹង​ការ​​ “ចាយ​លុយ” ហើយ​ព្រម​ជាមួយ​គ្នា​នោះ កូន​​ត្រូវ​សប្បាយ​នឹង​ការ “សន្សំ​លុយ” ផង ហើយ​កាន់​តែ​សំខាន់​ជាង​នេះ គឺ​ត្រូវ​សប្បាយ​នឹង​ការ​រក​លុយ​ដោយ​មិន​នាំ​ទុក្ខ​ដល់​​ខ្លួន​ឯង​ “គឺ​រក​លុយ​ដោយ​វិធី​ត្រឹមត្រូវ”។

៤. ទង្វើ​របស់​កូន​​ ពេល​ខ្លះ​ក៏​មិន​ទាន់​ត្រូវ​ចិត្ត​ខ្លួន​ឯងផង ដូច្នេះ​ហើយ​តើ​ឲ្យ​អ្នក​ដទៃ​មក​ពេញ​ចិត្ត​យើង​គ្រប់​ពេល​យ៉ាង​ម៉េច​បាន? គិត​តែ​ប៉ុណ្ណឹង​ទៅ ដូច្នេះ​ហើយ​កូន​គួរ​កុំ​ឆាប់​ខឹង​អ្នក​ដទៃ​ពេក។

​៥. បើ​កូន​ហ៊ាន​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ កូន​នឹង​ក្លាយ​ជា “មនុស្ស​ឆ្លាត” បើ​កូន​ហ៊ាន​ធ្វើ​អ្វី​ដែល​ខុស​ឆ្គង នោះ​នឹង​ក្លាយ​ជា​ “មនុស្ស​ល្ងង់” ដូច្នេះ​ហើយ​សូម​កូន​ក្លាហាន​ហ៊ាន​ធ្វើ​អ្វី​​បែប "មនុស្ស​ឆ្លាត"។

៦. បាប​និង​បុណ្យ​ទាំង​អស់ ដែល​កូន​កំពុង​ធ្វើ​នៅ​ពេល​នេះ “ថ្ងៃ​មួយ វា​នឹង​រួម​គ្នា​តប​ស្នង​មក​ឲ្យ​កូន​វិញ”។ អ្វី​ដែល​កូន​បាន​ទទួល​​ នៅ​រាល់​ថ្ងៃ​នេះ “គឺ​ជា​ផល​​កើត​ចេញ​ពី​ទង្វើ​កន្លង​មក​របស់​កូន​ទាំង​អស់”។

៧. កូន​ត្រូវ​ចាំ​ទុក​ថា “ធម្មជាតិ​មិន​ដែល​បង្ក​គ្រោះ​ឲ្យ​អ្នក​ណា​ទេ អ្នក​ណា​សាង​អ្វី នឹង​ត្រូវ​ទទួល​ផល​យ៉ាង​នោះ” ប៉ុន្តែ​ធម្មជាតិ​ក៏​ផ្ដល់​ឱកាស​ឲ្យ​គ្រប់​គ្នា​ជានិច្ច ប៉ុន្តែ​មនុស្ស​យើង​ភាគ​ច្រើន​ “មិន​សូវ​ទទួល​យក​ឱកាស​នោះ​ទេ”។

៨. នៅ​ពេល​មាន​បញ្ហា ត្រូវ​ដោះស្រាយ​វា​ឲ្យ​បាន​គ្រប់​ចំណុច ដូច្នេះទើប​​ទុក្ខ​លំបាក​នឹង​សាបសូន្យ​ទៅ​ឆាប់​រហ័ស។

៩. កូន​ត្រូវ​ចាំ​ទុក​ថា មនុស្ស​ដែល​មើល​ឃើញ​តែ​លុយ​​គឺ "ពិបាក​រាប់​អាន" ​មនុស្ស​ដែល​​មើល​ឃើញ​តែ​ការងារ​គឺ “ងាយ​រាប់​អាន” រី​ឯ​មនុស្ស​ដែល​ចេះ​​មើល​ឃើញ​អ្នក​ដទៃ​គឺ “រាប់​អាន​បាន​សុខ”។

១០. បើ​កូន​ប៉ង​ប្រាថ្នា​ឲ្យ​អ្នក​ដទៃ​ស្រឡាញ់ “កូន​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​គួរ​ឲ្យ​ស្រឡាញ់ ទើប​កូន​ក្លាយ​ជា​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​ដទៃ” ៕

ចុចអាន៖

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម