អាច​កាន់​ដៃ​​​​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ដល់​ទី​បញ្ចប់ ​មាន​ន័យ​បំផុត​ក្នុង​មួយ​ជីវិត​នេះ

  • 2018-08-18 05:00:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​​​​ប្រៀប​បាន​​ដូច​​​​​​ជា​កាដូ​ពិសេស​​​ដែល​​​ជីវិត​បាន​ផ្តល់​មក​ឲ្យ​អ្នក​​ ហើយ​វា​កាន់​តែ​អស្ចារ្យ ពេល​​​​អាច​ជួប​មនុស្ស​ម្នាក់​​​ដែល​ស្រលាញ់​អ្នក​ខ្លាំង​ ស្មោះ​ត្រង់​ជាមួយ​អ្នក ​និង​​អាច​​ចំណាយ​ពេល​នៅ​ជា​មួយ​​គ្នា​ដោយ​មិន​​​ជិនណាយ។ អ្នក​ណា​ក៏​​ចង់​បាន​ភាព​រីករាយ​ដែរ ​គ្រាន់​តែ​ពេល​ខ្លះ​​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា តើ​​​​ម្នាក់​នោះ​អាច​កាន់​ដៃ​អ្នក​ជារៀងរហូត​ ​ឬ​ក៏​គេ​​​អាច​នឹង​​​​លែង​​ពេល​ត្រូវ​​ឆ្លង​កាត់​ព្យុះ​ភ្លៀង?

ពេល​​​ឈឺ​ថ្កាត់​ម្ដងៗ​ ហើយ​គ្មាន​អ្នក​មើល​ថែ​ គ្មាន​ន​រណា​​នៅ​ជិត​​ខ្លួន អ្នក​​នឹង​​មាន​អារម្មណ៍​​ថា​ឯកា​ជា​ទី​បំផុត​ ​ទោះ​បី​ជា​អ្នកមាន​លុយ​​ច្រើន​យ៉ាង​ណា​ ​ក៏​មិន​អាច​ទិញ​ស្នេហ៍​ពិត​បាន​ឡើយ។ ពេល​​ខ្លះ​កើត​ទុក្ខ​ យប់​ឡើង​ខំ​​ប្រឹង​បិទ​ភ្នែក​​ ក៏​នៅ​​តែ​គេង​មិន​លក់​ ហើយ​​នឹក​ស្រមៃ​​​​​ថា​ជាតិ​នេះ​ មិន​ប៉ង​អ្វី​ច្រើន​ទេ សុំ​​ត្រឹម​មាន​អ្នក​​យល់​ចិត្ត​​ បារម្ភ​ខ្វាយ​​ខ្វល់​​ អាច​​​ពឹង​​ផ្អែក​ស្មា​ពេល​មិន​សប្បាយ​ចិត្ត គឺ​​​គ្រប់​គ្រាន់​​ហើយ​។

មនុស្ស​​ស្រី​ទោះបី​​ខាង​ក្រៅ​​​មើល​ទៅ​រឹង​មាំ​ប៉ុនណា ​ប៉ុន្តែ​នាង​នៅ​តែ​​​មាន​បង្កប់​ភាព​ទន់​ជ្រាយ​នៅ​ខាង​ក្នុង ហើយ​តែ​ង​តែ​ត្រូវ​ការ​ភាព​កក់​ក្តៅ​​និង​ក្តី​ស្រលាញ់​ពិត​ពី​មនុស្ស​ប្រុស។ ​មាន​មនុស្ស​មិន​តិច​​ទេ​​​​​ បាន​ចូល​មក​ក្នុង​ជីវិត​នាង សុំ​ក្តី​ស្នេហា​ពី​នាង ប៉ុន្តែ​​នាង​មិន​​​សម្រេច​ដោយ​ងាយៗ​​​ឡើយ​ ព្រោះ​​នាង​ខ្លាច​ជួប​មនុស្ស​ប្រុស​​ដែល​សម្លឹង​ឃើញ​តែ​​​​​ខ្លួន​ប្រាណ​​​ ​ហើយ​មិន​ឲ្យ​តម្លៃ​លើ​ចិត្ត​​​គំនិត​ ភាព​​ស្មោះ​ត្រង់​​ដែល​នាង​មាន ឬ​ខ្វះ​​ភាព​​តស៊ូ​ក្នុង​ការ​ដើរ​ទៅ​មុខ​​ជាមួយ​គ្នា​​​​។

បុរស​​គ្រប់​​រូបត្រូវ​​ដឹង​ថា ​​ទោះ​បី​ជា​ខ្លួន​មាន​​ទ្រព្យ​សម្បត្តិ​ ជោគជ័យ​លើ​ការងារ និង​មាន​ស្រីៗ​លង់ស្រលាញ់​ច្រើន​ប៉ុនណា​ក៏​ដោយ គូរ​ជ្រើស​រើ​ស​មើល​លើ​​​នារី​ដែល​​មាន​លក្ខណៈ​​ចរិត​​​ឬកពារ​ល្អ​​ អាច​នៅ​ជាមួយ​អ្នក ដោយ​មិន​បោះ​បង់​ចោល​គ្នា នៅ​ពេល​​ជួប​ទុក្ខលំបាក។​​​​

នៅ​ទី​បញ្ចប់​​អ្នក​នឹង​ទទួល​ស្គាល់​ថា អ្វី​ដែល​​សំខាន់​​​ជាង​គេ​និង​មាន​ន័យ​បំផុត​​នៅ​ក្នុង​ជីវិត គឺ​​អាច​​កាន់​ដៃ​​​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ដើរ​លើ​ផ្លូវ​​រួម​​គ្នា រហូត​ដល់​​​ដង្ហើម​ចុង​ក្រោយ ទោះបី​ជា​ត្រូវ​ជួប​​ឧបសគ្គ​អ្វី​ក៏​ដោយ។ ទាំង​អស់​នេះ​ហើយ ជា​សារ​ដ៏​​សំខាន់​សម្រាប់​គូ​ស្នេហ៍​​​​ពិត ដើម្បី​ថែ​​រក្សា​គ្នា​ឲ្យ​បាន​យូរ​អង្វែង។​​

​​ចុចអានបន្ត៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម