គន្លឹះក្លាយ​ជា​មនុស្ស​ស្រី​ដ៏​មាន​តម្លៃម្នាក់ ដែល​មនុស្ស​ប្រុសមិន​អាច​បោះបង់​បាន

  • 2018-09-20 02:09:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​បើ​យើង​បណ្ដោយ​ឲ្យ​តម្លៃ​យើង​ធ្លាក់​ចុះ មនុស្ស​ប្រុស​ក៏​ចាប់​ផ្ដើម​បន្ទាប​តម្លៃ​យើង​ដែរ។ ដូច្នេះ​ដើម្បី​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ជា​នារី​ដ៏​មាន​តម្លៃ​ម្នាក់ដែល​គាត់​គ្មាន​ថ្ងៃ​បោះ​បង់​បាន គួរ​តែ​បង្កើន​តម្លៃ​ខ្លួន​ឯង​តាម​រយៈ​អត្ថបទ​ខាង​ក្រោម​នេះ ៖

១. ស្គាល់​ពី​តម្លៃ​ខ្លួន

អ្នក​មាន​តម្លៃ​ខ្ពស់​ជាង​អ្វី​ដែល​គាត់​មើល​ឃើញ​ទៅ​ទៀត ដូច្នេះ​អ្នក​កុំ​បន្ទាប​ខ្លួន​ដោយ​សារ​ស្រឡាញ់​​គាត់ពេក។ អ្នក​នៅ​ទី​នេះ​ដើម្បី​ខ្លួនឯង មិន​មែន​ពេល​ដែល​មាន​​គេ​គ្រប់​យ៉ាង​សុទ្ធ​តែ​ផ្ញើ​លើ​គាត់​នោះ​ទេ។

រូបតំណាង

**២. ត្រូវ​ទាមទារ​ការ​គោរព**

ទោះ​ក្នុង​លក្ខខណ្ឌ​ស្រឡាញ់​គ្នា​ខ្លាំង ស្គាល់​ចិត្ត​គ្នា​ប៉ុណ្ណា​ក៏​ដោយ​ក៏​រវាង​អ្នក និង​គាត់​ត្រូវ​មាន​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក មិន​មែន​លេង​សើច​បែប​កូន​ក្មេង​គ្រប់​ពេល​នោះ​ទេ។ ការ​គោរព​គ្នា​គឺ​ជា​តម្លៃ​មួយ​ក្នុង​ស្នេហា​ដែល​ជួយ​ឲ្យ​អ្នក​មាន​កិត្តិយស និង​ភាព​ថ្លៃថ្នូរ​មួយ​ដែល​គាត់​គោរព។

៣. មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

អ្នក​ត្រូវ​ធ្វើ​ជា​មនុស្ស​ស្រី​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ទាំង​សម្រស់ ទាំង​ចំណេះ​ដឹង និង​បង្ហាញ​ឲ្យ​គាត់​ឃើញ​ថា​អ្នក​មិន​មែន​ជា​មនុស្ស​ដែល​គាត់​ងាយ​បោក​ប្រាស់ ឬ​ធ្វើ​បាប​ចិត្ត​នោះ​ឡើយ។ ម្យ៉ាង​ទៀត​ការ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ក៏​ធ្វើ​ឲ្យ​គាត់​ខ្លាច​ក្នុង​ការ​បាត់បង់​អ្នក​ដែរ។

រូបតំណាង

៤. មាន​ជីវិត​ផ្ទាល់​ខ្លួន

មិន​មែនមាន​ស្នេហា​អ្វី​គ្រប់​យ៉ាង​សុទ្ធ​តែ​ត្រូវ​បញ្ចប់​នោះ​ទេ អ្នក​នៅ​តែ​ត្រូវ​តែ​រក្សា​ជីវិត​ផ្ទាល់​ខ្លួន​ដដែល។ ការ​រីករាយ​ជាមួយ​គ្រួសារ ការ​​កម្សាន្ត​ជាមួយ​មិត្តភក្តិ និង​ពេល​វេលា​ផ្ទាល់​ខ្លួន​នៅ​តែ​ជា​អ្វី​ដែល​អ្នក​ត្រូវ​តែ​មាន ដូច​ពេល​វេលា​ដែល​អ្នក​ចែក​ក្នុង​ស្នេហា​ដូច​គ្នា។

៥. មាន​ភាព​រឹងមាំ តែ​មិន​មែន​រឹង​រូស​

អ្នក​ត្រូវ​ធ្វើ​ជា​មនុស្ស​ស្រី​ដែល​រឹង​មាំ​ ជា​ពិសេស​ក្នុង​រឿង​ស្នេហា​តែ​ម្ដង។ អ្នក​ក៏​មិន​គួរ​រឹងរូស​មិន​ស្ដាប់​គាត់​ទាំង​អស់​ដែរ តែ​មិន​ត្រូវ​ធ្វើ​តាម​គាត់​គ្រប់​យ៉ាង​ឡើយ ព្រោះ​អាច​ឲ្យ​គាត់​គិត​ថា​គ្មាន​គាត់​អ្នក​រស់​មិន​បាន។

៦. ចេះ​និយាយថា «ទេ» នៅ​ពេល​ដែល​អ្នក​មិន​ចង់​ធ្វើអ្វី​មួយ

បើ​គាត់​ហៅ​ថា​ទៅ​ណា ហើយ​អ្នក​មិន​ចង់​នោះ​ត្រូវ​និយាយ​ថា«ទេ» កុំ​ចេះ​តែ​តាម​គាត់​ហើយ​ធ្វើ​ឲ្យ​ខ្លួន​ឯង​មិន​សប្បាយ​ចិត្ត​ច្រើន​ពេល។ គាត់​ក៏​ដូច​គ្នា​ ព្រោះ​គាត់​មិន​អាច​ចេះ​តែ​គិត​តែ​អារម្មណ៍​ខ្លួន​ឯង​ឡើយ។

រូបតំណាង

ពេល​ខ្លះ​បើ​អ្នក​កាន់​តែ​ធ្វើ​ខ្លួន​គួរ​ឲ្យ​អាណិត គេ​នឹង​កាន់​តែ​ចង់​ព្រលែង​អ្នក​ចោល៕

ចុចអាន៖សញ្ញា ៦យ៉ាង​បង្ហាញថា​ មនុស្ស​ស្រីមាន​សុភមង្គល​ពិត​ៗ ពេល​បាន​ក្បែរ​មនុស្ស​​ខ្លួន​ស្រលាញ់

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម