ពេល​​​​ស្លៀក​​ខោ​​​ខ្លីត្រូវ​​ចេះ​​រើស​​ម៉ូដ​​​អាវ​​​ដែល​សម​​​​ឥត​​ខ្ចោះ​​

  • 2018-09-18 03:15:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​​​​ចេញ​​​ទៅ​​ដើរ​​​លេង ​​​​​​​​ទៅ​ញ៉ាំ​​អី​​ជា​មួយ​​​មិត្តភ័ក្តិ​​នៅ​​ខាង​​ក្រៅ ​​ហើយ​​ចង់​​​​​ស្លៀក​​ខោ​​​ខ្លី ​មិន​​ថា​​​​ខោ​ខោវប៊យ​​ ឬ​​​​​សាច់​​ក្រណាត់​ក៏​ដោយ គួរ​​ចេះ​ ជ្រើស​​រើស​​​​​​​​​​​​​​ម៉ូដ​​​អាវ​​​​​​​ណា​​​ដែល​ស័ក្ដិសម​​គ្នា​​។ ​​មិន​ត្រឹម​​​តែ​​​សម​ប៉ុណ្ណោះ ប៉ុន្តែ​​​​​ស្ទីល​​​​​ខាង​ក្រោម​នេះ គឺ​ងាយ​​ស្រួល​​ស្លៀក មិន​ធ្វើ​​ឲ្យ​ពិបាក​ក្នុង​​​ខ្លួន​​នោះ​ទេ។

១. ខោ​ខោវប៊យ​​ខ្លី​​ពណ៌​​​ផ្ទៃ​​មេឃ​​​​ស្រាល​ ​ជា​មួយ​​អាវ​ស​វាល​​​​ក្លៀក​​​​​​​ ​​បែប​​ស្រទន់

២. លេង​​​​​​ស្ទីល​​ Cute ជាមួយ​​អាវ​​ខ្មៅ​​ខោ​​សាច់​ក្រណាត់​ពណ៌​សាច់ អាច​​​បន្ថែម​​បូ​​ពណ៌​ស​​​លើ​សក់​​ កាន់​តែ​ស៊ី​គ្នា

៣. អាវ​ស​​​​​ ខោ​​​​​មាន​​ចង​​​ចង្កេះ​ពណ៌​សាច់ មើល​ទៅ​រលុងៗ​​ស្រួល​​​​​​ខ្លួន

៤. ​​​ខោ​​​​ខ្លី​ស និង​​អាវ​​លឿង​​ចាស់សាច់​​​​​ក្រណាត់​មាន​ប៉ាក់ មើល​​ទៅ​​​​លេច​ធ្លោ​ម្យ៉ាង

៥. ពណ៌​​​​អាវ​​​​​ដូច​គ្នា​នឹង​ពណ៌​​ខោ ​​​ភ្លឺ​​​​ចែង​​ចាំង

៦. ខោ​​​​​​ខ្លី​​មាន​​ផ្កា​​ចម្រុះ ​និង​​​អាវ​ស​​ស្តើង​​​វាល​​ក្លៀក បន្ថែម​​អាវ​​វែង​ពី​​ក្រៅ ​​​​មាន​​លក្ខណៈ​​ប្លែក

៧. ខោ​​ខ្លី​​ក្រឡា​ក្រមា​ក្រហម​​​មាន​​ខ្សែ​​ក្រវាត់​ ជាមួយ​អាវ​​​យឺត​​ពណ៌​​សាច់​​រលុងៗ ​​បែប​​​​​​សាមញ្ញ​តែ​ទាក់​ទាញ​

៨. ខោ​​​ខោវប៊យ​​ខ្លី​​រហែក ​អាវ​​បញ្ចេញ​​​ចង្កេះ ​និង​​​អាវ​សារូ​ផ្កា​​​វែង​​ពី​ខាង​​ក្រៅ កាលីប​ខ្លាំង

៩. ខោ​​​​ខោវប៊យ​​ខ្លី​មូរ​ជើង តឺនុយ​​ជាមួយ​​អាវ​ស​​រហែក​​ស្មា តាម​​សម័យ​ថ្មី

១០. ខោ​​​​​​​ខ្លី​​សាច់​​​​ក្រណាត់​​​ និង​​អាវ​​ស​​សាច់​​ក្រណាត់​ដៃ​​វែង សុភាព​​​បែប​​យុវវ័យ

ចុចអានបន្ត៖

​​​​​

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម