លើក​ទី​១ លី លានជា​សារភាព​ថា​ខ្លួន​ផិត​ក្បត់ ហើយ​សុំ​ប្រពន្ធ​ដើម​លែងលះ

  • 2018-09-26 02:11:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​បាន​បំបែក​ផ្លូវ​គ្នាហើយ​ក្ដី តែ​សម្រាប់​កំពូល​តារា​សម្ដែង Jet Li ប្រពន្ធ​ទី​មួយ​របស់​លោក​គឺ​ជា​នារី​ដែល​ល្អ​មួយ​រូប។

លី លានជា ជាមួយ​ប្រពន្ធ​មុន

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​កន្លង​ទៅ​នេះ អ្នក​កាសែត​ល្បី​ឈ្មោះ Zhang Xiu Qiu បាន​បង្ហោះ​អត្ថបទ​សម្ភាសន៍​រវាង​លោក និង​កំពូល​តារា​សម្ដែង​ក្បាច់គុន Jet Li ពី​ប្រពន្ធ​ទី​មួយ​របស់​លោក គឺ​លោក​ស្រី Huang Qiu Yan។ នៅ​ក្នុង​ជំនួប​នេះ លី លាន​ជា​បាន​និយាយ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន​ចំពោះ​ប្រពន្ធ​មុន។ តួ​រឿង “Shaolin” បាន​ចែក​រំលែក​ថា៖

“កាល​ខ្ញុំ​នៅ​ក្មេង មាន​មនុស្ស​ស្រី​ម្នាក់​ដែល​ស្រលាញ់​ខ្ញុំ​ខ្លាំង ខ្ញុំ​ក៏​ស្រលាញ់​នាង ដូច​នេះ​ពួក​ខ្ញុំ​ក៏​ប្រញាប់​រៀបការ ហើយ​មាន​កូន។ តែ​ពេល​ខ្ញុំ​ជួប​មនុស្ស​ស្រី​ម្នាក់​ទៀត ខ្ញុំ​បាន​លង់​ស្រលាញ់​នាង​ភ្លាម។ ពេល​នោះ​ខ្ញុំ​សឹង​តែ​អាច​ស្លាប់​ដើម្បី​នាង បោះបង់​ចោល​គ្រប់​បែប​យ៉ាង​ដើម្បី​នាង។ ខ្ញុំ​ដឹង​ថា​នោះ​គឺ​ជា​ស្នេហា​ពិត​ប្រាកដ។ ថ្ងៃ​មួយ ខ្ញុំ​បាន​ត្រលប់​មក​ផ្ទះ​វិញ​ហើយ​ប្រាប់​ប្រពន្ធ​ថា៖ បង​សូមទោស​ គឺ​បង​ជា​អ្នក​ខុស។ បង​បាន​រក​ឃើញ​ស្នេហា​ពិត​សម្រាប់​ខ្លួន​ឯង​ហើយ។ រឿង​មួយ​គត់​ដែល​បង​អាច​ធ្វើ​សម្រាប់​អូន​នៅ​ពេល​នេះ​គឺ​ប៉ះប៉ូវ​គ្រប់​បែប​យ៉ាង​ឲ្យ​អូន​វិញ” លី លាន​ជា​ប្រាប់។

ក្រោយ​ពេល​ស្រលាញ់​គ្នា​ជាមួយ បវរកញ្ញា Nina តួ​ប្រុស​វ័យ​៥៦​ឆ្នាំ​ បាន​សុំ​ប្រពន្ធ​ដើម​លែងលះ។ ទោះ​បាន​បែក​គ្នា​ហើយ​ក្ដី តែ​​តារា​កើត​ឆ្នាំ​១៩៦២ នៅ​តែ​ប្រាប់​ថា ប្រពន្ធ​ដើម​ខ្លួន​ជានារី​ល្អ​មួយ​រូប។ ជាមួយ​ប្រពន្ធ​ថ្មី អ្នក​ទាំង​២​បាន​មាន​កូន​២​ជាមួយ​គ្នា៕

លី លានជា ជាមួយ​ប្រពន្ធ​បច្ចុប្បន្ន

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម