៦ចំណុច​ប្រពន្ធ​មិន​គួរ​ធ្វើ ​ក្រោយ​​ដឹង​ថា​ប្តី​ក្បត់​ចិត្ត​លែង​ស្រលាញ់​ខ្លួន​ដូច​មុន​

  • 2018-09-23 23:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​គ្រប់​រូប​​តែង​គិត​​ប៉ង​ចង់​បាន​បុរស​ល្អ​ធ្វើ​ជា​ស្វាមី ប៉ុន្តែ​​​ពេល​អ្វីៗ​​មិន​បាន​ដូច​បំណង អ្នក​ក៏​មិន​ត្រូវ​ខូច​ចិត្ត​រហូត​ដល់​គិត​អី​​មិន​ចេញ​នោះ​ដែរ។ គ្មាន​នរណា​មួយ​ចង់​ជួប​​រឿង​អប្រិយ​​ប្តី​ក្បត់​ចិត្ត បែប​នេះ​ឡើយ ប៉ុន្តែ​បើ​​សំណាង​អាក្រក់​បាន​ជួប​​មែន​នោះ អ្នក​ត្រូវ​ដឹង​ឲ្យ​ច្បាស់​នូវ​អ្វី​ដែល​មិន​គួរ​ធ្វើ​ ​ដើម្បី​កុំ​ឲ្យ​ខ្លួន​ឯង​ធ្លាក់​ក្នុង​ស្ថាន​ភាព​កាន់​តែ​យ៉ាប់យ៉ឺន​។

​​១. កុំ​ព្យាយាម​រក​វិធី​សង​សឹក

នរណា​​ក៏​មាន​កំហឹង​ដែរ​​បើ​​ប្រទះ​រឿង​បែប​នេះ ប៉ុន្តែ​មិន​ត្រូវ​ធ្វើ​អ្វី​តាម​កំហឹង​ដាច់​ខាត។ អ្នក​មិន​​គួរ​ហែក​កេរ្តិ៍​ប្ដី​តាម​បណ្តាញ​សង្គម ​ជេរ​វាយ​តប់ រក​​​​វិធី​ ដើម្បី​ឲ្យ​គាត់​ខឹង​នោះ​ទេ ព្រោះ​បើ​អ្នក​កាន់​តែ​ធ្វើ​ អ្នក​កាន់​តែ​​យក​ទុក្ខ​​មក​​ដាក់​ខ្លួន មិន​​បាន​ផល​ហើយ​ រក​សេចក្តី​សុខ​ឲ្យ​ខ្លួន​ឯង​មិន​បាន​ទៀត។

រូបតំណាង

**២. កុំ​គិត​ខ្លី**

មិន​អី​ទេ យំ​ទៅ យំ​ឲ្យ​អស់​ចិត្ត​ទើប​បាន​ធូរ​ទ្រូង ព្រោះ​រយ:​ពេល​ដែល​បាន​រួម​រស់​ជា​មួយ​គ្នា មិន​មែន​ចង់​​ភ្លេច ភ្លេច​បាន​ភ្លាម​ឡើយ។ យ៉ាង​ណា​ត្រូវ​​តែ​សង្គ្រោះ​ខ្លួន​ឯង បន្តិច​ម្តងៗ ព្រោះ​ជីវិត​អ្នក​មិន​ទាន់​ចប់​ត្រឹម​នេះ​ទេ ​ធ្វើ​ខ្លួន​ឲ្យ​សប្បាយ ហើយ​​ត្រូវ​​រស់​នៅ​បន្ត​ទៀត។

៣. កុំ​គិត​ថា​ខ្លួន​ធ្លាក់​ចូល​រណ្តៅ​ជ្រៅ​គ្មាន​ផ្លូវ​ចេញ

អ្នក​ច្បាស់​ជា​មិន​សុខ​ចិត្ត បន្ទោស​ព្រហ្មលិខិត ខំ​ធ្វើ​ល្អ​ប៉ុណ្ណឹង​ហើយ​ ហេតុ​អ្វី​​កម្ម​ក្រាស់​ជួប​រឿង​បែប​នេះ។ កុំ​តូច​ចិត្ត​នឹង​​ខ្លួន​ឯង​អី វា​ជួយ​អ្វី​មិន​​បាន​ទេ ត្រូវ​ក្រោកឈរ​​ហើយ​ធ្វើ​ខ្លួន​ឲ្យ​រឹង​មាំ​ឡើង។

៤. កុំ​យក​កូនៗ​មក​ពាក់ព័ន្ធ

​កូនៗ​មិន​ដឹង​រឿង​អី​​ទេ​ កុំ​ឈ្លោះ​គ្នា​ហើយ​រាលដាល​ដល់​ពួកគេ រក​វិធី​ដោះ​ស្រាយ​តែ​ពីរ​អ្នក​ប្តី​ប្រពន្ធ​​ឲ្យ​ស្រួល​បួល​​ទៅ។ មិន​ត្រូវ​ឲ្យ​ពួក​គេ​ធ្វើ​ការ​ជ្រើស​រើស​ថា​ ត្រូវ​នៅ​ខាង​ម៉ាក់​ឬ​ប៉ា​​នោះ​​ទេ។​

រូបតំណាង

៥. កុំ​​​ឲ្យ​នរណា​មក​គ្រប់​គ្រង​ការ​សម្រេច​ចិត្ត​អ្នក

​​ម្តាយ​ថា​លែង​គ្នា​​ទៅ​កុំ​នៅ​យក​កម្ម ឯ​មិត្ត​ជិតស្និទ្ធ​ថា​ទុក​ឧកាស​ឲ្យ​គាត់​កែ​ខ្លួន​សិន​ទៅ ស្តាប់​ហើយ​ដូច​ជា​ច្របូក​ច្របល់​ណាស់​ មិន​ដឹង​សម្រេច​ចិត្ត​បែប​ណា។ មនុស្ស​មាន​គំនិត​ខុសៗ​គ្នា ​ដូច្នេះ​ហើយ​មាន​តែ​ខ្លួន​អ្នក​ផ្ទាល់​ទើប​អាច​​ដឹង​ថា​អ្វី​ដែល​ល្អ​សម្រាប់​​ជីវិត​ខ្លួន។

៦. កុំ​ភ្លេច​ថែរក្សា​ខ្លួន

​ទោះ​ជា​មាន​រឿង​អ្វី​​កើត​ឡើង​ក៍​ដោយ ការ​ថែរក្សា​ខ្លួន​​​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ធ្លាក់​ក្នុង​សភាព​ដុនដាប​ទេ។ ត្រូវ​​​ញុំាំ ហាត់​ប្រាណ​ សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​រក​ពេល​លំហែ​កាយ ព្រោះ​ជីវិត​អ្នក​មាន​តម្លៃ​ជាង​អ្វី​ទាំង​អស់៕

រូបតំណាង

ប្រភព៖ Reader's digest ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម