ថ្មី​ចែស! ចង់​តែង​ខ្លួន​ជា​ស្នំ​ឯក តែ​ខ្វះ​ថវិកា ស្រី​ៗ​ចិន​ពាក់​របស់​នេះ​ឡើង​លើ​ក្បាល

  • 2018-08-21 02:50:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​ស្រលាញ់​តួ​អង្គ​​ក្នុង​រឿង​បុរាណ​ខ្លាំង​ពេក ហើយ​ចង់​តែង​ខ្លួន​ដូច​ពួក​គេ តែ​ខ្វះខាត​ធនធាន មិត្ត​ៗ​នារី​ចិន​បាន​ច្នៃ​វត្ថុ​នេះ​មក​ពាក់​ដើម្បី​ធ្វើ​ស្នំ។

នៅ​ចិន​ដី​គោក ព្រម​ទាំង​ប្រទេស​ជិត​ខាង​មួយ​ចំនួន កំពូល​ខ្សែ​ភាពយន្ត​ភាគ​បុរាណ “Story of Yanxi Palace” កំពុង​ជា​ភាពយន្ត​ដែល​ទទួល​ការ​ចាប់​អារម្មណ៍​បំផុត ដោយ​​មុន​នេះ​បន្តិច ភ្នាក់​ងារ​ចែក​ចាយ​រឿង​ផ្លូវការ iQiyi បាន​ប្រកាស​ថា ក្រោយ​ពេល​ចាក់​ផ្សាយ​បាន​ពាក់​កណ្ដាល​រឿង ស្នាដៃ​មួយ​នេះ​​ទទួល​បាន​ចំនួន​ទស្សនា​៦​ពាន់​លាន​ដង​ហើយ។

ក្រៅ​ពី​ជក់ចិត្ត​នឹង​សាច់​រឿង​នោះ ទស្សនិកជន​ស្រី​ៗ​ក៏​ចង់​តែង​ខ្លួន​ដូច​​នៅ​ក្នុង​រឿង​ដូច​ជា ស្នំ​ឯក និង​ម្ចាស់​ក្សត្រី​ជា​ដើម។ យ៉ាងណាក្ដី ដើម្បី​តែង​ដូច​នេះ គឺ​ត្រូវ​ការ​ធនធាន និង​ថវិកា​ច្រើន។ អាស្រ័យហេតុនេះ ដើម្បី​កុំ​ឲ្យ​ចំណាយ​ច្រើន ពួក​គេ​បាន​ច្នៃ​ស្បែក​ជើង​ដែល​មាន​ផ្កា​នៅ​កណ្ដាល​នោះ យក​មក​ពាក់​លើ​ក្បាល​ដើម្បី​ធ្វើ​ជា​មួក។ ដើម្បី​ឲ្យ​មើល​ទៅ​ស្រស់​ស្អាត និង​ច្នៃ​ប្រឌិត​ជាង​មុន ពួក​គេ​បាន​បន្ថែម​គ្រឿង​តុបតែង​ដូជា​បន្លែ​សាឡាត់ និង​សណ្ដែក​កួរ​ ផ្កា​ខាត់ណា ផ្លែ​មៀន អាវ​ទ្រនាប់​ជា​ដើមឲ្យ​មើល​ទៅ​ទាក់ទាញ​ជាង​មុន៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម