និស្សិត​ស្រី​ចិន​ជួល​បន្ទប់​ស្នាក់​នៅ​​មិន​ជួយ​សម្អាត ថែម​ទាំង​បោះ​ពាក្យ​ថា "មិន​មែន​ផ្ទះ​ខ្ញុំ​ទេ"

  • 2018-09-18 09:08:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូបភាព​បន្ទប់​​ដែល​ពោរពេញ​ដោយ​សំរាម​និង​គ្មាន​សណ្ដាប់​ធ្នាប់​ត្រូវ​បាន​ម្ចាស់​ Apartment​ Airbnb ថត​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ បន្ទាប់​ពី​ក្រុម​និស្សិត​ស្រី​ចិន​មក​ជួល​ស្នាក់​នៅ​រយៈ​ពេល​៥​ថ្ងៃ។

តាម​ការ​ឱ្យ​ដឹង​ពី​ម្ចាស់​ Apartment ខាង​លើ​បាន​ឱ្យ​ដឹង​ថា និស្សិត​ស្រី​បី​នាក់​បាន​ជួល​បន្ទប់​ស្នាក់​នៅ​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១០ កញ្ញា​ តែ​ដល់​ថ្ងៃ​រើ​ចេញ​​គឺ​មាន​សំរាម​រាយ​ពាស​ពេញ​បន្ទប់ ចង្ក្រាន​បាយ​កខ្វក់​ របស់របរ​ដាក់​ខុស​កន្លែង​ ថែម​ទាំង​បោះ​ពាក្យ​មិន​សម​រម្យ​ដាក់​លោក​ទៀត។

លើស​ពី​នេះ ពួក​គេ​បាន​​បំផ្លាញ​សៀវភៅ​មគ្គុទ្ទេសក៍​របស់​​លោក​ ថែម​ទាំង​បាន​គូស​ខ្វៀក និង​គូរ​រូប​លាមក​ដាក់​ឱ្យ​ម្ចាស់​បន្ទប់​ទៀត​ផង។ បុរស​ជា​ម្ចាស់​បន្ទប់​បាន​តម្រូវ​ឱ្យ​ពួក​គេ​បង់​ថ្លៃ​គុណ​នឹង​ពីរ​សម្រាប់​ថ្លៃ​សម្អាត តែ​ពួក​គេ​ប្រកែក ​ហើយ​នារី​ម្នាក់​បាន​បោះ​ពាក្យ​សម្ដី​ថា "ខ្ញុំ​មក​ជួល​បន្ទប់​ស្នាក់​នៅ មិន​មែន​មក​សម្អាត​ទេ! នេះ​មិន​មែន​ផ្ទះ​របស់​ខ្ញុំផង​ អ៊ីចឹង​ខ្ញុំ​មិន​បាច់​ត្រូវ​សម្អាត​ឱ្យ​លោក​ឯង​ទេ!”។

​​ចំណែក​អ្នក​ផ្សេង​ទៀត​ក្នុង​ចំណោម​បី​នាក់​នោះ​បាន​និយាយ​ការពារ​ខ្លួន​ថា មក​ពី​ពួក​គេ​រក​ធុង​សំរាម​មិន​ឃើញ​ទើប ចោល​ក្នុង​បន្ទប់​បែប​នេះ។​ ឆ្លើយ​តប​នឹង​ការ​ដោះ​សារ​នេះ​ ម្ចាស់​បន្ទប់​បាន​បង្ហោះ​រូប​ធុង​សំរាម​៣​ដែល​ដាក់​នៅ​ខាង​ក្រៅ​បន្ទប់។

ក្រោយ​រូប​ភាព​រាយប៉ាយ​នេះ​ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ល្បី​រួច​មក​ និស្សិត​ស្រី​ទាំង​បី​បាន​សុំ​ការ​អត់ឱន​ទោស​ពី​ម្ចាស់​បន្ទប់ តែ​ត្រូវ​បុរស​ខាង​លើ​បដិសេធ​ដោយ​អះអាង​ថា បើ​លោក​ទទួល​ការ​សុំ​ទោស​របស់​ពួក​នាង គឺ​ដូច​ទទួល​ស្គាល់​ថា​នាង​និយាយ​រឿង​មិន​ឃើញ​ធុង​​សំរាម​ជា​រឿង​ពិត​ និង​ចង់​បង្រៀន​ឱ្យ​អ្នក​មក​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​ទាំង​អស់​ជួយ​ថែ​រក្សា​និង​សម្អាត​ផង៕

ចុចអាន៖ អូតែស​ស្រី​ត្រូវ​បណ្តេញ​ចេញ​ពី​ការងារ ក្រោយ​មិត្ត​ប្រុស​សុំ​នាង​រៀបការ​លើ​យន្តហោះ (វីដេអូ)

ប្រភព៖ nextshark ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម