សកម្មភាព​ទាំង​៦​របស់​មនុស្ស​ស្រី ធ្វើ​ឲ្យ​ប្រុស​ៗ​បាក់​ស្រឹប​តាំង​ពី First Date

  • 2018-09-19 21:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ចង់​បន្សល់​ទុក​ការ​ចងចាំ​ដែល​មិន​អាច​បំភ្លេច​បាន​ចំពោះ​ការ​ណាត់​ជួប​លើក​ដំបូង​នោះ ស្រី​ៗ​អាច​សាក​ធ្វើ​សកម្មភាព​ទាំង​នេះ​បាន។

រូបតំណាង

**១. ញញឹម​ឲ្យ​បាន​ច្រើន**

ទោះ​បី​ជា​សម្រស់​របស់​យើង​នៅ​មាន​កម្រិត ឬ​យ៉ាងណាក៏ដោយ តែ​ឲ្យ​តែ​ពេល​ញញឹម​ឬ​សើច សម្រស់​របស់​យើង​នឹង​ស្អាត​ជាង​មុន​៥០ភាគ​រយ។ ដូច​នេះ​កុំ​ភ្លេច​ញញឹម​ឲ្យ​បាន​ច្រើន​ណា​ស្រី​ៗ។

រូបតំណាង

២. សរសើរ​គូ​ភាគី

លើក​ទឹក​ចិត្ត និង​សរសើរ​ដៃ​គូ​ក្នុង​កាលៈទេសៈ​ដែល​ត្រឹម​ត្រូវ​នឹង​ធ្វើ​ឲ្យ​គេ​ពេញ​ចិត្ត​ស្ដូក។ នរណា​ក៏​ដោយ នៅ​ពេល​ដែល​យើង​ធ្វើ​អ្វី​ល្អ​មួយ នឹង​ពេញ​ចិត្ត​នឹង​ពាក្យ​សរសើរ​ខ្លាំង​ណាស់ ជាពិសេស​គឺ​មាន​មនុស្ស​ដែល​យើង​ចាប់​ចិត្ត។

៣. ស្និទ្ធស្នាល​ឲ្យ​ត្រូវ​វិធី

ក្នុង​លើក​ជួប​ដំបូង​គឺ​ជៀស​មិន​ផុត​ទេ​ពី​ការ​អៀនប្រៀន ដូច​នេះ​បើ​ភាគី​ទាំង​សងខាង​នៅ​រឹង​ខ្លួន​​ឆ្កឺត​នោះ ការ​ជួប​នេះ​នឹង​អត់​ជាតិ​ខ្លាំង​ណាស់។ យើង​ត្រូវ​បង្ហាញ​ភាព​ស្និទ្ធស្នាល​តែ​មិន​ជ្រុលជ្រួស​ពេក ដើម្បី​កុំ​ឲ្យ​គេ​វាយ​តម្លៃ​ថា​ជា​មនុស្ស​ចិត្ត​ងាយ។

៤. ចេះ​ស្ដាប់

អ្នក​ដែល​ពូកែ​ស្ដាប់​តែង​ត្រូវ​បាន​គេ​វាយ​តម្លៃ​ខ្ពស់។ នៅ​ពេល​គេ​និយាយ​រៀបរាប់​ពី​គេ ចូល​ផ្ចង់​អារម្មណ៍​ស្ដាប់ ដើម្បី​បង្ហាញ​ថា​យើង​យក​ចិត្ត​ទុក​ដាក់​ពី​រឿង​ដែល​គេ​និយាយ។

រូបតំណាង

៥. បញ្ចេញ​ចរិត​ពិត

បើ​គិត​ថា​នឹង​ដើរ​ជាមួយ​គ្នា​យូរ​អង្វែង គួរ​តែ​បង្ហាញ​ពី​ចរិត​ពិត​របស់​ខ្លួន​ចេញ​មក ព្រោះ​ទោះ​បី​ជា​លាក់​ក៏​មិន​អាច​លាក់​បាន​ដែរ។

៦. មិន​ត្អូញត្អែរ​ថ្ងួចថ្ងូរ

តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ជួប​លើក​ដំបូង​ហើយ​ត្អូញ​ថា​អត់​មាន​លុយ​ហើយ​ចង់​ខ្ចី​លុយ​អ្នក​នោះ។ មនុស្ស​មួយ​ចំនួន​មាន​ទម្លាប់​ត្អូញត្អែរ ទាំង​ដែល​ពួក​គេ​គ្មាន​បំណង​អាក្រក់ តែ​សម្រាប់​ការ​ណាត់​ដំបូង​កុំ​បញ្ចេញ​សកម្មភាព​នេះ​ចេញ​អី ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម