​"​​មនុស្ស​​​​បាក់​​ទឹក​ចិត្ត"​​​​​​ ក្លាយ​ជា​​សៀវ​ភៅ​​មួយ​​ក្បាល​​​​​​ដែល​​​​ទទួល​​បាន​ការ​​​ចាប់​អារម្មណ៍​ច្រើន​

  • 2018-10-01 03:21:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សៀវភៅ​​​​​​​មួយ​​ក្បាល​​​​ដែល​​មាន​​ចំណង​​ជើង​​ថា​ "​​មនុស្ស​​​​បាក់​​ទឹក​ចិត្ត" ជា​​​ស្នាដៃ​​​​អ្នក​​​និពន្ធ​​វ័យ​​ក្មេង​​​ គីម​ ឌីណា ​​​​​​​ដែល​​ទទួល​​បាន​​ការ​គាំ​​ទ្រ​​យ៉ាង​​ច្រើន​​​​​។ ​​​​មុន​​​​​​​​ការ​​​​ចង​ក្រង​​​​សៀវភៅ​នេះ​ឡើង កញ្ញា​ ឌីណា​​​​ ក៏​​ធ្លាប់​​​ឆ្លង​​កាត់​​​​​បទ​ពិសោធន៍​​​​​​​​​​បាក់​ទឹក​ចិត្ត អស់​​សង្ឃឹម​​ក្នុង​ជីវិត​​ម្ដង​​រួច​​​មក​​ហើយ​ដែរ។

​អ្នក​​និពន្ធ​​ប្រលោម​លោក​​ ភរិយា​​​​ខ្ញុំ​​ អាយុ ១៨​​ឆ្នាំ​ បាន​​​រៀប​រាប់​ប្រាប់​​វិប​សាយ​កញ្ញា​​ថា ​"​​​​​​​​មូល​​​​ហេតុ​​​ដែល​សៀវភៅ​ "​មនុស្ស​បាក់​​ទឹក​​ចិត្ត​" មាន​​ការ​​​ចាប់​​អារម្មណ៍​​និង​គាំ​​ទ្រ​​ច្រើន​​ពី​សំណាក់​អ្នក​អាន ដោយ​​សារ​​តែ​ សព្វ​​​ថ្ងៃ​​នេះ​​​​​​​​​​អ្នក​ប្រឈម​​នឹង​​​ជំងឺ​​​​​បាក់​​ទឹក​​ចិត្ត​​គឺ​​មាន​​ច្រើន ដូច្នេះ​​ពួក​គេ​​​ចង់​​​​​​ស្វែង​​យល់​ឲ្យ​​បាន​​​កាន់​​តែ​​ច្បាស់​​ ពី​​បញ្ហា​​ទាំង​អស់​​នោះ​​​​​​​​​​”។

ជា​ពិសេស​​​នៅ​​ក្នុង​​សៀវភៅ​​មួយ​​ក្បាល​នេះ​ មាន​រឿង​​ខ្លី កំណាព្យ និង​​ចម្រៀង​​​​​​​​ដែល​​និយាយ​ពីបញ្ហា​​របស់​​មនុស្ស​ស្រី។​​

អ្នកនិពន្ធ គីម ឌីណា

ក្រៅ​​​​ពី​នេះ ស្នាដៃ​​​​​​​​​បោះពុម្ព​​សៀវភៅ​​​ផ្សេងៗ​​​ទៀត​របស់​ កញ្ញា គីម​ ឌីណា​ មាន​​​​​​ដូច​ជា៖

១. ប្រលោម​​លោក​​ "ភរិយា​ខ្ញុំ​​អាយុ​​១៨​ឆ្នាំ​​"​ និយាយ​​ពី​​ស្នេហា​​​ខុស​វ័យ​​ដែល​​តួ​​ប្រុស​​វ័យ​​៣៣​ឆ្នាំ​ និង​​តួ​ស្រី​​វ័យ​​១៨​​ឆ្នាំ​​ ហើយ​​តួ​ប្រុស​​តាម​​យក​ចិត្ត​តួ​ស្រី​​គ្រប់​ពេល​និង​​​តែង​មាន​អធ្យាស្រ័យ​​ជានិច្ច។

២. រឿង​​ខ្លី "យើង​​ដើម្បី​​យើង” ជា​​​ស្នាដៃ​​មួយ​នៅ​ក្នុង​​ស្នាដៃ​ផ្សេងៗ​ទៀត​​របស់​អ្នក​និពន្ធ​​១០​នាក់ ក្នុង​​សៀវភៅ​​​ "ប៊ុន​ធឿន​២០១៧”​​ និយាយ​ពី​​​បញ្ហា​​របស់​មនុស្ស​ប្រុស​​ ពេល​ទៅ​ណា​មក​ណា​​តែង​​​ចេញ​លុយ​​ឲ្យ​​សង្សារ​​របស់​​​​ខ្លួន​​រហូត ​​និង​​ចង់​បញ្ជាក់​ថា​​​ តើ​មនុស្ស​ស្រី​​គួរ​​តែ​​ផ្ដេកផ្ដួល​លើ​​ហិរញ្ញវត្ថុ​​​​របស់​​បុរស​​រហូត​ទេ? ខណៈ​​ស្រ្តី​​ចង់​​ឈរ​លើ​​សមត្ថភាព​​ខ្លួន​ឯង។

៣. រឿង​​ខ្លី "​​បវរកញ្ញា​​ប្រលោម​លោក" ជា​​​ស្នាដៃ​​មួយ​នៅ​ក្នុង​​ស្នាដៃ​ផ្សេងៗ​ទៀត​​របស់​អ្នក​និពន្ធ​​​២១​នាក់​​ ក្នុង​​សៀវភៅ​​​ "ទឹកមន្ត​ខ្មៅ”​ រឿង​​​នេះ​ជំរុញ​ទឹក​ចិត្ត ឲ្យ​មាន​​ការ​អាន​​​​​​ប្រលោម​​​លោក​ឲ្យ​​បាន​ច្រើន ដូច​ជា​​តួ​អង្គ​​​​បុទុម​​នៅ​​ក្នុង​​រឿង​​​ ​ផ្តើម​​ចេញ​​ពី​​​​​​​រហូត​​​បាន​ទៅ​​ប្រឡង​​បវរកញ្ញា​​​សាកល​វិទ្យាល័យ។​​​​​​​​​​​

អ្នកនិពន្ធ គីម ឌីណា

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម