ហុង ជីនប៉ាវ​ធាត់​ឡើង​គីឡូ​ខ្លាំង​រហូត​ដល់​ដើរ​លែង​ចង់​រួច

  • 2018-09-21 03:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាសះស្បើយ​ក្រោយ​ពេល​វះ​ក្បាល​ជង្គង់​រួច កំពូល​តារា​សម្ដែង​ប្រុស​ចិន Sammo Hung ឡើង​គីឡូ​ខ្លាំង​ធ្វើ​ឲ្យ​ពិបាក​ធ្វើ​ដំណើរ។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​កន្លង​ទៅ​នេះ តារា​សម្ដែង​ក្បាច់គុន​ជើង​ចាស់​ហុងកុង Sammo Hung ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដើរ​ផ្សារ​ទំនើប​នៅ​ហុងកុង​ជាមួយ​ប្រពន្ធ។ ក្រោយ​ពេល​វះ​កាត់​ក្បាល​ជង្គង់​រួច លោក​អាច​ដើរ​ទៅ​មក​ដោយ​ខ្លួន​ឯង​បាន តែ​ត្រូវ​ប្រើ​ឈើ​ច្រត់​ជំនួយ។ ក្រោយ​រយៈ​ពេល​មិន​ធ្វើ​សកម្មភាព​ច្រើន ដោយ​សារ​ត្រូវ​ដេក​សម្រាក​នោះ ហុង ជីន​ប៉ាវ​ឡើង​គីឡូ​ច្រើន​ដោយ​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា លោក​មាន​មាឌ​ធំ​ជាង​ប្រពន្ធ​៣​ដង។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​ទៅ តួ​រឿង “Ip Man” ត្រូវវះ​ក្បាល​ជង្គង់ ដែល​បាន​ធ្វើ​ឲ្យ​លោក​ត្រូវ​ធ្វើ​ដំណើរ​ដោយ​រទេះ​រុញ​ជា​ច្រើន​ខែ ហើយ​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​នោះ​ឡើយ៕

ប្រភព៖ ngoisao ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម