ចំណុច​ពិសេស​​ ៦​ចំណុច​ដែល​មាន​តែ​ស្រី​ៗ​ថ្នល់​កៅស៊ូ​ទើប​មាន

  • 2018-09-24 02:25:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្ត​ៗ​នារី​មួយ​ចំនួន មាន​អារម្មណ៍ថា​គ្មាន​ជំនឿចិត្ត​ក្នុង​ខ្លួន​ពេល ខាង​មុខ និង​ខាង​ក្រោយ​មើល​ទៅ​មិន​ខុស​គ្នា​ប៉ុន្មាន ហើយ​គិត​ថា​ទាល់​តែ​ទ្រូង​ធំ​បន្តិច​ទើប​ស្អាត តែ​ការ​ពិត​គឺ​មិន​អ៊ីចឹង​ទេ ព្រោះ​មាន​ចំណុច​ល្អ​ខ្លះ មាន​តែ​ស្រី​ៗ​ទ្រូង​រាប​ស្មើ​ទេ​ទើប​មាន។

រូបតំណាង

**១. ក្មេង​ជាង​វ័យ**

ចំណុច​មួយ​ដែល​ស្រី​ៗ​ថ្នល់​កៅស៊ូ​គួរ​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​នោះ​គឺ​​ ខ្លួន​យើង​សាច់​ចាំ​ជាង​ស្រី​ៗ​ដែល​មាន​ទ្រូង​ធំ។ ទោះ​បី​ជា​ក្មេង​ស្រី​ខ្លះ​មាន​អាយុ​តិច​ក្ដី តែ​ដោយ​សារ​មាន​ទ្រូង​ធំ ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ពួក​គេ​ត្រឡោក​មុន​អាយុ។

២. ធ្វើ​សកម្មភាព​អ្វី​ក៏​មិន​អៀន

ទោះ​ដើម​ទ្រូង​ធំ​ពេល​ខ្លះ​មើល​ទៅ​ទាក់ទាញ​ក៏​ដោយ តែ​បើ​និយាយ​ពី​ធ្វើ​សកម្មភាព​នានា​វិញ អ្នក​ទ្រូង​តូច​មាន​សេរី​ភាព​ជាង​ដាច់ ព្រោះ​ទោះ​ធ្វើ​អ្វី​ក៏​មិន​ខ្លាច​រលាក់ មើល​ទៅ​មិន​ទំនង​ភ្នែក ដូច​នារី​ទ្រូង​មូលក្បំ។

៣. គេង​បាន​គ្រប់​សណ្ឋាន

ខណៈ​មិត្ត​ៗ​នារី​ទ្រូង​ធំ ពេល​គេង​រាង​ពិបាក​បន្តិច​ដោយ​សារ​បើ​គេង​កិន​លើ​ទ្រូង​នឹង​ធ្វើ​ឲ្យ​ឈឺ​នោះ ស្រី​ៗ​ទ្រូង​រាប​ស្មើ មិន​ដែល​ប្រទះ​ប្រទះ​បញ្ហា​នេះ​ឡើយ ចង់​គេង​បែប​ណា​ក៏​គ្មាន​បញ្ហា។

រូបតំណាង

៤. មិន​ខ្លាច​ចេញ​ដាក់​គេ

ទោះ​បី​ជា​ចង់​ពាក់​អាវ​សិចស៊ី​បន្តិច​ក៏​មិន​ខ្លាច​លេច​ដាក់​គេ សុវត្ថិភាព​ខ្លាំង​មែន​ទែន។ នៅ​ពេល​អ្នក​មាន​ទ្រូង​តូច ម៉ូដ​ខអាវ​អ្វី​ក៏​អ្នក​មិន​រអែង​នឹង​ស្លៀក​ដែរ។

៥. មិន​ខ្លាច​បញ្ហា​យារ​ពេល​ចាស់

ទោះ​បី​ជា​អ្នក​មាន​ទ្រូង​ធំ​មើល​ទៅ​ស្អាត​នៅ​ពេល​បច្ចុប្បន្ន​ក៏​ពិត​មែន តែ​បើ​ថែ​រក្សា​មិន​បាន​ល្អ​នោះ ពេល​មាន​វ័យ​ជ្រេ​នឹង​មិន​ទៅ​យារ​មិន​ស្អាត។ តែ​សម្រាប់​អ្នក​ថ្នល់​កៅស៊ូ​វិញ ទោះ​ក្មេង​ ឬ​ចាស់​ក៏​គ្មាន​អ្វី​ខុស​គ្នា។

៦. ច​ង់​ធំ ធំ​បានតើ

សម័យ​បច្ចេកវិទ្យាជឿនលឿន គ្មាន​អ្វី​ដែល​មិន​អាច​ទៅ​រួច​ឡើយ គ្រាន់​តែ​ប្រើ​ប៉ុង និង​អាច​រឹប​មក​ជំនួយ​តែ​បន្តិច នឹង​ប្ដូរ​ទ្រូង​តូច​មក​ធំ​ក្នុ​ងតែ​មួយ​ប៉ប្រិច​ភ្នែក ៕

រូបតំណាង

ចុចអាន៖

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម