Fan Bingbing កំពុង​ជាប់​ឃុំ តែ​គូ​ដណ្ដឹង​​​នៅ​តែ​បង្ហោះ​រូប​ស្អាត​ៗ​ ធ្វើ​ដូច​គ្មាន​អ្វី​កើត​ឡើង

  • 2018-08-19 02:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ក្នុង​រយៈ​ពេល​ស្រលាញ់​គ្នា​៣​ឆ្នាំ​មក​នេះ គូ​ដណ្ដឹង​របស់​កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing តារា​សម្ដែង​ប្រុស​ Li Chen តែង​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា​ ខ្លួនជា​គូស្នេហ៍​ដែល​យក​ចិត្ត និង​មើល​ថែ​ទាំ​​មិត្ត​ស្រី​របស់​ខ្លួន​ជា​និច្ច។ យ៉ាងណាក្ដី រូបភាព​របស់​លោក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ត្រូវ​​រង​ការ​រិះគន់​ច្រើន​ នៅ​ពេល​លោក​សម្ងំ​លាក់​មុខ​ឲ្យ​ឈឹង​ ពេល​គូ​ដណ្ដឹង​កំពុង​ជួប​គ្រោះ​ធំ​បំផុត​ក្នុង​អាជីព​របស់​​ខ្លួន។

ជាមួយ​គ្នា​នេះ​ដែរ ចាប់​តាំង​ពី​ស្រី​ស្អាត​វ័យ​៣៦​ឆ្នាំ​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​មក លោក​មិន​ទាន់​​បញ្ចេញ​សំឡេង​កន្លះ​ម៉ាត់​ការពារ​មិត្ត​ស្រី​ទាល់​តែ​សោះ។ ទស្សនិជន​បាន​ឲ្យ​ដឹង​ថា លោក​​ធ្វើ​បែប​​នេះ​ ទំនងដោយ​សារ​តែ​ខ្លាច​ប៉ះពាល់​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រាល់​សកម្មភាព ក៏​ដូច​ជា​រូបភាព​ថ្មី​ៗ​របស់​លោក​គឺ​ត្រូវ​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​​គ្មាន​ថ្ងៃ​លោះ​ឡើយ។ មនុស្ស​​ជា​ច្រើន​បាន​លាន់​​មាត់​ថា ទោះ​ជា​ស្នេហា​ធំធេង​ប៉ុណ្ណា​ ក៏​មិន​អាច​ឈ្នះ​អំណាច​ទឹក​ប្រាក់​បាន​ដែរ៕

ចុចអាន៖ Fan Bingbing ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​ភាពយន្ត​របស់​កំពូល​តារា​ហូលីវូដ Bruce Willis

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម