មនុស្ស​ស្រី​ឆ្លាត​ កុំ​ខ្វល់​រឿង​ចង​ជើង​ប្ដី (​អ្នក​មាន​ប្ដី​អាន​ទៅ​ល្អ​ណាស់)

  • 2018-09-21 02:04:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាំង​ពី​អើយ​មក ចាស់​ៗ​តែង​និយាយ​ថា​មនុស្ស​ស្រី​បង្វិល​ចង្ក្រាន​មិន​ជុំ បញ្ជាក់​ន័យ​ថា​ស្រី​ៗ​ធ្វើ​បាន​តែ​ការងារ​តូច​តាច រីឯ​មនុស្ស​ប្រុស​ទើប​អាច​ធ្វើ​ការងារ​ធំ​បាន។ យ៉ាងណាក៏ដោយ តួនាទី​របស់​មនុស្ស​ស្រី​នៅ​ក្នុង​គ្រួសារ​ពិត​ជា​ធំ​ណាស់ ព្រោះ​បើ​គ្មាន​ស្រមោល​របស់​ពួក​គេ​ទេ ភាព​កក់ក្ដៅ​របស់​គ្រួសារ​ក៏​ពិបាក​រក្សា​ដែរ។

រូបតំណាង

មនុស្ស​ស្រី​ដែល​មាន​កូន​ហើយ​រមែង​តែង​ត្រូវ​មើល​ថែ​កូន មើល​ប្ដី រក្សា​ទំនាក់​ទំនង​គ្រួសារ​ខាង​ប្ដី និង​ខាង​ខ្លួន​ឯង​កុំ​ឲ្យ​មាន​ជម្លោះ ព្រោះ​បើ​មាន​រឿង​អី​កើត​ឡើង អ្នក​ដែល​រង​ការ​ស្ដី​បន្ទោស​គឺ​តែ​ប្រពន្ធ​នេះ​ឯង។ ចុះ​ឡើង​ៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មនុស្ស​ស្រី​ឃើញ​តែ​នៅ​ក្នុង​ផ្ទះ​បាយ។ ឯ​អ្នក​មាត់​អាក្រក់​ខ្លះ​វិញ ឃើញ​យើង​យូរ​ធ្វើ​ខ្លួន​ម្ដង​សុទ្ធ​តែ​និយាយ​ថា មាន​ប្ដី​ហើយ​ធ្វើ​ខ្លួន​ឲ្យ​អ្នក​ណា​មើល? អីចឹង​ឲ្យ​តែ​នារី​មាន​ប្ដី​ហើយ​អស់​សិទ្ធិ​ធ្វើ​ខ្លួន​តែ​ម្ដង ឬ​យ៉ាង​ម៉េច?

មនុស្ស​ស្រី​ដែល​ចេះ​ធ្វើ​ខ្លួន មើល​ថែ​ខ្លួន​ឯង​គឺ​ជា​មនុស្ស​ស្រី​ដែល​ឆ្លាត​វៃ។ កុំ​យក​លេស​ថា​យើង​គ្មាន​ពេល ហើយ​បណ្ដោយ​ឲ្យ​ពេលវេលា​បំផ្លាញ​សម្រស់​យើង​ឲ្យ​សោះ។ រូប​សម្បត្តិ​ស្រស់​ស្អាត​ជួយ​ឲ្យ​ស្ត្រី​ជឿជាក់ ពេល​យើង​ជឿជាក់​ហើយ ប្ដី​ក៏​ពិបាក​នឹង​បែក​ចិត្ត​ដែរ។

ឈប់​គិត​ដល់​រឿង​ចង​ជើង​ប្ដី​ទៅ អ្វី​ដែល​កាន់​តែ​រឹត​បន្តឹង កាន់​តែ​ងាយ​បាត់បង់។ មនុស្ស​ស្រី​ឆ្លាត គឺ​ជា​អ្នក​ដែល​យល់​ច្បាស់​ពី​បញ្ហា​នេះ។ តាំង​ពី​ដើម​មក មនុស្ស​ប្រុស​គឺ​ស្អប់​ការ​គាប​សង្កត់ ចង​ក្រង​ពួក​គេ ដូច​នេះ​ធ្វើ​ជា​មនុស្ស​ស្រី ត្រូវ​ឲ្យ​គេ​មាន​ពេល​វេលា​ផ្ទាល់​ខ្លួន​គ្រប់គ្រាន់ ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​តែ​គេ​ព្រងើយកន្តើយ​នឹង​គ្រួសារ​គឺ​បាន​ហើយ។

គេ​សង្កេត​ឃើញ​ថា មនុស្ស​ស្រី​នៅ​ពេល​ត្រូវ​មនុស្ស​ប្រុស​បែក​ចិត្ត​ហើយ ទើប​ភ័យ​ខ្លួន ធ្វើ​ខ្លួន​ឡើង​វិញ តែ​នៅ​ពេល​នោះ​អត្រា​ដែល​អូសទាញ​គេ​មក​វិញ​បាន​គឺ​ទាប​ខ្លាំង​ណាស់។ បើ​ចង់​សុភមង្គល​គង់វង្ស គឺ​ត្រូវ​ចេះ​ថែ​រក្សា​ខ្លួន​តាំង​ពី​ដំបូង។

រូបតំណាង

និយាយ​រួម​ទៅ កើត​ជា​មនុស្ស​ប្រុស អ្នក​ណា​ក៏​ចង់​បាន​ប្រពន្ធ​ម្នាក់ ដែល​ស្រស់​ស្អាត​ហើយ​ពូកែ​ដែរ ដើម្បី​បាន​ដើរ​អួត​គេ។ ដូច​នេះ​ប្រសិន​បើ​យើង​ពូកែ​រឿង​ការងារ​ហើយ ហើយ​ចេះ​ថែ​រក្សា​ខ្លួន​ឲ្យ​នៅ​ផូរផង់​ទៀត​នោះ ស្រី​ខាង​ក្រៅ បើ​ចង់​ប្រជែង​ជាមួយ​ក៏​មើល​ទៅ​រាង​ពិបាក​ដែរ៕

ចុចអាន៖

អត្ថបទ៖ Caramel

អត្ថបទពេញនិយម