នរក​ទាំង​រស់! នេះ​ហើយ​លទ្ធផល​បោះបង់​ចោល​ប្រពន្ធ​​កម្សត់​កម្រ​ ទៅ​រក​ស្រី​ក្មេង

  • 2018-10-01 04:45:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​ខ្ញុំ​បាន​ធ្លាក់​ចូល​ក្នុង​នរក​ទាំង​រស់។ គ្រប់​យ៉ាង​ខ្ញុំ​គឺ​ជា​អ្នក​សាង​ដោយ​ខ្លួន​ឯង។

ខ្ញុំ​បាន​រៀបការ​ជាមួយ​ភរិយា​ និង​រួមរស់​ជាមួយ​គ្នា​ជាង ១០ឆ្នាំ។ ពួក​យើង​បាន​តស៊ូ​ជាមួយ​គ្នា​តាំង​ពី​បាត​ដៃ​ទទេ បង្កើត​មុខ​ជំនួញ​ជាមួយ​គ្នា​រហូត​អាច​ងើប​ផុត​ពី​ភាព​ក្រីក្រ​បាន។

ប៉ុន្តែ​ក្រោយ​មក ខ្ញុំ​បាន​ជួប​ជាមួយ​នារី​វ័យ​ក្មេង​ម្នាក់ ហើយ​ក៏​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​នាង​តែម្ដង។ ខ្ញុំ​ស្រលាញ់​នាង​កាន់​តែ​ខ្លាំង​ឡើង​ៗ​ រហូត​ទី​បំផុត​ខ្ញុំ​ក៏​សម្រេ​ច​ចិត្ត​លែងលះ​ប្រពន្ធ​ដើម​របស់​ខ្ញុំ​ដើម្បី​ទៅ​រស់​នៅ​ជាមួយ​នាង។ ក្រោយ​លែងលះ ស្រី​ស្នេហ៍​ថ្មី​របស់​ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​​​ទាមទារ​ទ្រព្យ​សម្បត្តិ​ទាំង​អស់ ហើយ​ទី​បំផុត​​ប្រពន្ធ​ខ្ញុំ​ក៏​ចុះចេញ​​ទៅ​ទាំង​ខ្លួន​ទទេ​ជាមួយ​កូន​ទាំង​ពីរ​របស់​យើង។

ពេល​នោះ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់។ ខ្ញុំ​បាន​ទិញ​កាដូ​ជា​ច្រើន​ជូន​ប្រពន្ធ​ថ្មី​របស់​ខ្ញុំ ហើយ​ក៏​ជូន​នាង​ដើរ​លេង​ជា​ច្រើន​កន្លែង។ ប៉ុន្តែ​សុភមង្គល​មួយ​នេះ​​បាន​បញ្ចប់​ទៅ​វិញ​ក្នុង​រយៈ​ពេល​យ៉ាង​ខ្លី។ នាង​ហាក់​ព្យាយាម​បំផ្លាញ​លុយ​របស់​ខ្ញុំ​ស្ទើរ​តែ​អស់​ពី​ខ្លួន។   “ម៉ាក់​របស់​បង​ឈឺ យើង​ទៅ​មើល​គាត់​តិច​ទៅ”

“ខ្ញុំ​គ្មាន​ពេល​ទេ”

នាង​ឆ្លើយ​យ៉ាង​នេះ​ ពេល​ខ្ញុំ​បបួល​ទៅ​មើល​ម្ដាយ​ខ្ញុំ​ដែល​កំពុង​ឈឺ។

“អូន​អ្ហា ជួយ​ទៅ​ទិញ​ថ្នាំ​ឲ្យ​បង​បាន​ទេ?”

“អត់​បាន​ទៅ​បង ខ្លាច​យឺត​ទៅ​មិន​ទាន់​ពិធី​ជប់​លៀង។ ឲ្យ​លុយ​អូន​ខ្លះ​មក”

ពេល​ខ្ញុំ​ឈឺ​នាង​ក៏​មិន​ខ្វល់ អ្វី​ដែល​នាង​ខ្វល់​គឺ​ការ​ជប់លៀង​រាំរែក​ជាមួយ​មិត្តភ័ក្ដិ​ទៅ​វិញ។   យ៉ាងណា​មិញ ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​កក​ឈាម​នោះ​គឺ​មិន​មែន​ការ​សប្បាយ​របស់​នាង​នោះ​ទេ ប៉ុន្តែ​ថ្ងៃ​មួយ​ខ្ញុំ​បាន​ដឹង​ថា នាង​បាន​យក​លុយ​របស់​ខ្ញុំ​ទៅ​ចំណាយ​លើ​បុរស​វ័យ​ក្មេង​ម្នាក់​ទៀត។ ទីបំផុត​ខ្ញុំ​ក៏​ដឹង​ច្បាស់​ថា នាង​មិន​បាន​ស្រលាញ់​ខ្ញុំ​ទេ។ នាង​គ្រាន់​តែ​ចង់​បាន​លុយ​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ។

ក្រោយ​បែក​ពី​នាង ខ្ញុំ​ក៏​បាន​ទៅ​សុំ​ត្រូវ​រ៉ូវ​គ្នា​វិញ​ជាមួយ​អតីត​ភរិយា ប៉ុន្តែ​គ្មាន​ផ្លូវ​ឡើយ ប្រពន្ធ​របស់​ខ្ញុំ​មិន​អាច​លើកលែង​ទោស​ឲ្យ​ខ្ញុំ​ឡើយ។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​ត្រលប់​មក​វិញ គឺ​សុទ្ធ​តែ​មិន​អាច។ ខ្ញុំ​បាន​ក្លាយ​ជា​មនុស្ស​ដ៏​ឯកោ​បំផុត។ ពេល​នោះ​ហើយ​ដែល​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ឯង​ធ្លាក់​ចូល​ក្នុង​នរក​ទាំង​រស់ ៕  

ចុចអាន៖

ប្រភព៖ fabiosa ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម