ហេតុផល​​ ៣យ៉ាង​ ធ្វើ​ឲ្យ​មនុស្ស​ស្រី​បាត់​ភាព​ទាក់ទាញ​ក្នុង​​ក្រសែ​ភ្នែក​មនុស្ស​ប្រុស

  • 2018-08-25 05:51:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ទម្លាប់​មួយ​ចំនួន​គឺ​ទុក​​ដឹង​តែ​ខាត តែ​បើ​ដក​ចេញ​គឺ​ដឹង​តែ​ចំណេញ​តែ​ម្ដង។ ទម្លាប់​ទាំង​នេះ យើង​មើល​មិន​ដឹង​ខ្លួន​ឯង​ឡើយ ដូច​នេះ​នៅ​តែ​បន្ត​ធ្វើ​រហូត តែ​ក្នុង​ភ្នែក​អ្នក​ដទៃ វា​ធ្វើ​ឲ្យ​យើង​បាត់​បង់​ភាព​ទាក់ទាញ។ ខាង​ក្រោម​នេះ គឺ​ជា​ទង្វើមួយ​ចំនួន​ធ្វើ​ឲ្យ​មនុស្ស​ស្រី​បាត់បង់​ភាព​ទាក់ទាញ​ក្នុង​ភ្នែក​អ្នក​ដទៃ ជា​ពិសេស​គឺ​មនុស្ស​ប្រុស។

១. និយាយ​ស្ដី​អត់​អំណោយទាន

មនុស្ស​ស្រី​មួយ​ចំនួន​គឺ​ស្អាត​ខ្លាំង​ណាស់​ តែ​នៅ​ពេល​នាង​​ចាប់​ផ្ដើម​និយាយ​ភ្លាម គឺ​ធ្វើ​ឲ្យ​គេ​ចង់​រត់​មួយ​គីឡូ​ដី​ភ្លែត។ មនុស្ស​ស្រី​និយាយ​ស្ដី​អត់​អំណោយ​ទាន គឺ​ជា​ប្រភេទ​មនុស្ស​ស្រី​ដែល​ប្រុស​ៗ​ខ្លាច​បំផុត ទោះ​បី​ជា​នាង​ស្អាត​យ៉ាង​ណា​ក៏​ដោយ។ អ្នក​ដែល​និយាយ​ស្ដី​អអាភាស ឡូឡា​ក៏​ស្ថិត​ក្នុង​ចំណោម​នេះ​ដែរ។

២. ធ្វើ​ខ្លួន​គ្មាន​កម្លាំងកំហែង

ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍ មនុស្ស​ស្រី​មួយ​ចំនួន ខំ​ធ្វើ​ខ្លួន​ទន់ខ្សោយ​ ទាំង​ដែល​ខ្លួន​មាន​កម្លាំង​មាំមួន​ល្អ​សោះ។ ពេល​ខ្លះ​នាង​ធ្វើ​ខ្លួន​ល្ហិតល្ហៃ​ជ្រុល ដូច​មនុស្ស​ជិត​ស្លាប់។ មិន​ថា​តែ​មនុស្ស​ប្រុស​ឡើយ អ្នក​ណា​ក៏​ចង់​ជៀស​ឆ្ងាយ​ពី​មនុស្ស​ស្រី​ប្រភេទ​នេះ​ដែរ។

៣. គ្មាន​ចំណេះ​ដឹង​ពី​ចំណង់ចំណូល​ចិត្ត​បុរស​

ទោះ​បី​ជា​កីឡា​ប្រដាល់ ឬ​បាល់ទាត់​មិន​មែន​ជា​ចំណូល​ចិត្ត​របស់​យើង​មែន​ពិត ក៏​យ៉ាង​ហោច​ណាស់​ក៏​យើង​មាន​ចំណេះដឹង​ពី​វា​បន្តិច​ដែរ ដើម្បី​​ធ្វើ​ឲ្យ​កិច្ចសន្ទនា​របស់​​អ្នក​ទាំង​២​រលូន​ទៅ​មុខ។ គួរ​បំប៉ន ចំណេះដឹង​ឲ្យ​ខ្លួន​ឲ្យ​បាន​ច្រើន ដើម្បី​​កុំ​ឲ្យ​ការ​និយាយ​គ្នា​របស់​អ្នក​ទាំងពីរ​មិន​រអាក់រអួល៕

ចុចអាន៖មនុស្ស​ចរិត​លើស ៦យ៉ាង​​ដែល​គ្មាន​អ្នក​ណា​ចង់​រាប់​អាន ឬ​ចង់​បាន​ជា​សង្សារ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម