រូប​សម្បត្តិ​សង្ហារ​ឥត​ទាស់​របស់​តួ​យ៉ាងគួ​ថ្មី ក្នុង​រឿង “ទេពឥន្ទ្រី​បក្សី​ស្នេហ៍” 2019

  • 2018-09-22 05:05:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​កេរ្តិ៍​ឈ្មោះ​មិន​ទាន់​ល្បី​ខ្លាំង និង​គ្រប​ដណ្ដប់​ដូច​តារា​ប្រុស​ដទៃ​ក៏​ដោយ តែ​ដោយ​សារ​រូប​សម្បត្តិ​ដ៏​ទាក់ទាញ​របស់​ខ្លួន ​តួ​យ៉ាងគួ​ថ្មី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

ក្រោយ​ពេល​បណ្ដាញ​ព័ត៌មាន Sina ទម្លាយ​ពី​ព័ត៌មាន​លំអិត​របស់​តួ​សៀវ ឡុង​នី​ក្នុង​រឿង “ទេពឥន្ទ្រី​បក្សី​ស្នេហ៍” ឆ្នាំ​២០១៩​នោះ នៅ​ពេល​នេះ បណ្ដាញ​ព័ត៌មាន QQ ក៏​ចេញ​មុខ​ទម្លាយ​ពី​អ្នក​រ៉ាប់រង​តួ​យ៉ាង គួ​ដូច​គ្នា។ តាម​នោះ​ដែរ តួ​ឯក​ប្រុស​សម្រាប់​គម្រោង​រឿង​ដែល​បោះ​ទុន​ច្រើន​នោះ ត្រូវ​បាន​ប្រគល់​ឲ្យ​តារា​ជើង​ថ្មី Tong Meng Shi។ ប្រុស​ស្អាត​កំពស់ ១.៨៣ម ដើម​ឡើយ​គឺ​ជា​និស្សិត​នៃ​សកលវិទ្យាល័យ​បច្ចេកវិទ្យា​ចិន តែ​ដោយ​សារ​មាន​រូបសម្បត្តិ​ទាក់ទាញ​ក៏​ត្រូវ​បាន​គេ​ហៅ​ឲ្យ​ចូល​សិល្បៈ។

ក្នុង​វ័យ​២៥​ឆ្នាំ Meng Shi ទើប​តែ​បាន​សម្ដែង​រឿង​២ ៣​ប៉ុណ្ណោះ ហើយ​សុទ្ធ​តែ​តួ​រាយរង។ “ទេពឥន្ទ្រី​បក្សី​ស្នេហ៍” ២០១៩ គឺ​ជា​រឿង​ទី​១​ដែល​លោក​បាន​ប្រគល់​តំណែង​តួឯក។ ជាមួយ​គ្នា​នោះ​ដែរ ខណៈ​មាន​ទស្សនិកជន​កំពុង​ទន្ទឹង​ចង់​មើល​រឿង​វគ្គ​ថ្មី​នេះ ក៏​មាន​មតិ​មិន​តិច​ដែរ​ដែល​រិះគន់​ថា រឿង​នេះ​ត្រូវ​បាន​ថត​ឡើង​វិញ​ច្រើន​ដង​ពេក​ហើយ ត្បិត​វគ្គ​ថ្មី​បំផុត​ដែល​បាន​បញ្ចាំង​នោះ​គឺ​ទើប​តែ​ថត​ឡើង​វិញ​នៅ​ឆ្នាំ​២០១៤​តែ​ប៉ុណ្ណោះ៕

ចុចអាន៖លេច​មុខ​តួ សៀវ ឡុងនី​ជំនាន់​២០១៩ ត្រូវ​គេ​សរសើរ​ថា​ស្អាត​ជាង​ជំនាន់​មុន​ៗ​​ទៅ​ទៀត

ប្រភព៖ vietgiaitri ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម