Lisa បង្អួត​សម្រស់​ជាមួយ Yang Mi នៅដី​អាមេរិក

  • 2018-09-14 02:38:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​តែ​មួយ​ក៏​ពិត​មែន តែ​ស្ទីល​ស្លៀក​ពាក់​របស់​តារា​ចម្រៀង​ថៃ Lisa និង​តារា​សម្ដែង​​ល្បី​ឈ្មោះ​ចិន Yang Mi ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ផ្សេង​ៗ​គ្នា។

Yangmi
Lisa

កម្មវិធីបង្ហាញ​ម៉ូដ​សំលៀកបំពាក់ New York Fashion Week កំពុង​តែ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​យ៉ាងអ៊ឹកធឹក​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ដោយ​ទាក់ទាញ​បាន​វត្តមាន​របស់​តារា​មក​ពី​គ្រប់​ទិស​ទី​នៅ​លើ​ពិភពលោក។ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា​កន្លង​ទៅ​នេះ ម៉ាក​សំលៀក​បំពាក់ Michael Kors បាន​បង្ហាញ​ម៉ូដ​ខោអាវ​ថ្មី​របស់​ខ្លួន ដោយ​មាន​តារា​អាស៊ី​ចូល​រួម​ជា​ច្រើន​រូប។ ក្នុង​នោះ គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​សមាជិក​ក្រុម​ចម្រៀង Black Pink Lisa និង តារា​សម្ដែង​ជួរ​មុខ​ចិន Yang Mi។

ខណៈ​តួ​រឿង “Eternal Love” ជ្រើ​ស​យក​សំលៀកបំពាក់​ពណ៌​ស្រគាំ​មក​ស្លៀក​ដើម្បី​រំលេច​ស្បែក​ស​ខ្ចី​នោះ ម្ចាស់​បទ “Ddu du ddu du” បាន​ស្លៀក​រ៉ូប​ពង​ជីង​ចក់​ពណ៌​ក្រហម​ក៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មិន​ធម្មតា​ដែរ។ ក្រៅ​ពី​ស្រី​ស្អាត​ទាំង​២​ខាង​លើ ក៏​មាន​វត្តមាន​របស់​តារា​នានា​ផ្សេង​ទៀត​ដែរ ក្នុង​កម្មវិធី​នេះ៕


ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel