ស្លន់ស្លោដំណឹង​កំពូល​ម៉ូដែល​ថៃ ផឹក​ថ្នាំ​កំចាត់​ស្មៅ និង​លោត​ពី​លើ​ផ្ទះ​សម្លាប់​ខ្លួន

  • 2018-09-13 02:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​បឋម ប៉ូលិស​បាន​សន្និដ្ឋាន​ថា តារា​ម៉ូដែល​ល្បី​ឈ្មោះ​ថៃ Kay Kanyakorn បាន​សម្រេច​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ដោយ​សារ​​បញ្ហា​តឹងតែង​នៅ​ក្នុង​ជីវិត​ខ្លាំង​ពេក។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Sanook របស់​ថៃ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា​កន្លងទៅ​នេះ ប៉ូលិស​ខណ្ឌ Chok Chai ខេត្ត Nakhon Ratchasima បាន​ទទួល​បាន​ដំណឹង​មាន​ករណី​សម្លាប់​ខ្លួន​មួយ​នៅ​​ភូមិគ្រឹះ​៣​ជាន់​មួយ​នៅ​ក្នុង​តំបន់។ តាម​ការ​ស្រាវជ្រាវ ជន​រងគ្រោះ​គឺ​នាង Kay Kanyakorn វ័យ​៣០​ឆ្នាំ ជា​ម៉ូដែល​ល្បី​ឈ្មោះ​ម្នាក់​របស់​ថៃ។ មុន​នោះ​នាង​បាន​ជាប់​លេខ​២​ក្នុង​ការ​ប្រកួត​ជ្រើសរើស​តារា​ម៉ូដែល​ក្នុង​កម្មវិធី Thailand’s Next Top Model។

នៅ​កន្លែង​កើត​ហេតុ​ គេ​ប្រទះ​ឃើញ​មាន​កំប៉ុង​ថ្នាំ​កំចាត់​ស្មៅ​បើក​ចោល​នៅ​ក្នុង​បន្ទប់​ទឹក ដូច​នេះ​ប៉ូលិស​បាន​សន្និដ្ឋាន​ថា មុន​ពេល​លោត​សម្លាប់​ខ្លួន​នាង​បាន​ផឹក​ថ្នាំ​នេះ​ហើយ។ មិត្តភ័ក្ដិ​ជិត​ស្និទ្ធិ​របស់​តារា​រូប​នេះ​​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​ស្លាប់​នាង​បញ្ហា​ច្រើន​ពាក់ព័ន្ធ​នឹង​រឿង​រក​ស៊ី និង​រឿង​ប្ដឹង​ផ្ដល់​គ្នា​រឿង​ទី​ផ្សារ​ស្ដុក។ យ៉ាងណាក្ដី ប៉ូលិស​នៅ​តែ​ស្រាវជ្រាវ​ដើម​ទង​នៃ​ការ​ស្លាប់​របស់​នាង​នៅ​ឡើយ៕

ចុចអាន៖

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម