អត្ថប្រយោជន៍ធំៗនឹងកើតឡើង ពេលស្រី​ៗ​​ស្រឡាញ់​ខ្លួន​ឯង​ច្រើន​ៗ

  • 2018-08-29 03:27:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រឡាញ់​ខ្លួន​ឯង​ឲ្យ​ច្រើនៗ​! ធ្លាប់​ឮ​ពាក្យ​នេះ​ដែរ​ទេ? ទោះ​ធ្លាប់​ ឬ​មិន​ធ្លាប់​ អ្នក​​កុំ​ភ្លេច​ធ្វើ​វា​ឲ្យ​សោះ​ព្រោះ​ការ​ឲ្យ​តម្លៃ​ និង​ស្រឡាញ់​ខ្លួន​ឯង​ផ្ដល់​ប្រយោជន៍​​ដល់​យើង​​យ៉ាង​ច្រើន​មិន​​គួរ​ឲ្យ​ជឿ៖

១. ចេះ​ឲ្យ​តម្លៃ​របស់​តិច​តួច​ដែល​មាន៖ ពេល​ចេះ​ឲ្យ​តម្លៃ​ដល់​ខ្លួន​ឯង​ យើង​នឹង​​ចេះ​ឲ្យ​តម្លៃ​អ្វី​ដែល​នៅ​ជុំ​វិញ​យើង។ អារម្មណ៍​អរគុណ​ចំពោះ​​ម្ហូប​ដែល​ម៉ាក់​ធ្វើ​ឲ្យ​ ម៉ូតូ ឬ កង់​​ដែល​យើង​ជិះ​រាល់​ថ្ងៃ​ ឬ​ដើម​ផ្កា​នៅ​ផ្ទះ​ដែល​​យើង​ស្រឡាញ់​​​ជា​ដើមសុទ្ធ​តែ​​ជា​ផ្នែក​ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​ន័យ។

២.​ រក​ឃើញ​អ្វី​ដែល​ខ្លួន​ឯង​ចង់​បាន​បំផុត៖​ មិន​តិច​ដង​ទេ​ដែល​យើង​មិន​ដឹង​ថា​ខ្លួន​ឯង​ចង់​បាន​អ្វី។ ​បើ​យើង​ចំណាយ​ពេល​​ស្វែង​យល់​ពី​ខ្លួន​ឯង​បាន​កាន់​តែ​ច្រើន​ យើង​​នឹង​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្រើន​ដែរ។​

៣. យល់​ពី​ក្ដី​ស្រឡាញ់​កាន់​តែ​ច្បាស់​៖ ការ​ស្រឡាញ់​មិន​មែន​សំដៅ​តែ​ស្នេហា​ស្រី​ប្រុស​ទេ​តែ​ក៏​​មាន​ក្ដី​ស្រឡាញ់​ពី​​គ្រួសារ និង​​មិត្តភ័ក្ដិ​ចំពោះ​យើង​​​ផង​ដែរ។

៤. ចេះ​ស្វែង​រក​អ្វី​ថ្មី​​សម្រាប់​ខ្លួន​ឯង៖ ដូច​ជា​ការ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ថ្មី​ៗ​​ សាក​ម្ហូប​​ប្លែក​ៗ​​ ឬ​ជួប​មនុស្ស​ថ្មី​ៗ​ជា​ដើម។

៥. ចំណាយ​ពេល​ធ្វើ​ជាជាង​ដេក​គិត៖ ​ការ​ដេក​ស្រមៃ​​គឺ​​ខ្ជះខ្ជាយ​​ពេល​វេលា​បំផុត​។ ពេល​យើង​ចេះ​ស្រឡាញ់​ខ្លួន​ឯង​ យើង​នឹង​ចាប់​ផ្ដើម​ធ្វើ​រឿង​ដែល​មាន​ប្រយោជន៍​​មិន​ខាន។

៦. ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្រើន​ជាង​​មុន៖ ពេល​​យល់​ពី​តម្លៃ​របស់​ខ្លួន​ឯង​ យើង​​នឹង​​ដឹង​ថា​ខ្លួន​​​ឯង​កំពុង​ស្ថិត​នៅ​ឯណា​ និង​ត្រូវ​​ធ្វើ​អ្វី​បន្ត​ទៀត​ដើម្បី​ទទួល​ជោគជ័យ៕

អាន៖ រឿង​សំខាន់ ៨ យ៉ាង ដែល​យើង​រៀន​សូត្រ​បាន​ពី​ការ​បែកបាក់​មិត្តភាព​ជាមួយ​មិត្ត​សម្លាញ់

អាន៖ រឿង​ទាំង​នេះ​មាន​តែ​ស្រី​ៗ​ទេ​ទើប​យល់

ប្រភព៖ thoughtcatalog ប្រែសម្រួល៖ Chhai Yarith

អត្ថបទពេញនិយម