បើ​សង្កេត​ឃើញសញ្ញា ៥ យ៉ាង​បញ្ជាក់​ថាអ្នក​ក្បែរ​ខ្លួនកំពុង​លួច​ស្រឡាញ់ ប៉ុន្តែ​អ្នក​មិន​ដឹង​

  • 2018-09-29 17:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​​លួច​ស្រឡាញ់​គេ​មួយ​ចំនួន​​​​មិន​បាន​បញ្ចេញ​សកម្មភាព​លេចធ្លោ​ខ្លាំង ដែល​ធ្វើ​ឲ្យ​ Crush ចាប់​អារម្មណ៍​ឡើយ ព្រោះ​តែ​គាត់​មិន​មាន​ភាព​ក្លាហាន​គ្រប់គ្រាន់ ឬ​វា​មិន​ទាន់​ជា​ពេល​វេលា​ត្រឹមត្រូវ​ក្នុង​ការ​​សារភាព​ស្នេហ៍។ ដូច្នេះ​ដើម្បី​ជា​​ជំនួយ​ខ្លះ​ៗ​​​សម្រាប់​អ្នក ខាង​ក្រោម​នេះ​ជា​សញ្ញា ៥ យ៉ាង បញ្ជាក់​ថា​មនុស្ស​ក្បែរ​ខ្លួន​កំពុង​លួច​ស្រឡាញ់ ប៉ុន្តែ​អ្នក​មិន​ដឹង​ខ្លួន​សោះ៖

១.តែងតែ​មាន​លេស ដើម្បី​បាន​​និយាយ​ជាមួយ​អ្នក

មនុស្ស​ដែល​លួច​ស្រឡាញ់ តែងតែ​រក​វិធី​ដើម្បី​បាន​ជជែក​លេង​ជាមួយ​អ្នក​តាម​តែ​អាច​ទៅ​រួច រហូត​ពេល​ខ្លះ​អ្នក​សែន​ឆ្ងល់ និង​ចង់​សើច ព្រោះ​គាត់​ប្រើ​លេស​ប្លែកៗ​​ខ្លាំង​ពេក។ ទោះ​បី​ជា​អ្នក​ខល​ទៅ​រំខាន​គាត់​នៅ​ម៉ោង ៣ ទើប​ភ្លឺ ក៏​គាត់​​​​​មិន​ដែល​ខឹង ព្រម​ទាំង​ស្ម័គ្រ​ចិត្ត​​ស្ដាប់​ដោយ​មិន​ត្អូញត្អែរ​មួយ​ម៉ាត់​ឡើយ។

រូបតំណាង

**២.ទឹក​មុខ​ប្រែ​ជា​រីករាយ ពេល​បាន​ជួប​អ្នក**

គ្រាន់​តែ​អ្នក​ដើរ​ចូល​ភ្លាម ទឹក​មុខ​គាត់​ប្រែ​ជា​ស្រស់ស្រាយ រីក​ដូច​គ្រាប់​ជី​អញ្ចឹង។ ការ​ផ្ដោត​អារម្មណ៍​របស់​គាត់ គឺ​សំដៅ​មក​លើ​អ្នក​ទាំង​ស្រុង ទោះ​បី​គាត់​កំពុង​រវល់​ជាមួយ​ការងារ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ។ មនុស្ស​ម្នា​នៅ​ក្បែរ​​គាត់​ប្រាកដ​ជា​សង្កេត​ដឹង គ្រាន់​តែ​ពួកគេ​ព្យាយាម​ធ្វើ​ពើ ប្រឹង​រក្សា​ទឹក​មុខ​មិន​ឲ្យ​ញញឹម​តែ​ប៉ុណ្ណោះ។

៣.គាត់​តែងតែ​ឲ្យ​អំណោយ​អ្នក

គាត់​តែងតែ​មាន​ហេតុផល​ដើម្បី​ផ្ដល់​អំណោយ​តូច​ៗ​ទៅ​អ្នក។ អំណោយ​ទាំង​នោះ​មិន​មាន​អ្វី​ធំ​ដុំ​ទេ ត្រឹម​តែ​​សៀវភៅ​មួយ​ក្បាល​ កាហ្វេ​មួយ​កែវ​ ឬ​គ្រាន់​ជា​ដុំ​ថ្ម​ដ៏​ស្រស់​ស្អាត​មួយ​ដែល​គាត់​ប្រទះ​ឃើញ​នៅ​មាត់​សមុទ្រ។ គាត់​ចង់​ឲ្យ​អ្នក​នឹក​ឃើញ​ដល់​គាត់ រាល់​ពេល​អ្នក​សម្លឹង​មើល​​របស់​ទាំង​នោះ​។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិន​គាត់​ជូន​ជា​គ្រឿង​អលង្ការ​មាន​តម្លៃ​ដល់​អ្នក ច្បាស់​ណាស់​ថា​​គាត់​គិត​ចំពោះ​អ្នក​លើស​ពី​មិត្ត​ធម្មតា។

៤.គាត់​តែងតែ​ជួយ​យក​អាសា​អ្នក

តើ​អ្នក​ត្រូវការ​ជំនួយការ​ជួយ​រើ​ផ្ទះ រើ​បន្ទប់​មែន​ទេ? ឬ​ក៏​អ្នក​ត្រូវ​ការ​អ្នក​ជូន​ទៅ​​ទិញ​ឥវ៉ាន់​នៅ​ចុង​សប្ដាហ៍​នេះ​? មិន​ថា​ពេល​ណា ឲ្យ​តែ​អ្នក​ត្រូវការ​ជំនួយ គឺ​គាត់​ស្ម័គ្រ​ចិត្ត​ជួយ​គ្រប់​កាលៈទេសៈ​តែ​ម្ដង ហើយ​អ្នក​ក៏​ដូច​គ្នា តែងតែ​នឹក​ឃើញ​គាត់​មុន​គេ រាល់​ពេល​ជួយ​រឿង​លំបាក។

៥.គាត់​ពិត​ជា​ចាប់​អារម្មណ៍​នឹង​អ្នក​ខ្លាំង​លើសលប់

មនុស្ស​ម្នាក់ៗ​ប្រហែល​ជា​មាន​រឿង​សំងាត់ ឬ​ចំណង់ចំណូលចិត្ត​ប្លែក​ខុស​ពី​គេ​ណា​មួយ​ដែល​មិន​ចង់​ឲ្យ​អ្នកណា​ដឹង។ ប៉ុន្តែ​នៅ​​ពេល​ដែល​គាត់​បាន​ដឹង គាត់​ពិត​ជា​រីករាយ​ក្រៃលែង​ ព្រោះ​គាត់​ក្លាយ​ជា​មនុស្ស​ដំបូង​ដែល​ស្គាល់​អ្នក​លើស​អ្នក​ដទៃ។ ម៉្យាង​ទៀត​គាត់​ថែម​ទាំង​ព្យាយាម​ស្វែង​យល់ ព្រម​ទាំង​ចង់​សាក​ធ្វើ​រឿង​ទាំង​នោះ​​ជាមួយ​អ្នក​យ៉ាង​ខ្លាំង​ទៀត​ផង៕

រូបតំណាង

ចុចអាន៖​ចំណុច​ខ្លាំង​​ដែល​នារី​គួរ​មាន បើ​​ចង់​យក​ឈ្នះចិត្ត​មនុស្ស​ប្រុស​ដែល​ខ្លួនចង់​បាន

ប្រភព៖ powerofpositivity ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម