ត្រចៀកកាំ​បង្អួត​រាង​ស្អាត​ដូច​ក្រមុំ តែ​ស្នាមជ្រីវជ្រួញ​បិទ​បាំង​លែង​ជិត​ទៀត​ហើយ

  • 2018-09-16 03:55:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ថ្មី​ម្ដង​ទៀត វត្តមាន​របស់​តារា​សម្ដែង​ជើង​ចាស់​ចិន Zhao Wei បាន​បង្ក​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ដល់​អ្នក​គាំទ្រ។

Zhao Wei

កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា​កន្លង​ទៅ​នេះ តារា​សម្ដែង​ស្រី​ចិន​ជួរ​មុខ Zhao Wei បាន​វត្តមាន​នៅ​ទីក្រុង​សៀងហៃ​ប្រទេស​ចិន ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​របស់​ទស្សនាវដ្ដី CQ។ មាន​មុខ​នៅ​ទី​នេះ ស្រី​ស្អាត​វ័យ​៤២​ឆ្នាំ បាន​ស្លៀក​រ៉ូប​រឹប​រាង បង្ហាញ​រាង​ដ៏​ស្រឡូន​របស់​ខ្លួន​ទោះ​មាន​វ័យ​ជ្រេ​ហើយ​ក៏​ដោយ។ គួរ​បញ្ជាក់​ផង​ដែរ​ថា រាង​ស្គម​ស្អាត​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​សម្រក​៦​គី​ឡូ ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី “Chinese Restaurant” រដូវកាល​ទី​២​នាពេល​កន្លង​ទៅ​។

យ៉ាងណាក្ដី អ្វី​ដែល​ត្រូវ​បាន​ទស្សនិកជន​ចាប់​អារម្មណ៍​ជាង​គេ​នោះ​គឺ​ស្នាម​ជ្រួញ​លើ​មុខ​របស់​អ្នក​ម្ដាយ​កូន​២​ទៅ​វិញ។ ទោះ​បី​ជា​ត្រូវ​បាន​ផាត់​មុខ​យ៉ាង​ដិតដល់ និង​ម៉ត់ចត់​ណាស់​ហើយ​ក្ដី តែ​នៅ​លើ​ទម្រង់​មុខ​របស់​ត្រចៀកកាំ​នៅ​តែ​មិន​អាច​បិទបាំង​ស្នាម​ទាំង​នេះ​បាន។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ជាមួយ​ការ​មើល​ថែ​កូន​២​នាក់ និង​បន្ទុក​ការងារ​ជាច្រើន​ដូច​សព្វថ្ងៃ រឿង​ត្រចៀកកាំ មាន​ស្នាម​ជ្រួញ​ជា​រឿង​ធម្មតា​នោះ​ទេ៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម