កុំ​សូវ​ញ៉ាំ​ពេក! សាច់​សត្វ​៤មុខ​នេះ​​​​មាន​រសជាតិ​ឆ្ងាញ់​ តែ​ជា​​សម្បុក​នៃ​សត្វ​ល្អិត

  • 2018-08-19 03:36:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​អ្នក​ជំនាញ​​ផ្នែក​ចំណី​អាហារ និង​សុខុមាលភាព​ពិភពលោក​បាន​ព្រមាន​ថា ការ​ញ៉ាំ​សាច់​សត្វ​៤មុខ​ខាង​ក្រោម​នេះ អាច​បណ្ដាល​ឱ្យ​នាំ​ទុក្ខ​ដល់​សុខភាព​ ព្រោះ​វា​ជា​ប្រភព​នៃ​សត្វ​ល្អិត​ដូច​ជា​ ព្រូន ប៉ារ៉ាស៊ីត តេនញ៉ា​ជា​ដើម។

ខ្យង

នៅ​ក្នុង​ខ្លួន​សត្វ​ខ្យង​ ខ្ចៅ លៀស​ ក្ដាម​អាច​មាន​មេរោគ និង​ប៉ារ៉ាស៊ីត​ដែល​គួរ​ប្រុង​ប្រយ័ត្ន ព្រោះ​វា​រស់នៅ​ក្នុង​ទឹក​ ដែល​ពេល​ខ្លះ​ជា​ទឹក​មិន​ល្អ មាន​មេរោគ។ ដូច្នេះ​​បើ​ចម្អិន​មិន​បាន​ត្រឹម​ត្រូវ អ្នក​អាច​នឹង​មាន​ឱកាស​ឆ្លង​មេរោគ ឬ​បណ្ដាល​ឱ្យ​ពង​សត្វ​ល្អិត​ទាំង​នោះ​ទៅ​ទុំ​ជាប់​លើ​សរីរាង្គ​ណា​មួយ​ ពិបាក​ព្យាបាល។

អាការៈ​ដែល​បង្ហាញ​ថា​អាច​មាន​សត្វ​ល្អិត​នៅ​ក្នុង​ខ្លួន​មាន​ដូច​ជា ស្បែក ឬ​​ផ្នែក​ណា​មួយ​នៃ​រាងកាយ​ឡើង​ប៉ោង ក្អួត​ចង្អោរ ឈឺ​ក្នុង​ពោះ ក្ដៅ​ខ្លួន ឬ​រាករូស​ជា​ដើម។

អន្ទង់

នៅ​ក្នុង​ខ្លួន​សត្វ​អន្ទង់​សត្វ​ល្អិត​ដែល​អាច​មាន​ច្រើន​ជាង​គេ គឺ​អៀន​ ហើយ​បើ​វា​អាច​ចូល​ទៅ​ក្នុង​ខ្លួន​បាន វា​នឹង​ទៅ​ស៊ី​នៅ​ត្រង់​តំបន់​ភ្នែក ដែល​អាច​បណ្ដាល​ឱ្យ​ពិការ​បាន។ ដូច្នេះ​បើ​​ញ៉ាំ​អន្ទង់ គួរ​តែ​ចម្អិន​វា​ឱ្យ​ដោយ​ប្រើ​សីតុណ្ហភាព​ក្ដៅ​ ដែល​អាច​ឱ្យទឹក​ពុះ​បាន ហើយ​ទុក​ចោល​លើ​ភ្លើង​ពី​៣​ទៅ​៤ នាទី​ទើប​ញ៉ាំ​ទៅ​អាច​មាន​សុវត្ថិភាព។

គ្រឿង​សមុទ្រ

​គ្រឿង​សមុទ្រ​ជា​ពិសេស​ក្ដាម បង្គា បង្កង និង​អ័យស្ទ័រ ទោះ​បី​ជា​សម្បូរ​ដោយ​សារធាតុ​បំប៉ន ដូច​ជា ស័ង្កសី ជាតិ​ដែក ប្រូតេអ៊ីន ផូស្វ័រ និង​វីតាមីន​ល្អៗ​ជា​ច្រើន​ទៀត​ក៏​ដោយ ប៉ុន្តែ​ការ​ញ៉ាំ​សត្វ​ទាំង​នេះ​ឆៅ ឬ​មិន​បាន​ចម្អិន​ឱ្យ​ល្អ​ទេ អាច​នឹង​នាំ​ទុក្ខ​ទោស​ដល់​សុខភាព​ទៅវិញ។

ហេតុ​ផល​គឺ​ថា ​ក្នុង​ខ្លួន​សត្វ​ទាំង​នេះ​អាច​មាន​សត្វល្អិត​ច្រើន​ប្រភេទ ដែល​កាល​ណា​ញ៉ាំ​ឆៅ វា​អាច​ចូល​ក្នុង​រាងកាយ​ហើយ​កកើត​នៅ​ក្នុង​ខ្លួន​យើង​តែ​ម្ដង។ ដូច្នេះ​បើ​អាច គួរ​កុំ​ជ្រើស​រើស​ការ​ញ៉ាំ​ដោយ​មិន​បាន​ចម្អិន​។

សាច់គោ

នៅ​ក្នុង​សាច់​គោ​អាច​មាន​សត្វល្អិត​ ជាពិសេស​តៀនញ៉ា​។ ដូច្នេះ​បើ​កាលណា​ញ៉ាំ​ឆៅ ឬ​មិន​បាន​ចម្អិន​ល្អ វា​នឹង​អាច​ចូល​ក្នុង​ខ្លួន​យើង​ដូច​ចំណុច​ខាង​លើៗ​ដែរ៕

​ចុចអាន៖ អាហារ​៨​យ៉ាង​អាច​កម្ចាត់​ជាតិ​ពុល​នៅ​ក្នុង​ថ្លើម​បាន​ល្អ​បំផុត

ប្រភព៖ bestie ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម