​ស្ត្រី​​​ចង់​​ចេញ​​រក​​ស៊ី​​​​ឲ្យ​បាន​​ជោគ​ជ័យ​​​ត្រូវ​​​​ត្រៀម​លក្ខណៈ ៣យ៉ាង​​ឲ្យ​​បាន​ត្រឹម​ត្រូវ

  • 2018-09-19 08:34:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​​ក្នុង​សន្និបាត “She” ដែល​​បាន​​​​​​​ប្រព្រឹត្ត​ឡើង​​កាល​​ពី​ពេល​​កន្លងទៅ ក្នុងគោលបំណងគាំទ្រទៅលើការវិនិយោគនានាជាមួយនឹងស្រ្តី ​​​ដើម្បី​ជំរុញឲ្យស្រ្តី មានទឹកចិត្តក្លាហាន ហ៊ានបង្ហាញនូវគំនិតច្នៃប្រឌិតថ្មីៗកាន់ច្រើនឡើងថែមទៀត ដែលនេះជាកម្លាំងចលករដ៏ខ្លាំងក្លាមួយ ជួយឲ្យសេដ្ឋកិច្ចក្នុងគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូលមានភាពល្អប្រសើរឡើង ដោយមិនពឹងផ្អែកតែទៅលើបុរសដែលជាមេគ្រួសារដូចពីមុននោះទេ។

អ្នកស្រី ប៉េង​ លីយ៉ា

លោក​ស្រី​​ **ប៉េង​ លី​យ៉ា**​ ជា​​នាយិកា​គាំ​​ទ្រ​អាជីវកម្ម​​នៅ​ធនាគារ​​​ព្រីនស៍ និង​​ជា​​គណៈកម្មការ​​​កាត់​សេចក្តីនៅ​​ក្នុង​សន្និបាត “She” បាន​ផ្តល់​​បទសម្ភាស៍​ខ្លី​​ហើ​យ​​ខ្លឹម​​​មក​កាន់​​វេបសាយ **"កញ្ញា"** ដើម្បី​​​​ផ្តាំ​ផ្ញើ​​ទៅ​ស្រ្តី​​​​គ្រប់​​រូប​​ថា "មនុស្ស​​ស្រី​​មិន​ថា​​រៀន​​បាន​​ដល់​​​​កម្រិត​​ណា មាន​​​វ័យ​​ប៉ុន្មាន នៅ​​តែ​​អាច​​​មាន​​ជំហរ​ទីពឹង​​លើ​​ខ្លួន​​ឯង ​ក្លាយ​ជា​មនុស្ស​​ស្រី​​រឹង​មាំ​ដោយ​​ពុំ​​ចាំបាច់​​ពឹង​តែ​លើ​​កម្លាំង​​​មនុស្ស​​ប្រុស​។​" ​​ម្យ៉ាង​​​វិញ​​ទៀត​​​បើ​​​អ្នក​ចង់​​​​ចាប់​ផ្តើម​អាជីវកម្ម​​អ្វីមួយ​​​ឲ្យ​​បាន​ជោគជ័យ​​ដោយ​​ខ្លួន​​ឯង ត្រូវ​​ត្រៀម​​លក្ខណៈ​​សំខាន់ៗ​​ដូច​​​ខាង​ក្រោម៖​​​​​​​​​​​​​​​​​​​

១. សិក្សា​​ពី​​​​ទី​​ផ្សារ​ជាមុន​​សិន

​​​មុន​​ចង់​​ចាប់​​​ផ្តើម​​​​​អាជីវកម្ម​​អ្វី​មួយ​​​ ការ​​​​​​​សិក្សាពី​​ទីផ្សារ​​ពិត​​ជា​​សំខាន់​ណាស់ ព្រោះ​​​​ពេល​​ខ្លះ​​​​​​​​មុខ​​​របរ​នៅ​ក្នុង​​ក្តី​​សុបិន​​របស់​​អ្នក​​អាច​មិន​មែន​​​​ជា​​តម្រូវ​​ការ​ចាំ​បាច់​​​ក្នុង​​​​ទី​ផ្សារ​បច្ចុប្បន្ន​​ ជា​មូល​​​ហេតុ​​​​​​​​​បណ្តាល​​​ឲ្យ​​ការ​​វិនិយោគ​​​​​ជួប​​បរាជ័យ។

២. ​​ដឹង​​ពី​​​សមត្ថភាព​​​​​ លទ្ធភាព​ និង​​ដៃ​គូ​​​ដែល​អាច​​ទុក​​ចិត្ត​​បាន

​​​​​​​​​​​​​​ប្រសិន​​បើ​​អ្នក​​ស្រលាញ់​​ខាង​​វិស័យ​​អ្វី​មួយ ប៉ុន្តែ​​​​គិត​​​ថា​​​​សមត្ថភាព​​និង​​លទ្ធភាព​នៅ​​ខ្វះ​​​ខាត អ្នក​​អាច​ស្វែង​រក​​ដៃ​គូ​​​​ដែល​​អាច​ទុក​ចិត្ត​​បាន​ដូច​ជា​​​​មិត្តភ័ក្តិ មនុស្ស​​ជិតស្និទ្ធ​​​​​​​​ជា​​ដើម​​​​​ដើម្បី​​សហការ​គ្នា។ ក្នុង​​ករណី​​ដែល​​គ្មាន​មនុស្ស​​គួរ​ឲ្យ​ទុក​​ចិត្ត​​ទាល់​​​តែ​​សោះ អ្នក​​អាច​ទៅ​​​ស្វែង​​រក​​​ជំនួយ​​​​ពី​​​​ស្ថាប័ន​​​ឬ​​ធនាគារ​​ផ្សេងៗ។

៣. ​ហេតុ​អ្វី​​ត្រូវ​​​ទៅ​​​រក​ជំនួយ​ពី​​​ស្ថាប័ន​​ឬ​​ធនាគារ?

​​​​​​​​​​ដោយ​​សារ​​​តែ​​​​ខ្វះ​​​​លទ្ធភាព​​​ក្នុង​ការ​​ធ្វើ​​អាជីវកម្ម ដូច្នេះ​​ហើយ​​​​ស្ថាប័ន​ឬ​ធនាគារ​​ផ្សេង​​ នឹង​ផ្តល់​​ប្រាក់​​កម្ចី​​ដល់​​អ្នក​។ មិន​តែ​​ប៉ុ​ណ្ណោះ​​​ក្រៅ​​ពី​​ផ្តល់​​​ប្រាក់​​កម្ចី ខាង​​ធនាគារ​​​អាច​​​ផ្តល់​​ការ​​ប្រឹក្សា​យោបល់ ដើម្បី​​ដឹង​​ពី​​ហានិភ័យ​​និង​​​ចំណុច​​​​​​ខ្វះ​ខាត សិក្សា​​លើ​​​​គម្រោង​​នានា​​ដែល​អ្នកមាន ថា​​​តើ​​វា​អាច​ទៅ​រួច​​ដែរ​ទេ? ជៀស​​វាង​​ការ​​​​​ចេញ​​រក​ស៊ី​​​​​ដោយ​​អារម្មណ៍​មួយ​​ឆាវ ​គ្មាន​​​ផែន​ការ​​ច្បាស់​​លាស់ ​ដែល​អាច​​បង្ក​​គ្រោះ​​ថ្នាក់​​ដល់​អ្នក​។​​​​​

លោក​ស្រី ប៉េង​ លីយ៉ា

ចុច​អាន​បន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី