រឿងដ៏ល្អ! ព្រោះតែនំខ្លោចមួយ ទើបធ្វើឲ្យខ្ញុំយល់ថាអ្វីទៅជាសុភមង្គលគ្រួសារប្រាកដ
- 2018-09-20 07:09:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងដ៏ល្អ! ព្រោះតែនំខ្លោចមួយ ទើបធ្វើឲ្យខ្ញុំយល់ថាអ្វីទៅជាសុភមង្គលគ្រួសារប្រាកដ
ម្ដាយខ្ញុំជាអ្នកធ្វើអាហារសម្រាប់គ្រួសារខ្ញុំរៀងរាល់ថ្ងៃ។ យប់មួយបន្ទាប់ពីធ្វើការហត់ពេញមួយថ្ងៃ ម៉ាក់បានត្រលប់មកផ្ទះវិញទាំងអស់កម្លាំងនិងធ្វើម្ហូបឲ្យពួកយើងញ៉ាំដូចរាល់ដង។ ពេលហូបបាយ ម៉ាក់បានលើកនំខ្លោចក្រៀមមួយចានដាក់នៅពីមុខប៉ា។ ខ្ញុំក៏ចាំមើលថាម្នាក់ៗនឹងនិយាយថាម៉េច ចំពោះនំខ្លោចដែលម៉ាក់ធ្វើនេះ។
ប៉ុន្តែ ប៉ាមិនបាននិយាយអ្វីឡើយ ហើយក៏យកនំមកទទួលទានតាមធម្មតា រួចក៏បែរមកសួរខ្ញុំថា នៅសាលារៀនយ៉ាងម៉េចដែរថ្ងៃនេះ។ ខ្ញុំចាំបានថា ម៉ាក់បាននិយាយសុំទោសប៉ាសម្រាប់នំខ្លោចនោះ ហើយខ្ញុំកាន់តែមិនភ្លេចចម្លើយរបស់ប៉ា ដែលគាត់បាននិយាយថា "អូ! បងចូលចិត្តនំក្រៀមៗអីចឹង ឆ្ងាញ់ណាស់ម៉ាក់វា"។ យប់បន្ទាប់មក ខ្ញុំក៏មានសំណួរមួយក្នុងចិត្ត មុនចូលគេង និងបានសួរប៉ាថា "ប៉ាចូលចិត្តនំខ្លោចមែនហ្អី?” ប៉ាអង្អែលក្បាលខ្ញុំ និងតបវិញថា "ម៉ាក់កូនធ្វើការហត់ពេញមួយថ្ងៃហើយ គ្រាន់តែនំខ្លោចមួយ វាមិនធ្វើឲ្យអ្នកណាកើតអីទេ តែពាក្យសម្ដីរករឿងគ្នាទៅវិញទេ ដែលធ្វើឲ្យយើងមានបញ្ហាជាមួយគ្នា"។
គំនិតអប់រំ៖ ជីវិតមនុស្សយើង ពោរពេញដោយកំហុស ហើយម្នាក់ៗក៏មិនបានកើតមកល្អឥតខ្ចោះនោះដែរ ខ្លួនយើងផ្ទាល់ក៏ធ្លាប់មានកំហុស និងមិនមានអ្វី ល្អណាស់ណាជាងអ្នកដទៃដែរ។ តែអ្វីដែលយើងរៀនសូត្របានពីជីវិតនេះគឺ "ការទទួលយកកំហុស ឬភាពខ្វះខាតគ្នាទៅវិញទៅមក ក៏ដូចជាការរីករាយនឹងទទួលយកចំណុចខុសគ្នារបស់បុគ្គលម្នាក់ៗ គឺជារឿងសំខាន់ក្នុងការរក្សាជីវិតគ្រួសារ ឲ្យមានក្ដីសុខ និងស្ថិតស្ថេរយូរអង្វែង" ៕
ចុចអាន៖
ការលះបង់របស់ម្ដាយភ្នែកមួយ រញ្ជួយចិត្តអ្នកអានទប់ទឹកភ្នែកមិនជាប់
ឃើញប្រពន្ធចាស់ខ្លាំងពេកក៏សុំលែង តែមិនដល់មួយថ្ងៃផងត្រូវទឹកភ្នែករហាម ព្រោះ...