​មុខ​​​​គ្មាន​ស្នាម​​ជ្រីវជ្រួញ ដោយ​​​វិធី​​ម៉ាស្សា​មុន​ពេល​​ចូល​គេងងាយៗ

  • 2018-09-14 09:34:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ការ​​ម៉ាស្សា​មុខ​​​​​មុន​ពេល​ចូល​គេង​​ពិត​ជា​​មាន​​​​អត្ថប្រយោជន៍ ​​ជាង​ការ​​​លាប​ឡេ​​​​និង​ការ​​ចាប់ Botox ទៅ​ទៀត ព្រោះ​​​​​វា​​សម្រួល​ឲ្យ​​ឈាម​​ដើរ​ស្រួល ជួយ​​ឲ្យ​ស្បែក​មុខ​​ភ្លឺ ​តឹង​ណែន​ មិន​ងាយ​លេច​ចេញ​ស្នាម​ជ្រីវជ្រួញ។ ​ខាង​ក្រោម​​​នេះ ជា​​វិធី​​​ម៉ាស្សា​​ដ៏​ត្រឹម​ត្រូវ​និង​​ងាយៗ​​​បំផុត​​ ដែល​អ្នក​​អាច​អនុវត្ត​បាន​នៅ​ផ្ទះ​​ ​រៀង​រាល់​​យប់​មុន​ពេល​ចូល​គេង។

ជំហាន​ទី​​​១

​មុន​ពេល​​ចាប់​ផ្តើម​ម៉ាស្សា​ ត្រូវ​លាង​សម្អាត​មុខ​ឲ្យ​បាន​ស្អាត​ល្អ ជាមួយ​​ទឹក​​ក្ដៅឧណ្ណៗ​ ឬ​​​​ហ្វូម​លាង​មុខ។ បន្ទាប់​មក​​​​​ចាក់​​គ្រីម​​ឬ​ប្រេង​​​លាប​​មុខ​​​នៅ​លើ​​​ដៃ ហើយ​​​ត្រូវ​​​យក​​​ម្រាម​​ដៃ​​មក​អូស​​ដូច​ជា​រូប​​​ដែល​​បាន​បង្ហាញ​​ខាង​លើ។

​​ជំហាន​ទី​​​២

យក​​ម្រាម​​ចង្អុល​និង​​ម្រាម​​កណ្តាល​ ​មក​សង្កត់​ញី​​ថ្នមៗ​​​ នៅ​​​ផ្នែក​​​ក្រោម​​​ភ្នែក និង​ផ្នែក​​សង​​ខាង​​​នៃ​​ចុង​​ច្រមុះ។​ ធ្វើ​បែប​នេះ​​​ពី​​​១០-១៥​​ដង មិន​​ត្រូវ​​​​សង្កត់​​ខ្លាំង​​ពេក។

ជំហាន​ទី​​​៣

ដាក់​​​​​​ម្រាម​ដៃ​​​​ឲ្យ​​មាន​រាង​​កោង​​បន្តិច បន្ទាប់​មក​​​ត្រូវ​អូស​​ពី​​​ថ្ពាល់​​ចេញ​ទៅ​​ខាង​ក្រៅ​​ត្រង់​​សៀត​​ផ្កា​ ប្រមាណ​​៣​នាទី។

ជំហាន​ទី​​​៤

ផ្គុំ​ម្រាម​​ដៃ​ អូស​ពី​​​​ត្រង់​​ចង្កា ដល់​​គុម្ព​​ត្រចៀក ឲ្យ​​១០-១៥ដង។ ​​​​ការ​ម៉ាស្សា​បែប​​នេះ អាច​ជួយ​​​បំបាត់​​បឿ​ក និង​ធ្វើ​ឲ្យ​មុខ​​ស្លីម។

ជំហាន​ទី​​​៥

ក្តាប់​ម្រាម​​ដៃ ហើយ​ម៉ាស្សា​​ជា​​រង្វង់​​ថ្នមៗ​​នៅ​​ត្រង់​​ថ្គាម ធ្វើ​​ជាប់​​រហូត​ឲ្យ​បាន​​​៣០​​វិនាទី​​សឹម​ឈប់ ​​ដើម្បី​​​ជួយ​​​បណ្តុះ​​កោសិកា​ថ្មី ស្បែក​ភ្លឺ​​បែប​​ស៊ី​​ជម្ពូ។

ជំហាន​ទី​​​៦

ជំហាន​​ចុង​​ក្រោយ​គេ គឺ​​ត្រូវ​លា​​​​​ម្រាម​ដៃ​ទាំង​ពីរ​ឲ្យ​អស់ ហើយ​​​​​​​អូស​​ពី​​លើ​មុខ​​​​​​ចុះ​​រហូត​មក​​ដល់​ក ឲ្យ​បាន​​​ពី​​១០-១៥​ដង។ វា​​ជា​​ដំណាក់​កាល​សំខាន់ អាច​​ជួយ​​បណ្តេញ​ជាតិ​ពុល ឈាម​​ដំណើរ​ការ​ល្អ និង​​ធ្វើ​ឲ្យ​អារម្មណ៍​ធូរ​ស្រាល។

​ប្រសិន​​បើ​​​មិត្តៗ​នារី​​ចង់​​​ឲ្យ​​ស្បែក​​មុខ​​ស្អាត ក្មេ​​ង​​ជាង​វ័យ គ្មាន​ស្នាម​ជ្រួញ ​​អាច​ឆ្លៀត​​​​ពេល​​ត្រឹម​​​​៥​-១០​នាទី​​ប៉ុណ្ណោះ​​​ក្នុង​មួយ​​ថ្ងៃ ដើម្បី​​​​​សម្រស់​​​​​​​​ដ៏​​ស្រស់​​ស្អាត​​របស់​​ខ្លួន កុំ​​​​​ចាំ​​តែ​បណ្តោយ​ឲ្យ​​​ហួស​ពេល​​កែ​លែង​ឡើង ទើប​​​ខំ​​ប្រឹង។

ចុចអានបន្ត៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម