បែក​ធ្លាយ​ព័ត៌មាន​តាវ មិញស៊ឺ​ជំនាន់​ថ្មី ជា​តួឯក​រឿង “ព្រះនាងយេយេ” ២០១៩

  • 2018-09-25 03:59:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារាង​ឈ្មោះ​តារា​សម្ដែង​សម្រាប់​ខ្សែ​ភាពយន្ត​ភាគ “ព្រះនាងយេយេ” ជំនាន់​ថ្មី ត្រូវ​បាន​បញ្ចេញ​ដោយ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Zhang Xinyu នឹង​រ៉ាប់រង​តួ​អង្គ​ចៀ វៃ។

Zhang Xinyu ដើរតួចៀវៃ

យោង​តាម​បណ្ដាញ​ព័ងត៌មាន Sina កាល​ពី​យប់​ថ្ងៃ​ទី​២០ ខែ​កញ្ញា​កន្លង​ទៅ​នេះ តារា​ឈ្មោះ​តារា​សម្ដែង​ប្រុសស្រី​ដែល​នឹង​ចូល​រួម​ក្នុង​គម្រោង​រឿង “ព្រះនាងយេយេ” ឆ្នាំ​២០១៩ ត្រូវ​បាន​បែក​ធ្លាយ​នៅ​លើ​បណ្ដាញ​សង្គម​ចិន។ នៅ​ក្នុង​តារាង​ដែល​គេ​បញ្ចេញ​នេះ តារា​សម្ដែង​ស្រី​កំពុង​ឡើង​​កូដ Yang Zi នឹង​សម្ដែង​តួ​ត្រចៀកកាំ រីឯ​ស្រី​ស្អាត​សម្បូរ​រឿង​អាស្រូវ Zhang Xinyu ដណ្ដើម​បាន​តួ​ចៀ វៃ។ រីឯ​ខាង​តួ​ប្រុស​វិញ មាន​តាវមិញស៊ឺ​ជំនាន់​ថ្មី Wang Dy Lan។

ក្រោយ​ពេល​ឃើញ​ការ​បែងចែក​តួ​ដូច​នេះ ទស្សនិកជន​ចិន​បាន​បង្ហាញ​មតិ​អវិជ្ជមាន​ជា​ខ្លាំង​ ត្បិត​ពួក​គេ​គិត​ថា​ Zhang Xinyu មាន​វ័យ​ជ្រេ​ហើយ ថែម​ទាំង​មាន​ទម្រង់​មុខ​បែប​ឆ្នាស់ឆ្នើម បើ​សម្ដែង​តួ​កំសត់​ដូ​ច​ចៀ វៃ​ហាក់​មិន​ស័ក្ដិសម​ឡើយ។ គួ​រ​បញ្ជាក់​ផង​ដែរ​ Zhang Xinyu ធ្លាប់​ជា​មិត្ត​ស្រី​របស់ តារា​សម្ដែង​ប្រុស Li Chen ដែល​ជា​គូ​ដណ្ដឹង​របស់​រាជិនី​ទូរទស្សន៍ Fan Bingbing បច្ចុប្បន្ន។ ក្រោយ​សម្ដែង​រួម​គ្នា​ក្នុង​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” រួច Fan Bingbing និង Li Chen បាន​ស្រលាញ់​គ្នា​វិញ និង​បែក​គ្នា​នឹង Zhang Xinyu៕

Wang Dy Lan
Yang Zi

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម