៣​ចំណុច​លើ​ផ្ទៃ​មុខ​ មាន​តែ​នារី​មាន​អំណាច​ប៉ុណ្ណោះ​ទើប​មាន

  • 2018-08-19 02:45:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 57

ចន្លោះមិនឃើញ

ក្នុង​ហុងស៊ុយ​ទម្រង់​មុខ ដើម្បី​ដឹង​ថា​មនុស្ស​ស្រី​ម្នាក់​មាន​អំណាច​ទៅ​ថ្ងៃ​ក្រោយ​ឬ​អត់​ គ្រាន់​តែ​មើល​ចំណុច​ទាំង​៣​នេះ​ ​គឺ​អាច​ដឹង​ហើយ៖

១. ថ្ងាស​ខ្ពស់ និង​គ្មាន​ស្នាម​ជ្រីវជ្រួញ

នារី​កើត​មក​​ដែល​មាន​ថ្ងាស​ខ្ពស់ ម៉ត់​រលោង ​គ្មាន​ស្នាម​ជ្រីវជ្រួញ​តែង​មាន​ជើង​លេខ​ខ្ពង់​ខ្ពស់ និង​អំណាច​ក្នុង​ដៃ។ អ្នក​ទាំង​នេះ​តែង​មាន​ប្រាជ្ញា​វៀងវៃ ធ្វើ​អ្វី​មួយ​ប្រាកដ​ជា​​បាន​សម្រេច។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ថ្ងាស​ខ្ពស់​ក៏​តំណាង​ឲ្យ​អាជីព​ការងារ​ទូលំទូលាយ រលូន​គ្មាន​អ្វី​មក​រាំង​ស្ទះ។ ឈាន​ជើង​ដល់​វ័យ​កណ្ដាល គឺ​ជា​ពេល​ដែល​អាជីព​ការងារ​របស់​ពួក​គេ​ចាប់​ផ្ដើម​រឹងមាំ​ខ្លាំង។ គ្រប់សម្ដី​ដែល​ពួក​គេ​និយាយ​ចេញ​មក​គឺ​សុទ្ធ​តែ​មាន​ទម្ងន់​ទាំង​អស់។

២. ចុង​ច្រមុះ​មូល

ក្នុង​ហុងស៊ុយ​ទម្រង់​មុខ ចុង​ច្រមុះ​​ត្រូវ​បាន​ចាត់​ទុក​ជា​ចំណុច​មួយ​ក្នុង​ចំណុច​ទាំង​៥​ដែល​ទាក់ទាញ​លាភ​ជាង​គេ។ មនុស្ស​ស្រី​ជា​ច្រើន​តែង​ចង់​បាន​បាន​ច្រមុះ​ស្រួច ហើយ​ទៅ​កែកុន​ច្រុមុះ​ខ្លួន​ឯង​ទៀត​ផង​។ យ៉ាងណាក្ដី ចុង​ច្រមុះ​ធំ និង​មូល​ទើប​ជា​ច្រមុះ​ដែល​ហៅ​លាភ​ចូល។

មនុស្ស​ស្រី​ដែល​មាន​ច្រមុះ​នេះ ដែល​គេ​តែង​ហៅ​ថា​ច្រមុះ​តោ​នោះ​តែង​មាន​ពូកែ​រក​ស៊ី និង​លុយ​ចាយ​មិន​ខ្វះ។ ឈាន​ចូល​វ័យ​កណ្ដាល អ្នក​ទាំង​នេះ​នឹង​លែង​បារម្ភ​ពី​រឿង​លុយ​កាក់​ទៀត​ហើយ។ បន្ថែម​ពី​នេះ ​ពួក​គេ​ក៏​មាន​សំណាង​រឿង​គ្រួសារ​ដែរ ដោយ​តែង​មាន​ប្ដី​ស្រលាញ់​ថ្នាក់​ថ្នម​ជា​និច្ច។

៣. ថ្ពាល់​ខ្ពស់​ និង​ពេញ

នារី​ដែល​មាន​ថ្ពាល់​ខ្ពស់ និង​ពេញ​តែង​មាន​មហិច្ឆតា​ខ្ពស់ និង​អំណាច​អរូបិយ​ដែល​អ្នក​ដទៃ​មិន​ងាយ​យល់។ នៅ​កន្លែង​រកស៊ី ឬ​ធ្វើការ​ពួក​គេ​មាន​ទឹក​មាត់​ប្រៃ និយាយ​អ្វី​ក៏​អ្នក​ដទៃ​ត្រូវ​ស្ដាប់​តាម។ ទ្រព្យសម្បត្តិ​របស់​ពួក​គេ​នឹង​កើន​ទៅ​តាម​អាយុ មាន​ន័យ​ថា​វ័យ​កាន់​តែ​ជ្រេ លុយ​ចូល​កាន់​តែ​ច្រើន៕

ចុចអាន៖ ឆ្នាំ​ទាំង​៣​ឲ្យ​តម្លៃ​ការងារ​ជាង​ស្នេហា ទោះ​បី​​ជា​មាន​លុយ​ច្រើន​តែ​តែង​ឯកា

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម