ត្រចៀកកាំ ស្អាត​ឥត​ទាស់​បង្ហាញ​ខ្លួន​ក្នុង​មង្គលការ​សេដ្ឋីនី​វ័យ​ក្មេង​​លេខ​១​​នៅ​ចិន

  • 2018-09-20 02:38:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍ វត្តមាន​របស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Zhao Wei ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​យ៉ាង​ពិសេស។

Zhao Wei

យោង​តាម​បណ្ដាញ​ព័ត៌មាន Sina កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​កន្លង​ទៅ​នេះ អ្នក​នាង​មាន​ទ្រព្យ​លេខ​១​ម្នាក់​របស់​ប៉េកាំង ប្រទេស​ចិន​បាន​ចូល​រោង​ការ។ មង្គលការ​របស់​នាង បាន​មាន​ការ​ចូល​រួម​​ពីសំណាក់​សិល្បករ និង​សិល្បការិនី​ជា​ច្រើន​រូប។ ទោះ​បី​ជា​បណ្ដាញ​ព័ត៌មាន QQ មិន​បាន​បញ្ចេញ​ព័ត៌មាន​របស់​កូន​កំលោះ និង​កូន​ក្រមុំ​ក៏​ដោយ តែ​ប្រភព​នានា​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ជា​អ្នក​មុខ​មាត់​ក្នុង​ពិភព​ជំនួញ។

ក្នុង​ចំណោម​សិល្បៈករ​ទាំង​អស់​ដែល​មាន​វត្តមាន តារា​សម្ដែង​ស្រី​ជួរ​មុខ Zhao Wei ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ជា​ពិសេស។ ក្នុង​កម្មវិធី​នេះ ស្រី​ស្អាត​វ័យ​៤២​ឆ្នាំ មាន​សម្រស់​ស្អាត​មិន​ធម្មតា ធ្វើ​ឲ្យ​គេ​មើល​មិន​ភ្លឹក។ ប្រភព​នានា​បាន​ឲ្យ​ដឹង​ថា ត្រចៀកកាំ​មាន​មុខ​នៅ​ទី​នេះ ត្បិត​មាន​ទំនាក់ទំនង​ជិតដិត​នឹង​ឪពុកម្ដាយ​របស់​កូន​ក្រមុំ៕

កូនក្រមុំ

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម