កុំ​បន្ត​តែ​ម្ខាង​ទៀត! បើ​គេ​ស្រឡាញ់​អ្នក គេ​នឹង​ព្យាយាម​ និង​ផ្ដល់ក្ដីសង្ឃឹមឲ្យអ្នក

  • 2018-09-11 09:04:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​គួរ​តែ​ឈប់​ចំណាយ​កម្លាំង​ទៅ​លើ​មនុស្ស​ម្នាក់​ដែល​មិន​បាន​តបស្នង​អី​មក​វិញ​ទៅ ព្រោះ​បើ​គេ​ស្រឡាញ់​អ្នក​ គេ​នឹង​ព្យាយាម​ដើម្បី​អ្នក​ដូច​គ្នា។

រូបតំណាង

មាន​មនុស្ស​ជា​ច្រើន​បាន​លង់​ស្រឡាញ់​អ្នក​ដែល​មិន​បាន​ចាប់​អារម្មណ៍​លើ​ខ្លួន​ឯង ហើយ​ពួក​គេ​ពេល​ខ្លះ​លះបង់ និង​តស៊ូ​ខ្លាំង​ក្នុង​ការ​ចង់​ឲ្យ​គេ​ទទួល​យក​ការស្រឡាញ់​ដែល​ខ្លួន​មាន។ កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ទាំង​នោះ​អី ព្រោះ​វា​លំបាក​ណាស់ ហើយ​អ្នក​នឹង​ចាប់​ផ្ដើម​ខូចចិត្ត បន្ទាប់​ពី​ស្ដាប់​ហេតុផល​ជា​ច្រើន​ដែល​គេ​បាន​បកស្រាយ​ក្នុង​ន័យ​បដិសេធន៍​អ្នក។

គេ​មាន​ហេតុផល​ជា​ច្រើន​ដែល​មិន​អាច​ចាប់ផ្ដើម​ជាមួយ​អ្នក ហើយ​ការ​ព្យាយាម និង​ក្ដី​ស្រឡាញ់​អ្នក​ក៏​មិន​បាន​មាន​ឥទ្ធិពល​លើ​គេ​ដែរ។ កុំ​រង់ចាំ​ទៀត​អី​បើ​គ្រាន់​តែ​ក្ដី​សង្ឃឹម​បន្តិច​ក៏​គេ​មិន​បាន​ផ្ដល់​ឲ្យ​អ្នក ព្រោះ​គេ​ប្រហែល​យក​ក្ដី​សង្ឃឹម​នោះ​ទៅ​ឲ្យ​អ្នក​ផ្សេង​បាត់​ទៅ​ហើយ។

រូបតំណាង

នៅ​ក្នុង​លោក​នេះ​មាន​ហេតុផល​ច្រើន​ណាស់​ដែល​មិន​អាច​ឲ្យ​មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា​បាន។ ត្រូវ​ចាំ​ថា​បើ​គេ​ស្រឡាញ់​អ្នក គេ​នឹង​លះបង់​កម្លាំង​ស្នេហា​គេ​មក​ឲ្យ​អ្នក​។ គេ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​រំភើប​ កក់ក្ដៅ មាន​ស្នាម​ញញឹម និង​ក្ដី​សង្ឃឹម។ ដោយឡែក​បើ​គេ​គ្មាន​សូម្បី​តែ​សញ្ញា​រង់ចាំ​បន្តិច​នោះ អ្នក​មិន​គួរ​ចំណាយ​ពេល ចំណាយ​កម្លាំង​បន្ត​ការរង់ចាំ​ដោយ​គ្មាន​ចម្លើយ​​តែ​ម្ខាង​ទៀតនោះ​ឡើយ។​

ដកខ្លួនទៅ រួច​សម្ងំ​ព្យាបាល​ការ​ឈឺចាប់​ដែល​អ្នក​មាន បន្ទាប់​មក​ក្រោក​ឡើង​ម្ដង​ទៀត។ ស្នេហា​មាន​ឥទ្ធិពល​លើ​ចិត្ត​យើង​ខ្លាំង តែ​ក៏​មិន​អាច​ឲ្យ​វា​សម្ងំ​សម្លាប់​យើង​រាល់​ថ្ងៃ​បាន​ដែរ៕

រូបតំណាង

ចុចអាន៖​មើល​ពី​ក្រៅ​​រឹង​មាំ​ណាស់ តែ​ខាង​ក្នុង​របស់​ខ្ញុំ​ខ្ទេចខ្ទាំ​អស់​ហើយ

អត្ថបទ៖ ផេង ផលធិតា