បើ​ចង់​ឲ្យ​កូនៗរៀន​ពូកែ គួរបង្ហាត់ឬណែនាំកូន​ឲ្យធ្វើ​រឿងមួយ​នេះ

  • 2018-08-27 03:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការសិក្សា​មួយ​បង្ហាញ​ថា​កុមារ​ដែល​ធ្វើ​ចលនា ឬហាត់​ប្រាណច្រើន​នឹង​ជួយឲ្យ​ខួរក្បាល​របស់​ពួកគេ​ដំណើរការ​បាន​ល្អ​ ពោល​គឺ​អាចធ្វើឲ្យ​ខួរក្បាលកុមារ​មានការវិវត្តល្អ និងជួយ​ដល់ការសិក្សារៀន​សូត្របាន​ល្អទៀត​ផង។​

ក្រុម​អ្នកស្រាវជ្រាវ​ពីសាកលវិទ្យាល័យ​ University of Granada របស់ប្រ​ទេស​អេស្បាញ​រកឃើញថា​កុមារ​ដែលមានរាងកាយមាំមួន​បានធ្វើឲ្យ​ខួរក្បាល​របស់​ពួកគេ​ដំណើរការ​បាន​ល្អ ជាង​កុមារ​ដែលមាន​រាងកាយធាត់ធំខុសធម្មតា ទាំងផ្នែក​បញ្ញា​ស្មារតី និងការសិក្សា ជាដើម​។

ការស្រាវជ្រាវរកឃើញ​ថា​លំហាត់​ប្រាណជួយ​ឲ្យ​ខួរក្បាល​វិវត្តល្អ​ដែល​អំណោយផល​ដល់ការ​អាន និង​ការ​និយាយ​បស់​កុមារ។​ ដោយការ​ធ្វើលំហាត់ប្រាណមានប្រ​យោជន៍​សម្រាប់​កុមារ​ទើប​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ជំរុញ​ឲ្យអ្នកធ្វើគោល​នយោបាយ​ដាក់ឲ្យ​អនុវត្ត​នូវអ្វីដែល​ពួកគេ​បាន​រកឃើញ​នេះ​នៅតាម​សាលា​ និង​អប់រំកូនសិស្ស​អំពីការ​ធ្វើ​លំហាត់ប្រាណ។

គួរបញ្ជាក់ថា​កុមារ​ដែលធាត់​លើស​ទម្ងន់​មាន​តែ៣២លាន​នាក់​ប៉ុណ្ណោះ​នៅលើពិភពលោកកាលពីឆ្នាំ១៩៩០ តែ​ចំនួននេះ បាន​កើន​ដល់​៤១​លាន​នាក់​នៅ​ឆ្នាំ២០១៦ ដោយ​ហេតុ​តែមានការ​ប្រែប្រួល​នៃរបបអាហារ និង​ការរស់នៅជាដើម៕

​ចុចអាន៖អាហារ​ដែល​អ្នក​មាន​ផ្ទៃ​ពោះ​គួរ​ញ៉ាំ​ ដើម្បី​ឲ្យ​កូន​កើត​មក​មាន​ស្បែក​ស​បែប​ស៊ី​ជម្ពូ​

ប្រភព៖ sabaynews ប្រែ​សម្រួល៖ ទូច សុខា