កុំ​​​ដេក​​តូច​​ចិត្ត ​បើ​ឮ​​គេ​​​និយាយ​​ថា​អ្នក​​មិន​​ស្អាត ត្រូវ​​ចាំ​​​ឃ្លា​​​សំខាន់​ៗនេះទុក​ក្នុង​​​ចិត្ត​​

  • 2018-09-06 03:49:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ធ្លាប់​​​អន់​ចិត្ត​នឹង​​ខ្លួន​ឯង​​អត់​ ពេល​​ឮ​​​មនុស្ស​​​​ដទៃ​​​​និយាយ​​ថា​​អ្នក​មិន​​​​​ស្អាត? ​​ឮ​​ហើយ​​​ច្បាស់​ជា​​​​​​​នឹក​​គិត​​​ យក​​ខ្លួន​​ឯង​​​​​ទៅ​​ប្រៀបធៀប​​ជាមួយ​​អ្នក​​​​ដទៃ។ សម្តី​​​ឥត​​ប្រយោជន៍​​​ទាំង​​នោះ អាច​​ធ្វើ​​ឲ្យ​​​អ្នក​ដេក​​តូច​​ចិត្ត​​​​​​ ហើយ​​​​ឆ្ងល់​​ថា ហេតុ​​អី​​ក៏​គេ​​កើត​មក​​​​​​មាន​​សម្រស់​​ស្អាត​​​ម្ល៉េះ​?​ ឯ​​ខ្ញុំ​​វិញ​ មើល​​មិន​​យល់​​សោះ​។ ​​បើ​​អ្នក​​គិត​​បែប​នេះ​​គឺ​​ខុស​ធ្ងន់​​​​​ហើយ ព្រោះ​​​មនុស្ស​​​​ម្នាក់ៗ​​​​មិន​​ដូច​​គ្នា​​ទេ​ ដូច្នេះ​​ហើយ​​​ត្រូវ​​​​​សប្បាយ​​​​​រីករាយ និង​ចាំ​​​ឃ្លា​​​សំខាន់ៗ​​ទុក​ក្នុង​​​ចិត្ត​​ ដើម្បី​​កុំ​​គិត​​ខុស​​ត​​ទៅ​ទៀត។

  • ​មនុស្ស​​​ស្រី​ទាំង​អស់​​ មាន​​សម្រស់​​ស្រស់​​ស្អាត​​មួយ​បែប​​ម្នាក់ គ្មាន​​​អ្នក​ណា​​អស្ចារ្យ​ជាង​​អ្នក​ណា​នោះ​​ទេ ​​​រូប​​សម្បត្តិ​​​​មិន​​ដូច​គ្នា​ពិត​​មែន ប៉ុន្តែ​​​ចំណុច​​​ទាក់ទាញ​ និង​​​​​លក្ខណៈ​ពិសេស សុទ្ធ​តែ​​មាន​​​រៀងៗ​​ខ្លួន។

  • ​​​ស្អាត​​​​បែប​​ធម្មជាតិ មិន​ចាំ​​បាច់​​កែ​កុន​ មិន​​ប៉ះ​​ជាមួយ​​ឡេ​គីមី​​​នាំ​​​ឲ្យ​​ខូច​​សុខភាព​​ មាន​អី​មិន​ល្អ។

  • សម្រស់​​ប៉ុណ្ណឹង​​ដែរ​​ គ្មាន​អ្វី​​ត្រូវ​​ខ្វល់​​ចិត្ត​​ផង កុំ​ឲ្យ​តែ​​ឈឺ​​​ទៅ​​បាន​​ហើយ​​។

  • មិន​​ស្អាត​​​លើស​គេ​​ឯង​​​ក៏​​ដោយ តែ​​បេះដូង​​បរិសុទ្ធ​​ ចិត្ត​ល្អ ទៀង​​​ត្រង់ គ្រាន់​​បើ​​ជាង​​​អ្នក​​ខ្លះ​​ស្អាត​ខ្លាំង​បាន​​​តែ​​រូប ​ចិត្ត​​​​វិញ​ពិបាក​​ស្មាន។

  • ​​​ចាត់​​ទុក​​ថា​​សំណាង​​ហើយ​​ ព្រោះ​​​​សម្រស់​​​​សាមញ្ញៗ​ដូច​​ខ្ញុំ​ ភាគ​​ច្រើន​​​ជួប​​​​​ដៃគូ​​​ល្អ ដោយ​​សារ​​គេ​​​ស្រលាញ់​​មើល​​លើ​​អត្តចរិត​​ច្រើន​​ជាង​​សំបក​ក្រៅ។

  • ​​​​មិន​​​​​​ខ្ជះខ្ជាយ​​លុយ​​លើ​គ្រឿង​​សម្អាង និង​​​ពេល​វេលា​​​ច្រើន​ពេក​​​ ក្នុង​​ការ​​​ថែរក្សា​​​សម្ផស្ស។

  • ​​ឮ​​អ្នក​​​ផ្សេង​​​និយាយ​​ថា​​អ្នក​មិន​ស្អាត​ក៏​គ្មាន​​បញ្ហា​​​ធំដុំ​​ដែរ​ ព្រោះ​​​​​​​ហេតុ​​អ្វី​​ត្រូវ​​ខ្វល់​​ចិត្ត​ដោយ​សារ​​តែ​​​ពាក្យ​​ឥត​​បាន​​ការ​ គេ​ម្នាក់​​នោះ​​​មិន​​ចាប់​អារម្មណ៍​​ហី​​ចុះ សំខាន់​​នៅ​​​​ជុំ​វិញ​​​ខ្លួន មាន​មនុស្ស​ជា​​ច្រើន​​ស្រលាញ់​​ចូល​ចិត្ត​អ្នក រួម​ទាំង​​ម៉ាក់ប៉ា​​​ផង​ដែរ។

  • មនុស្ស​​បែប​​​​ហ្នឹង​​ជា​មនុស្ស​​​អវិជ្ជមាន​​បំផុត ត្រូវ​​​​​នៅ​ឲ្យ​​ឆ្ងាយ ហើយ​​​មិន​​​​​ត្រូវ​បណ្តោយ​​ឲ្យ​​គេ​មាន​​ឥទ្ធិពល​​មក​លើ​​ការ​គិត​​របស់​អ្នក​​នោះ​ទេ​។

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម