មនុស្ស​ប្រុស​ចង់​បែក​ តែង​តែមាន​លេសដ៏​កំសត់ ៥ យ៉ាង​នេះ​ជា​និច្ច

  • 2018-09-19 00:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​មនុស្ស​ចាប់​ផ្ដើម​អស់​ចិត្ត​គេ​ក៏​ចាប់​ផ្ដើម​មាន​លេស​ជា​ច្រើន​មក​ដាក់​មុខ​ដែរ ហើយ​ហេតុផល​ទាំង​នោះ​សុទ្ធ​តែ​ស្ដាប់​មក​គឺ​កំសត់​ណាស់ ដូច​គេ​បាន​លះបង់​ស្នេហា​គេ​អីចឹង។ហេតុផល​ទាំង ៥ ខាង​ក្រោម​គឺ​ជា​លេស​របស់​មនុស្ស​ប្រុស​មួយ​ចំនួន មិន​មែន​ទាំង​អស់​នោះ​ទេ​ដែល​តែង​តែ​ប្រើ​ ពេល​គេ​ចង់​បែក​ពី​មនុស្ស​ស្រី ៖

១. បង​មិន​សក្តិសម​នឹង​អូន

គេ​តែង​យក​លេស​ថា​គេ​មិន​ល្អ​គ្រប់​គ្រាន់​សម្រាប់​យើង ហើយ​ឲ្យ​យើង​រក​អ្នក​ណា​ដែល​ល្អ​ជាង​គេ​ទៅ ទាំង​ការពិត​ខ្លួន​ឯង​អ្នក​ចង់​បែក​សោះ តែ​ចូលតួ​ធ្វើ​ដូច​គេ​នឹង​បុរស​ល្អ​ណាស់​អីចឹង។

រូបតំណាង

**២. បង​ចង់​នៅ​ម្នាក់​ឯង​មួយ​រយៈ**

ជឿ​អត់​ថា​មួយ​រយៈ? បើ​ថា​រហូត​ប្រហែល​ជា​ល្អ​ជាង​ពាក្យ​នេះ ព្រោះ​ការពិត​ជា​អស់​អារម្មណ៍​ទៅ​ហើយ​គ្រាន់​តែ​ប្រាប់​បែប​ហ្នឹង​ឲ្យ​យើង​ធូរ​ចិត្ត​ប៉ុណ្ណោះ។ ពេល​ដែល​យើង​ទុក​ឲ្យ​គេ​នៅ​ម្នាក់​ឯង​មិន​បាន​ប៉ុន្មាន​ផង ប្រហែល​គេ​បណ្ដើរ​អ្នក​ថ្មី​ក៏​ថា​បាន។

៣. បើ​ទៅ​មុខ​ទៀត​កាន់​តែ​ឈឺ​ចាប់​ទាំង​ពីរ​នាក់

ការ​ពិត​អ្នក​ដែល​ឈឺ​គឺ​យើង​ទេ​ មិន​មែន​គេ​ទេ តែ​គេ​និយាយ​មក​ដូច​ស្រឡាញ់​យើង មិន​ចង់​ឲ្យ​យើង​ឈឺចាប់​អីចឹង។ គេ​អ្នក​មិន​ចង់​ទៅ​មុខ​ទៀត​ខ្លួន​ឯង​សោះ​តែ ហេតុផល​ចេញ​មក​ដូច​គេ​ហ្នឹង​មិន​ចង់​បាត់បង់​យើង​ តែ​ត្រូវ​បង្ខំ​ចិត្ត​ដើរ​ចេញ និយាយ​រួម​សម្ដែង​ដូច​រឿង​ភាគ។

រូបតំណាង

៤. បង​ចង់​យក​ពេល​គិត​ពី​ការងារ ឬក៏​ការ​រៀន​សូត្រ

បើ​មែន​វា​ពិត​ជា​ល្អ​ណាស់ តែ​ការ​ពិត​វា​មិន​មែន សុទ្ធ​តែ​យក​លេស​ការងារ ការ​សិក្សា​ដាក់​មុខ​ទាំង​ដែល​ខ្លួន​ចង់​បែក​សោះ។ ការងារ ការ​សិក្សា​អ្នក​ណា​ក៏​មាន​ដែរ តែ​គេ​នៅ​តែ​មាន​ពេល​សម្រាប់​មនុស្ស​ដែល​គេ​ស្រឡាញ់ សូម្បី​តែ​គេ​មាន​កូន​មាន​ប្រពន្ធ​ផង​ក៏​គេ​នៅ​មាន​ពេល​សម្រាប់​គ្រួសារ​គេ ចុះ​ហេតុអី​គ្រាន់​តែ​ចង់​បែក​សោះ​យក​ហេតុផលហ្នឹង​មក​ធ្វើ​អី។

៥. មាន​អ្នក​ណា​ល្អ​ជាង​បង យក​គេ​ទៅ

ពេល​ខ្លះ​ក៏​ចង់​សើច​ពេល​ឮ​ហេតុផល​នេះ​ គួរ​តែ​និយាយ​ថា «គេ​ល្អ​ជាង​អូន បង​យក​គេ​ហើយ» បាន​ត្រូវ ចង់​ទៅ​ខ្លួន​ឯង​ទេ​តែ​និយាយ​មក​សុទ្ធ​ឲ្យ​យើង​ទៅ​រក​អ្នក​ណា​ល្អ​ជាង​គេ។ បើ​ស្នេហា​ងាយ​ស្រួល​ផ្លាស់ប្ដូរ​ដល់​ថ្នាក់​ហ្នឹង​ប្រហែល​គ្មាន​មនុស្ស​ឈឺចាប់​ទេ ក៏​ដោយសារ​តែ​ស្រឡាញ់​អ្នក​ណា​ហើយ​គឺ​មិន​ងាយ​ដក​ចិត្ត​ទេ។

រូបតំណាង

សុទ្ធ​តែ​ជា​ហេតុផល​ដ៏​គួរ​ឲ្យ​អាណិត​របស់​អ្នក​ដែល​ចង់​បែក ទាំង​ការពិត​អ្នក​ដែល​គួរ​ឲ្យ​អាណិត​គឺ​អ្នក​ដែល​នៅ​ស្រឡាញ់​គេ​តែ​ឯង​វិញ​ទេ៕​

អត្ថបទ៖ ផេង ផលធីតា

អត្ថបទពេញនិយម