មិន​មាន​ពេល​បំបៅ​ដោះ​កូន អ្នក​ម្ដាយ​​គួរ​ដឹង​​វិធី​​ថែ​រក្សា​ទឹក​ដោះ​ដែល​បូម​ទុក

  • 2018-08-31 06:57:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ម្ដាយ​ដែល​ត្រូវ​ចេញ​ទៅ​រក​ស៊ី ឬ​ធ្វើ​ការ​ក្រៅ​ផ្ទះ មិន​បាន​នៅ​ស្ថិតស្ថេរ​បំបៅ​ដោះ​កូន​តូច​បាន ត្រូវ​ជ្រើស​រើស​វិធី​ច្របាច់​ទឹក​ដោះ​ទុក​ឱ្យ​កូន​មឹម​នៅ​ផ្ទះ។ ប៉ុន្តែ​មិន​មែន​​គ្រាន់​តែ​ច្របាច់​ទុក​ហើយ អាច​ឱ្យ​កូន​មឹម​យ៉ាង​មាន​សុវត្ថិភាព​ទេ។ ​ថ្ងៃ​នេះ ​កញ្ញា​នឹង​បង្ហាញ​វិធី​សាស្ត្រ​សំខាន់​ៗ​ដែល​អ្នក​ម្ដាយ​គួរ​យក​ចិត្ត​ទុក​ដាក់​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ health.com.kh ទើប​កូន​មិន​ងាយ​ឈឺ ហើយ​មាន​សុខភាព​ល្អ​ដូច​មឹម​ពី​ដោះ​​ម្ដាយ​ផ្ទាល់៖

១. រក្សា​ទុក​ទឹក​ដោះ​ម្ដាយ​ដែល​ច្របាច់​រួច​ក្នុង​ដប​ដែល​មាន​សុវត្ថិភាព​ គឺ​ប្រភេទ​ដប​ដែល​ធ្វើ​ពី​កញ្ចក់ ឬ​ប្លាស្ទិក​រឹង ឬ​ផលិត​ពី PPSU កម្រិត​ខ្ពស់​បំផុត មាន​ប្រព័ន្ធ​ខ្យល់​ការពារ​មិន​ឱ្យ​ហើម​ពោះ​កូន ហើយ​មាន​គម្រប​បិទ​ជិត​ល្អ។

ក្រៅ​ពី​នេះ អ្នក​ម្ដាយ​ក៏​អាច​​ប្រើ​ថង់​ប្លាស្ទិក​ដែល​ផលិត​ឡើង​សម្រាប់​រក្សា​ទឹក​ដោះ​ម្ដាយ​បាន​ដែរ គ្រាន់​តែ​វា​មិន​សូវ​ធន់​ដូច​ប្រើ​ដប។ ចំណុច​គួរ​ចៀសវាង​គឺ​ កុំ​ប្រើ​ដប​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល​បាន។

២. ផ្ទុក​ទឹក​ដោះ​ម្ដាយ​ក្នុង​ដប​ដោយ​បរិមាណ​ល្មម​សម្រាប់​កូន​តូច​បៅ​ម្ដង។ បាន​ន័យ​ថា ពេល​បៅ​រួច មិន​អាច​យក​ទៅ​ក្លាសេ​ទុក​សម្រាប់​បៅ​លើក​ទី២​បាន​ទេ។

៣. ត្រូវ​ប្រញាប់​យក​ទៅ​រក្សា​ទុក​ក្នុង​ទូរ​ទឹកកក ឬ​ធុង​ក្លាសេ​បន្ទាប់​ពី​បូម​រួច​ភ្លាម៕​

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម