យុវ​ជន​ខ្មែរ​មួយ​ក្រុម​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​​ខ្មែរ​មួយ​ឈុតនេះ ចំណាយ​លុយ​មិន​គួរ​ឱ្យ​ជឿ!

  • 2018-09-14 07:31:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពី​មាន​ការ​ចែក​រំលែក​​ពេញ​បណ្ដាញ​សង្គម​​នូវ​ឈុត​​សម្លៀក​បំពាក់​ខ្មែរ​មួយ​ឈុត​​ ឃើញ​ថា​មាន​ការ​ចាប់​អារម្មណ៍​​ និង​កោត​សរសើរ​ស្នាដៃ​ពី​មហាជន​មិន​តិច​ឡើយ​។​ ​ក្រុម​ការងារ​ កញ្ញា​ បាន​​ទាក់​ទង​ទៅ​ម្ចាស់​គណនីហ្វេសប៊ុក​ ឈ្មោះ​ថា​ Pu Yuth Architecture (ភាព ផាយុ) ជា​និស្សិត​ផ្នែក​ស្ថាបត្យកម្ម នៃ​សាកល​វិទ្យាល័យ​ន័រតុន​ ​ហើយ​ក៏​ជា​សមាជិក​ម្នាក់​​នៅ​ក្នុង​ក្រុម​ច្នៃ​ម៉ូដ​ ​ដែល​បាន​ច្នៃ​ម៉ូដ​នេះ​ផង​ដែរ។​

ផាយុទ្ធ ដែលបាន​ផ្ដល់ការ​សម្ភាសន៍

ផាយុទ្ធ​​​ប្រាប់​​ថា​ ការពិត​​ម៉ូដ​នេះមិន​មែន​ខ្លូន​ធ្វើ​តែ​ម្នាក់​ឯង​នោះ​ទេ​ តែ​ជា​ការ​ងារ​ជា​ក្រុម​​ ដោយ​មាន​លោក​គ្រូ​​ឈ្មោះ​ថា​ ជួប​ សុភៈ​​ ជា​អ្នក​ផ្ដួច​ផ្ដើម​​ ដើម្បី​ចូល​រួម​ការ​តាំង​ពិព័រណ៍​នៅ​សាកលវិទ្យាល័យ ន័រតុននៅ​ពេល​ខាង​មុខ​នេះ។ សមាជិក​នៃ​ក្រុម​ច្នៃ​ម៉ូដ​នេះ​ប្រាប់​ថា សុំ​លាក់​ឈ្មោះ​សម្លៀកបំពាក់​នេះ​សិន ដោយ​រង់​ចាំ​បង្ហាញ​ជូន​នៅ​ថ្ងៃ​តាំង​ពិព័រណ៍​តែ​ម្ដង។​

ម៉ូដ​មួយ​នេះ​​មិន​ទាន់​រួចរាល់​ ១០០​​% នៅ​ឡើយ​ទេ​ ​គឺ​នៅ​ខ្វះ​ ៣០​% ទៀត​។​ ​រី​ឯខ្ទង់​ចំណាយ​ទាំង​អស់​នៅ​ក្នុង​ Project​ នេះ​គឺ​អស់​ប្រមាណ​​ជា​ ២០ដុល្លា​រ​ប៉ុណ្ណោះ ដោយ​ប្រើ​បាវ​ជំនួស​សាច់​ក្រណាត់។​ ​និស្សិត​វិស្វករ​ខាង​លើ​បន្ថែម​ទៀត​ថា​ ថ្លៃ​ចំណាយ​គឺ​ខាង​សាលា​ជា​អ្នក​រ៉ាប់រង​ ហើយ​គម្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​​នៅ​ពីរ​ទៅ​​បី​ថ្ងៃ​ទៀត​នេះ​៕​​

ក្រុម​ការងារ​ព្រម​ទាំង​លោកគ្រូ​ ជួប សុភៈ​ ទី​ ៤​រាប់ពី​ខាងឆ្វេងទៅ

ចុចអាន៖ ទៅ​មើល​​ឈុត​ខ្មែរ​២​ម៉ូដ​​ក្លាយ​អប្សរា​ គ្រោង​ចេញ​ទៅ​បង្ហាញនៅ​ប្រទេស​ជប៉ុន​ខែ​ធ្នូនេះ​

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម