​នៅ​ពេល​មនុស្ស​ស្រី​​អស់​ចិត្ត នាង​នឹង​បញ្ចេញ​សញ្ញា​ទាំង​នេះ

  • 2018-09-17 03:30:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​មនុស្ស​​ស្រីចាប់​ផ្ដើម​អស់ចិត្ត​ ឬ​ក៏​ឆ្អែត​ចិត្ត​ខ្លាំង​នាង​នឹង​បញ្ចេញ​សញ្ញា​ដូច​ខាង​ក្រោម​នេះ ហើយ​នោះ​ជា​ពេល​ដែល​បញ្ជាក់​ថា​នាង​លែង​ចង់​បន្ត​ជាមួយ​អ្នក​ទៀត​ហើយ

១. លែង​ទាមទារ​ពេល​វេលា​ពី​អ្នក

នាង​លែង​ចង់​ឲ្យ​អ្នក​​នៅ​ក្បែរ​នាង​ រឹត​តែ​មិន​ចង់​បាន​ពេល​វេលា​ពី​អ្នក​ដូច​មុន​ទៀត​ហើយ។​ នាង​ចាប់​ផ្ដើម​លែង​ចង់​បាន​ការ​បារម្ភ ការ​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក ហើយ​ក៏​លែង​ឈឺចាប់​ទោះ​បី​អ្នក​ទុក​នាង​ចោល។

រូបតំណាង

**២. លែង​ប្រចណ្ឌ លែង​ដេញ​ដោល**

អ្នក​ធ្វើ​អី​ក៏​ធ្វើ​ទៅ អ្នក​នៅ​ជាមួយ​អ្នក​ណា​ក៏​នៅ​ទៅ នាង​លែង​ចង់​ដឹង​ចង់​ឮ​ទៀត​ហើយ រឹត​តែ​មិន​ខ្វល់​ថា​អ្នក​ទៅ​ទាក់ទង​ស្រី​ផ្សេង​ទៀត។ នាង​លែង​ចេះ​សួរ​ច្រើន លេង​ចេះ​ប្រចណ្ឌ រឹត​តែ​លែង​ចេះ​រក​រឿង។

៣. មិន​ចង់​និយាយ មិន​ចង់​ឆ្លើយឆ្លង

មួយ​ថ្ងៃ​មិន​និយាយ​ជាមួយ​អ្នក​ក៏​បាន ឆ្លើយ​កាន់​តែ​តិច​នាង​កាន់​តែ​សប្បាយ​ចិត្ត។ នាង​និយាយ​បែប​ខ្លីៗ មិន​សូវ​មាន​ពាក្យ​ពីរោះ​ៗ ហើយ​លេង​សារ​កំបុតៗ។

៤. ចាប់​ផ្ដើម​មិន​ពេញ​ចិត្ត​ទម្លាប់​មួយ​ចំនួន​របស់​អ្នក

នាង​កាន់​តែ​ទើស​ភ្នែក​នូវ​ទម្លាប់​មួយ​ចំនួន​របស់​អ្នក ទោះ​បី​ពី​មុន​នាង​ធ្លាប់​តែ​ចូល​ចិត្ត​ក៏​ដោយ។ នាង​ចាប់​ផ្ដើម​លែង​ចាប់​អារម្មណ៍​លើ​អ្នក ហើយ​កាន់​តែ​មាន​ចំណុច​អាក្រក់​របស់​អ្នក​ច្រើន​ទៅ​ៗ។

រូបតំណាង

៥. លែង​សប្បាយ​ចិត្ត​ពេល​ដែល​នៅ​ជាមួយ​គ្នា

ទោះ​ទៅ​ណា​មក​ណា ក៏​នាង​លែង​មាន​អារម្មណ៍​សប្បាយ​ចិត្ត ក៏​នាង​លែង​រំភើប។ ពេល​ខ្លះ​ថែម​ទាំង​មិន​ចង់​ទៅ​ណា​ជាមួយ​អ្នក​ទៀត​ផង ព្រោះ​អារម្មណ៍​ពីមុន​បាន​បាត់​បង់​អស់​តៅ​ហើយ។

៦. នាង​ពេញ​ចិត្ត​ជីវិត​ពេល​ដែល​គ្មាន​អ្នក

នាង​ចាប់​ផ្ដើម​ពេញ​ចិត្ត​នៅ​ពេល​ដែល​គ្មាន​អ្នក ឬ​ក៏​សប្បាយ​នៅ​ពេល​នាង​នៅ​ជាមួយ​មិត្តភក្តិ​នាង ឬ​ក៏​អ្នក​ផ្សេង។ នាង​រីករាយ​ជាមួយ​បរិយាកាស​ថ្មីៗ មនុស្ស​ថ្មីៗ​ដែល​ធ្វើ​ឲ្យ​នាង​មាន​សេរីភាព។

រូបតំណាង

បើ​ដល់​ថ្នាក់​នេះ​ទៅ​ហើយ អ្នក​គួរ​តែ​បញ្ចប់​ទៅ ព្រោះ​ទៅ​មុខ​ទៀត​ក៏​គ្មាន​បាន​ការ​អី​ដែរ​ក្រៅ​បី​ការ​ឈឺចាប់៕

ប្រភព៖ Brightside ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម