​វិធី​ត្រជាក់​៦​យ៉ាង​របស់​មនុស្ស​ស្រី​ដែល​ធ្វើ​ឲ្យ​ដៃ​គូ​ស្រឡាញ់​ងប់ មិន​ហ៊ាន​ក្បត់

  • 2018-09-29 19:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​អ្នកណា​​មិន​ប្រច័ណ្ឌ អ្នក​ណា​មិន​ហួង​ហែង ជា​ពិសេស​មនុស្ស​ស្រី​នេះ​គឺ​​មាន​ធម្មជាតិ​ប្រច័ណ្ឌ​មក​ជាមួយ​តែ​ម្ដង។ តែ​ការ​ប្រច័ណ្ឌ​ខ្លាំង​ពេក​ពេល​ខ្លះ​ក៏​ធ្វើ​ឲ្យ​ស្នេហា​ងាយ​នឹង​របូត​​ទៅ​វិញ​បាន​ដែរ នៅ​ពេល​ដល់​កម្រិត​មួយ​​ដែល​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍​ពិបាក​ទ្រាំ។ ដូច្នេះ​ថ្ងៃ​នេះ កញ្ញា នឹង​បង្ហាញ​ពី​វិធី​រម្ងាប់​ចិត្ត​ឲ្យ​ត្រជាក់​​​ ប្រើ​ហេតុផល​ច្រើន​ជាង​អារម្មណ៍​វិញ​ម្ដង ដែល​ធានា​ថា​នឹង​ជួយ​ឲ្យ​ចំណង​ស្នេហ៍​អ្នក​អាច​គង់វង្ស​យូរ​អង្វែង។

១. មាន​ហេតុផល​ជានិច្ច

គ្រប់​ពេល​ដែល​ចាប់​បាន​ថា​មនុស្ស​ដែល​យើង​ស្រឡាញ់​កំពុង​​ញ៉ែ​​​គ្នា​ជាមួយ​ស្រី​ផ្សេង​ ឬ​ចាប់​បាន​ថា​គេ​កុហក សូម​កុំ​​អាល​ប្រើ​អារម្មណ៍​ឆេវឆាវ។ ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​សិន រួច​ហើយ​សួរ​គេ​ថា នេះ​ជា​ការពិត​​ឬ​អត់ ព្រោះ​ការ​និយាយ​គ្នា​ដោយ​ប្រើ​អារម្មណ៍​ឆេវឆាវ​នឹង​ធ្វើ​ឲ្យ​ទាំង​សង​ខាង​ពិបាក​ស្ដាប់​គ្នា​បាន។ វា​ពិបាក​បន្តិច​តែ​អ្នក​គួរ​ព្យាយាម​ធ្វើ​ឲ្យ​បាន។

រូបតំណាង

**២. គិត​វិជ្ជមាន​​ជាមុន**

ទោះ​បី​មនុស្ស​ស្រី​យើង មិន​អាច​មើល​លោក​ក្នុង​ផ្លូវ​ល្អ​គ្រប់​ពេល​ក៏​ដោយ ប៉ុន្តែ​យ៉ាង​ណា​គួរ​ព្យាយាម​គិត​​​ផ្លូវ​ល្អ មុន​គិត​ផ្លូវ​អាក្រក់។ កុំ​គិត​ថា​អ្នក​ដទៃ​ ឬ​អ្នក​ជុំវិញ​ខ្លួន​សុទ្ធ​តែ​អាក្រក់ ឬ​​ចាំ​តែ​ចាប់​កំហុស​អ្នក​ដទៃ ជា​ពិសេស​មនុស្ស​ដែលយើង​ស្រឡាញ់។ ដរាប​ណា​យើង​មិន​ទាន់​ដឹង​រឿង ​សូម​កុំ​វាយ​តម្លៃ​ផ្ដេសផ្ដាស តែ​បើ​ដឹង​ច្បាស់​ហើយ ត្រូវ​ទទួល​ស្គាល់​ការ​ពិត ហើយ​ដោះស្រាយ​តែ​ម្ដង។

រូបតំណាង

៣. ជឿ​ចិត្ត​គ្នា

គួរ​ផ្ដល់​ការជឿជាក់​ចំពោះ​គេ​ឲ្យ​បាន​ច្រើន។​ បើ​​គូ​ស្នេហ៍​របស់​អ្នក​ធ្លាប់​ក្បត់​ចិត្ត​អ្នក​ពី​មុន​​ម្ដង​ហើយ វា​អាច​នឹង​ពិបាក​​​ដែល​ឲ្យ​អ្នក​ជឿជាក់​គេ​ដូច​មុន តែ​បើ​យើង​នៅ​ស្រឡាញ់​គេ ក៏​ត្រូវ​សាក​ល្បង​មើល​គ្នា​ម្ដង​ទៀត។ ផ្ដល់​ឱកាស ផ្ដល់​ការ​ជឿជាក់ តែ​បើ​នៅ​តែ​មាន​ប្រវត្តិសាស្ត្រ​កើត​ឡើង​ច្រំ​ដែលៗ នោះ​គួរ​តែ​លើក​ដៃ Bye Bye ទៅ។

រូបតំណាង

៤. មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង

យល់​​អារម្មណ៍​​ដែល​ពេល​ខ្លះ​កំពុង​ដើរ​កាន់​ដៃ​គ្នា​សុខ​ៗ គូ​ស្នេហ៍​របស់​អ្នក​ក៏​ងាក​តាម​មើល​ស្រី​ផ្សេង​​ធ្វើ​មិន​ដឹង... ធ្វើ​ឲ្យ​យើង​​នេះ​លួច​តូច​ចិត្ត​ បាត់​បង់​ជំនឿ​ចិត្ត​ខ្លះ​ៗ និង​គិត​ថា តើ​ខ្ញុំ​មិន​ស្អាត​គ្រប់គ្រាន់? មិន​ល្អ​គ្រប់​គ្រាន់​មែន​? ប៉ុន្តែ​ស្រី​គួរ​សួរ​ខ្លួន​ឯង​បែប​នេះ​ទៅ ហើយ​​ងាក​មក​សាង​ជំនឿ​ចិត្ត​ឲ្យ​ខ្លួន​ឯង​វិញ។ បើ​យើង​គិត​ថា​ខ្លួន​យើង​ល្អ​គ្រប់គ្រាន់ គាត់​នឹង​ងាក​មក​មើល​យើង​​ដោយ​ខ្លួន​ឯង ដោយ​យើង​មិន​ចាំបាច់​ទាមទារ។

រូបតំណាង

៥. កុំ​គិត​ច្រើន​ពេក

ទម្លាប់​ដែល​​មនុស្ស​ស្រី​មាន​ជាប់​ខ្លួន​​ជានិច្ច​នោះ​គឺ “គិត​ច្រើន”។ ពេល​ខ្លះ​មនុស្ស​ដែល​យើង​ស្រឡាញ់​ក៏​មិន​អាច​មាន​ពេល​វេលា​​ឲ្យ​យើង​រហូត​ដែរ ព្រោះ​មនុស្ស​យើង​ក៏​ត្រូវ​ការ​ពេល​វេលា​ផ្ទាល់​ខ្លួន​ខ្លះ តែ​នេះ​ក៏​ជាអ្វី​ដែល​ស្រី​ៗ​យក​មក​គិត​រវើរវាយ​ថា គេ​ធុញ​នឹង​ខ្ញុំ​ហើយ​មែន​ទេ? គេ​លែង​ស្រឡាញ់​ខ្ញុំ? គេ​មាន​អ្នក​ផ្សេង? តែ​យក​ល្អ​គួរ​ឈប់​គិត​​ទៅ​ណា៎ យក​ពេល​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍ និង​ធ្វើ​ឲ្យ​ខ្លួន​​ឯង​សប្បាយ​ចិត្ត​វិញ​ប្រសើរ​ជាង។

រូបតំណាង

៦. ផ្ដល់​ឯករាជ្យ​ឲ្យ​ដៃ​គូ

មនុស្ស​ស្រឡាញ់​គ្នា មិន​មែន​មាន​ន័យ​ថា​ជា​ម្ចាស់​ជីវិត អាច​គ្រប់គ្រង​គ្នា​គ្រប់​រឿង​នោះ​ឡើយ។ បើ​អាច គួរ​ផ្ដល់​ឲ្យ​គាត់​​ទៅ​តាម​អ្វី​ដែល​យើង​ចង់​បាន​ពី​គាត់​​ក៏​បាន ដូច​ជា​ចាំ​អបអរ ផ្ដល់​កម្លាំង​ចិត្ត ផ្ដល់​មតិ​យោបល់។ សូម​កុំ​ចាំ​​ធ្វើ​​តែ​អ្នក​រាំង​ស្ទះ ហើយ​ក៏​កុំ​បង្ខាំង​គេ​កុំ​ឲ្យ​ជួប​មិត្តភ័ក្ដិ កុំ​ឲ្យ​ជប់លៀងក្រៅ​ផ្ទះ​ -ល-។ គួរ​កាត់​ចរិត​ត្រួតត្រា​នេះ​ចេញ ព្រោះ​​ជីវិត​របស់​គេ​គួរ​តែ​​ឲ្យ​គេ​ចាត់ចែង​ខ្លួន​ឯង លើក​លែងតែ​អ្វី​ដែល​គេ​ចង់​ធ្វើ​នោះ​នាំ​អន្តរាយ​ដល់​ជីវិត​​គូ​របស់​អ្នក​ ៕

រូបតំណាង

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម