ជំងឺ​គ្មាន​ថ្នាំ​ព្យាបាល​ម្យ៉ាង​របស់​​ឪ​ពុក​ម្ដាយ​​ចាស់ ដែល​កូន​ៗ​ត្រូវ​ដឹង​ហើយ​ប្រុងប្រយ័ត្ន

  • 2018-09-25 09:14:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​មួយ​ឆ្នាំ​មុន ខ្ញុំ​បាន​នាំ​ម្ដាយ​ខ្ញុំ​ទៅ​មណ្ឌល​ថែ​ទាំ​មនុស្ស​ចាស់​ជរា។ ដោយ​សារ​មមាញឹក​ការងារ​ច្រើន កាល​នោះ​ខ្ញុំ​មិន​​សូវ​បាន​ទៅ​មើល​គាត់​​ទេ។ ម្យ៉ាង​ខ្ញុំ​ក៏​មិន​សូវ​បារម្ភ​ពី​គាត់​ដែរ ដោយ​សារ​​គិត​ថា​ទី​នោះ​មាន​អ្នក​មើល​ថែ​គាត់​បាន​ល្អ​ មាន​ម្ហូប​អាហារ​ល្អ​ៗ ហើយ​ក៏​មាន​មិត្តភ័ក្ដិ​វ័យ​ស្រករ​ៗ​គាត់​ដែរ។

ថ្ងៃ​មួយ​ លោក​គ្រូ​ពេទ្យ​ម្នាក់​ពី​មណ្ឌល​ថែ​ទាំ​មនុស្ស​ចាស់​បាន​ទូរសព្ទ​មក​ខ្ញុំ ប្រាប់​​ថា​ម្ដាយ​របស់​ខ្ញុំ​កំពុង​ឈឺ​ធ្ងន់។ ខ្ញុំ​បាន​ទៅ​រក​គាត់​ភ្លាម​។ ទៅ​ដល់​ទី​នោះ គ្រូ​ពេទ្យ​ក៏​ប្រាប់​ថា​ម្ដាយ​ខ្ញុំ​​កើត​​ជំងឺ​ដែល​​​គ្មាន​ថ្នាំ​​​​​ព្យាបាល ហើយ​មិន​អាច​រស់​បាន​យូរ​ទៀត​ទេ។ ខ្ញុំ​ក៏​សម្រេច​ចិត្ត​យក​គាត់​មក​ផ្ទះ​វិញ ដើម្បី​ឲ្យ​គាត់​បាន​នៅ​ជាមួយ​គ្រួសារ​សម្រាប់​រយៈ​ពេល​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់។

ខ្ញុំ​បាន​មើល​ថែ​គាត់​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ខ្ញុំ​បាន​ប្រាប់​គាត់​ពី​រឿងរ៉ាវ​នានា​ដែល​កើត​ឡើង​ចំពោះ​ខ្ញុំ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ ដែល​គាត់​​មិន​បាន​នៅ​ក្បែរ​ខ្ញុំ។ មួយ​សប្ដាហ៍​ក្រោយ​មក ស្រាប់​តែ​គាត់​អាច​ក្រោក​ដើរ​ចេញ​ពី​គ្រែ​បាន ហើយ​មួយ​ខែ​ក្រោយ​មក សុខភាព​គាត់​ក៏​​ប្រែ​មក​ជា​ធម្មតា​វិញ។

ខ្ញុំ​បាន​ប្រាប់​ដំណឹង​នេះ​ដល់​គ្រូ​ពេទ្យ ហើយ​ក៏​បាន​សួរ​បញ្ជាក់​កាល​ដែល​លោក​គ្រូ​ពេទ្យ​ប្រាប់​ថា​ម្ដាយ​ខ្ញុំ​ឈឺ​ធ្ងន់​នោះ តើ​ជា​ជំងឺ​អ្វី? គ្រូ​ពេទ្យ​ប្រាប់​ថា គាត់​មាន​ជំងឺ​​អស់​សង្ឃឹម (Despondency) ហើយ​វិធី​ព្យាបាល​តែ​ម្យ៉ាង​គត់​សម្រាប់​ជំងឺ​នេះ​គឺ “ការ​ស្រលាញ់ និង​ការ​ថែទាំ​ពី​មនុស្ស​ជាទី​ស្រលាញ់” ៕

ចុចអាន៖

ប្រភព៖ fabiosa ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម