រាង​​ស្លីម​​ស្អាត​​គ្រប់​​កន្លែង​​​ដោយ​​ក្បាច់​​ហាត់​​ប្រាណ​​​​​នៅ​ផ្ទះ​​​ងាយៗ

  • 2018-09-17 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាង​​ស្លីម​ស្អាត​​ មិន​​ចាំ​បាច់​​​​ត្រូវ​​​​តែ​​​​​ទៅ​​​ក្លឹប​​​ហាត់​ប្រាណ​​នោះ​ទេ ឲ្យ​តែ​​​​​​ច​​​តាំង​ចិត្ត​​ ហាត់​​​​នៅ​ផ្ទះ​​ឲ្យ​​បាន​​​ទៀង​ទាត់​និង​​​តម​​អាហារ​​ត្រឹម​​ត្រូវ អ្នក​​​​នឹង​​​ទទួល​​​​​បាន​លទ្ធផល​​​​ជា​ក់​ជា​​មិន​​ខាន។ លំហាត់​​ប្រាណ​​ខាង​​ក្រោម​នេះ មាន​​​​​​​ពី​​​​កម្រិត​​ទាប​រហូត​​​​ដល់​កម្រិត​​​ពិបាក និង​​​​​​​ត្រូវ​ចំៗ​​កន្លែង​​ដែល​​ចង់​​ស្រក។ មុន​​ចាប់​​ផ្តើម​​ត្រូវ​​​ធ្វើ​​ការ​​​​​កម្តៅ​សាច់​ដុំ​​បន្តិច​សិន ​ហើយ​អ្នក​​ហាត់​​តាម​​​ក្បាច់​​​ទាំង​នេះ ពី​​​​២-៣ដង​ ក្នុង​មួយ​​សប្តាហ៍។

១. ក្បាច់​​​​​​​ជួយ​​សម្រកឲ្យ​​​​​​​ក្បាល​​ពោះ​​រាប​​ស្មើ​

កម្រិត​​ទី​១​៖

​ធ្វើ​បែប​​​នេះ​​​​​ឲ្យ​​បាន ១០-១៥​​ដង បន្ទាប់​មក​​ធ្វើ​​ការ​ផ្លាស់​ប្តូរ​ជើង​ម្ខាង​ទៀត។ ធ្វើ​ឲ្យ​​បាន​​​​ ៣-៥​​ជុំ។

​លើក​​ជើង​​ដាក់​​ខ្វែង​គ្នា ​​ដាក់​ដៃ​​ផ្គុំ​​នៅ​​ទ្រូង ប្រឹង​​​ងើប​​ស្មា​ឡើង​​ឲ្យ​ផុត​​ពី​​ឥដ្ឋ​​​ ធ្វើ​បែប​​​នេះ​​​​​​​ពី ១០-១៥​​ដង។ ធ្វើ​ឲ្យ​​បាន​​​​ ៣-៥​​ជុំ។

កម្រិត​​ទី​២៖

ដេក​​​ដាក់​​​​​ខ្នង​ឲ្យ​​​ត្រង់​​ស្មើ ដាក់​​ដៃ​​រាប​​​​ស្មើ​​តាម​​បណ្តោយ​​ខ្លួន លើក​​ជើង​​​​និង​ប្រឹង​​ងើប​​​ខ្នង​​ឡើង ទប់​​​២-៣​​វិនាទី​​សិន​​​ ធ្វើ​បែប​​​នេះ​​​​​ពី​ ១០-១៥​​ដង។ ធ្វើ​ឲ្យ​​បាន​​​​ ៣-៥​​ជុំ។

កម្រិត​​ទី​៣៖

ក្បាច់​​​​​​អា​វ៉ង់​​​មិន​ត្រឹម​តែ​ល្អ​សម្រាប់​ក្បាល​​ពោះ​​​ប៉ុណ្ណោះ​ទេ ​ថែម​​ទាំង​អាច​​ដុត​​​បំផ្លាញ​​ជាតិ​​ខ្លាញ់​ក្នុង​រាង​កាយ​ទាំង​មូល។ ត្រូវ​ធ្វើ​​​​ដូច​​ក្នុង​រូប​ភាព​​បង្ហាញ ទប់​​លំនឹង​ឲ្យ​​ជាប់​​​ក្នុង​​រយៈ​ពេល​​១​នាទី។

២. ក្បាច់​​​​​ជួយ​ឲ្យ​​គូទ​​​​ងរ​ស្អាត

កម្រិត​​ទី​១៖​

យក​​​កៅ​អី​​​​ដើម្បី​​​ជា​​​ជំនួយ​​ដូច​​បង្ហាញ​​​​​​ក្នុង​​រូប ​ធ្វើ​​បែប​​នេះ​​​​​ឲ្យ​បាន​ពី​​​​ ១០-១៥ ដើម្បី​​កម្តៅ​​​សាច់​​ដុំ​​ជា​មុន​​សិន។

កម្រិត​​ទី​២៖

ផ្គុំ​​ដៃ​​​​ទាំង​​ពីរ​​ចូល​គ្នា ភ្នែក​សម្លឹង​ទៅ​មុខ ធ្វើ​​កាយ​​វិការ​​ដូច​ជា​អង្គុយ​​​​​ដោយ​​ងើប​​​ចុះ​​ងើប​​ឡើង ឲ្យ​​បាន​​២០​​ដង។ សម្រាក​​បន្តិច ទើប​​​​​​​​ចាប់​ផ្តើម​ធ្វើ​​ទៀត​​​ឲ្យ​បាន​​ ៣-៥​​​​​​ជុំ។

កម្រិត​​ទី​៣៖

ងើប​ចុះ​​​​ ងើប​​ឡើង​​​ធ្វើ​​​ដូច​​​​ក្នុង​​រូប​ ឲ្យ​​បាន​ពី​​​​១៥-២០​​​ដង។

៣. ក្បាច់​ជួយ​​កម្ចាត់​ខ្លាញ់​នៅ​ដៃ

កម្រិត​​ទី​១​៖

បើ​​អ្នក​​​​​​​​គ្មាន​​ឧបករណ៍​​ទេ អ្នក​អាច​​ធ្វើ​​បែប​​នេះ​បាន ប្រឹង​​​ទប់​​ហើយ​ទាញ​​​​​ឡើង​ឲ្យ​​បាន​​​​១០​​ដង។

កម្រិត​​ទី​២៖

​​ក្បាច់​នេះ​​ល្អ​​ សម្រាប់​សាច់​​ដុំ​​ដៃ ពោះ​និង​ជើង។ ​​​​យក​ដៃ​​ច្រត​​នឹង​​ឥដ្ឋ​​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​​មួយ​នាទី ហើយ​​ត្រូវ​​ដាក់​ជើង​​​ឲ្យ​​​​​​​​ត្រង់​។

សង្ឃឹម​​ថា​ទាំង​​​អស់​គ្នា ទទួល​បាន​លទ្ធផល​​ល្អ ពី​​ក្បាច់​​ហាត់​ប្រាណ​ទាំង​នេះ។

ចុចអានបន្ត៖

​​​​​​​​​​​​​​​

​​ ​​​​​​

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី