អ្នក​លេង​ហ្វេសប៊ុក ​​៩ប្រភេទ​ដែល​អ្នក​ណា​ៗ​ក៏​ចង់ Unfriend និង Unfollow ចោល

  • 2018-09-14 06:20:08
  • ចំនួនមតិ 18 | ចំនួនចែករំលែក 7401

ចន្លោះមិនឃើញ

ទោះ​បី​ជា​គ្រាន់​តែ​មិត្តភ័ក្ដិ​នៅ​លើ​បណ្ដាញ​សង្គម​ក៏​ដោយ ក៏​អាច​ចាត់​ទុក​ជា​មិត្តភ័ក្ដិ​បាន​ដែរ។ ប្រសិនបើ​ជា​មិត្តភ័ក្ដិ​ទៅ​ហើយ ក៏​គួរ​រក​អ្នក​ដែល​ល្អ​ដើម្បី​រាប់​រក​ដែរ។ បើ​សិន​ជា​ក្នុង​តារាង​មិត្តភ័ក្ដិ​របស់​អ្នក មាន​មនុស្ស​ប្រភេទ​នេះ អ្នក​គួរ​តែ​ Unfriend ឬ​បើ​ខ្លាច​គេ​អន់​ចិត្ត គួរ Unfollow តែម្ដង​ទៅ បើ​មិន​ចង់​ទទួល​បាន​ភាព​ឈឺ​ក្បាល​វិល​មុខ​ពី​ការ​លេង​បណ្ដាញ​សង្គម៖

១. ប្រភេទ​មួយ​ថ្ងៃ​ៗ បង្ហោះ​តែ​រូប​ខ្លួន​ឯង

មិន​ដឹង​ជា​រាល់​ថ្ងៃ​គាត់​ធ្វើ​អី​គេ​ទេ តែ​ព្រឹក​ឡើង​ដឹង​តែ​ដាក់​រូប​មួយ​ជាមួយ caption “good morning អ្នក​ទាំង​អស់​គ្នា"។ ពេល​ខ្លះ​ដាក់​ម្ដង​មួយ​អាល់ប៊ុម​៥០​សន្លឹក​ក៏​មាន។

២. ប្រភេទ​ម្ហូប​មួយ​មុខ​ណា​ក៏​មិន​ខ្វះ

អាហារ​ពេល​ព្រឹក ពេល​ថ្ងៃ ពេល​ល្ងាច ពេល​យប់ ពេល​អាធ្រាត្រ​គឺ​ថា​មិន​ឲ្យ​ខ្វះ​ពេល​ណា​ទាំង​អស់ ឲ្យ​តែ​ពេល​មាន​ម្ហូប​គឺ​គាត់​បង្ហោះ​ហើយ មិន​ឲ្យ​បាត់​មួយ​មុខ​ឡើយ។ បើ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គាត់​គិត​តែ​រឿង​ហូប​ចុក​បែប​នេះ ទុក​ក៏​មិន​ដឹង​បាន​អ្វី​មក​វិញ​ដែរ។

៣. ប្រភេទ​ពូកែ​ទើស

មិន​ប្រាកដ​ថា​គាត់​ល្អ ឬ​ពូកែ​ជាង​គេ​យ៉ាង​ណា​នោះ​ទេ តែ​និយាយ​ពី​ពូកែ​ទើស។ ឲ្យ​តែ​គេ​បង្ហោះ​អី ក៏​អាច​ចូល​ទៅ​រិះគន់​បាន​ដែរ គ្មាន​ថ្ងៃ​ផ្គាប់​ចិត្ត​បាន​ឡើយ។

៤. ប្រភេទ​ចូលចិត្ត​និយាយ​ផ្លែ​ផ្កា

បើ​សិន​ជា​មាន​ទំនាស់​ជាមួយ​អ្នក​ណា គេ​មិន​និយាយ​ជាមួយ​ម្នាក់​នោះ​ដោយ​ផ្ទាល់​នោះ​ទេ តាំង​ឡើង​បណ្ដាញ​សង្គម​ដៀមដាម​គេ។ ឧទាហរណ៍​ដូច​ជា​៖ អ្នក​ខ្លះ​អញ្ចេះ អ្នក​ខ្លះ​អញ្ចោះ ហើយ​ជេរ​ស្ដី​គេ។

៥. ប្រភេទ​ពូកែ​ត្អូញត្អែរ

ហាក់​ដូច​សម្រាប់​ពួក​គេ គ្មាន​ថ្ងៃ​ណា​ដែល​មាន​សុភមង្គល​នោះ​ទេ ព្រោះ​តាំង​ពី​រឿង​តូច​បំផុត​ក៏​ពួក​គេ​យក​មក​បង្ហោះ​ត្អូញ​បាន​ដែរ។ ឯង​កំពុង​តែ​សប្បាយ​ចិត្ត​សោះ ពេល​ឃើញ​ហើយ​ក៏​អស់​អារម្មណ៍​តាម​នោះ​ដែរ។

៦. ផ្ញើ game request ឥត​ល្ហែ

ដើម្បី​ទទួល​បាន​ពិន្ទុ​ខ្ពស់ អង្គុយ​ផ្ញើ​ហ្គេម​ពី​ព្រឹក​ដល់​ល្ងាច​តែ​ម្ដង។ បើក notification មក​ពេល​ណា​ក៏​ឃើញ​តែ​ឈ្មោះ​គេ​ផ្ញើ​ហ្គេម​មក​រហូត។

៧. ប្រភេទ​បង្ហោះ​រូប​សុំ​ឲ្យ​គេ​ជួយ like ជួយ share

មិន​ដឹង​ថា like ហើយ​និង share នោះ​ប្ដូរ​មក​ហូប​បាន​ឬ​អត់​ទេ តែ​រាល់​ពេល​បង្ហោះ​អី​មួយ​គឺ​ដឹង​តែ​សុំ​ឲ្យ​គេ​ជួយ like ជួយ share ហើយ។

៨. ប្រភេទ​លក់​ទំនិញ​អនឡាញ

ដឹង​ថា​វា​ជា​ជំនួញ​របស់​គាត់​ហើយ តែ​គាត់​អាច​បង្ហោះ​ជា page បាន​អត់ ឬadd friend គេ​ទុក​គ្រាន់​តែ​បង្ហោះ​រូប​ទំនិញ​គាត់​ទេ។ scroll ចុះ​ឡើង​ឃើញ​តែ​ឥវ៉ាន់​របស់​​គាត់ គ្មាន​ឃើញ​អី​ផ្សេង​សោះ។

៩. Tag ម្ដង​មួយ​រយ​នាក់

គឺ​ថា​អត់​មាន​ជាប់​រូប ឬ​ទាក់ទង​ជាមួយ​នឹង​យើង​អី​សូម្បី​បន្តិច តែ​ឲ្យ​តែ​គាត់​បង្ហោះ​រូប​ម្ដង​ៗ ដឹង​តែ​មាន​ឈ្មោះ​យើង​ជាប់​ដែរ​ហើយ។ ហើយ​ចាំ​មើល​ទៅ គាត់ tag ម្ដង​មិន​ឲ្យ​ក្រោម​១០០​នាក់​នោះ​ទេ ទោះ​បី​ជា​គ្មាន​ទាក់ទង​អី​នឹង​គេ​ក៏​ដោយ៕

ចុចអាន៖


ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel