​បើ​មិន​ចង់​ឲ្យ​កូន​កើត​មក​មិន​​គ្រប់​ដៃ​ជើង​ ហាម​មាន​ផ្ទៃ​ពោះ​នៅ​ពេល​ទាំង​នេះ​ដាច់​ខាត

  • 2018-09-10 07:37:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ម្ដាយ​រូប​ណា​ក៏​ចង់​ឲ្យ​កូន​កើត​មក​ស្អាត និង​មាន​សុខភាព​ល្អ​ដូច​គេ​ឯង​ដែរ។ ដូច្នេះ​ហើយ បើ​អ្នក​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ខាង​ក្រោម សូម​កុំ​​បណ្ដោយ​ឲ្យ​មាន​កូន​ឲ្យ​សោះ។

ពេល​ទើប​តែ​កើត​កូន​មិន​គ្រប់​ខែ ឬ​រលូត​កូន

មនុស្ស​ស្រី​ក្រោយ​ពេល​ឆ្លង​កាត់​ការ​រលូត​កូន ស្បូន​នឹង​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។ បើ​មាន​កូន​ទាល់​ទៅ​ទៀត កូន​អាច​កើត​មក​មិន​គ្រប់ ឬ​បន្ត​រលូត​ទៀត។ ដូច​នេះ​ត្រូវ​ទុក​យ៉ាង​តិច​បំផុត​កន្លះ​ឆ្នាំ​ទើប​អាច​មាន​កូន​ត​ទៀត។

ពេល​ម្ដាយ​កំពុង​ខ្វះ​ជីវជាតិ

ប្រសិន​បើ​អ្នក​ម្ដាយ​កំពុង​ខ្វះ​ជីវជាតិ នោះ​ទារក​ក្នុង​ផ្ទៃ​ក៏​នឹង​មិន​ត្រូវ​បាន​ផ្គត់ផ្គង់​ជីវជាតិ​ដូច​គ្នា។ កូន​ក្នុង​ផ្ទៃ​នឹង​ពិបាក​លូត​លាស់​ខ្លាំង អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ទាំង​ទារក និង​ម្ដាយ។

ក្រោយ​ពេល​ទើប​តែ​ឈប់​ប្រើ​ថ្នាំ​ពន្យារ​កំណើត

យ៉ាង​ហោច​បំផុត ត្រូវ​ឈប់​ប្រើ​ថ្នាំ​ពន្យារ​កំណើត​៣​ខែ​មុន​ពេល​យក​កូន បើ​មិន​ដូច្នេះ​ទេ​ឥទ្ធិពល​នៃ​ថ្នាំ​នឹង​ជះ​ឥទ្ធិពល​ដល់​កូន​ក្នុង​ផ្ទៃ។

ពេល​ម្ដាយ​កំពុង​ជក់​បារី និង​សេព​សុរា

នីកូទីន​ក្នុង​បារី និង​អេតាណុល​ក្នុង​ស្រា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស៊ុត​ក៏​ដូច​ជា​មេ​ជីវិត​បាន។ មនុស្ស​ស្រី​ដែល​ជក់​បារី និង​ផឹក​ស្រា​ត្រូវ​ផ្ដាច់​យ៉ាង​ហោច​៣​ខែ​មុន​ពេល​ទុក​កូន៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម