អាហារ​៨​យ៉ាង​អាច​កម្ចាត់​ជាតិ​ពុល​នៅ​ក្នុង​ថ្លើម​បាន​ល្អ​បំផុត

  • 2018-08-17 06:24:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្លើម​មាន​តួនាទី​ដ៏​សំខាន់​សម្រាប់​រាង​កាយ​ ព្រោះ​វា​ជួយ​កម្ចាត់​ជាតិ​ពុល​និង​កម្ចាត់​មេរោគ​ទាំង​ឡាយ។​ អីចឹងហើយ​អ្នក​ត្រូវ​តែ​ថែទាំ​វា​ឱ្យ​បាន​ល្អ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ បើ​អ្នក​មិន​បាន​ថែ​ទាំ​វា​ទេ​នោះ​សូម​កុំ​បំផ្លាញ​វា ដោយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ពុល​ខ្លាំង​ដូច​ជា​គ្រឿង​ស្រវឹង​ជាដើម។​ ពេល​នេះ​កញ្ញា​សូម​ណែនាំ​អាហារ​ខ្លះៗ​ដែល​ជំនួយ​ដល់​ថ្លើម​របស់​អ្នក​៖

១.​ ខ្ទឹម​ស

បើ​ទោះ​បី​ជា​មាន​ក្លិន​អាក្រក់​យ៉ាង​ណា​ក៏​ដោយ​ក៏​ខ្ទឹម​នៅ​តែ​ជា​អាហារ​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​យ៉ាង​ច្រើន​លើសលប់។​ ខ្ទឹម​មាន​សារធាតុ​ Allicin ​ដែល​ជួយ​ត្រង​ច្រោះ​ជាតិ​ពុល​ពី​ថ្លើម​បាន​មួយ​កម្រិត​ទៀត។​ តែ​ត្រូវ​ចាំ​ថា​អ្នក​នឹង​បាត់​បង់​នៅ​ពេល​ដែល​អ្នក​ចម្អិន​វា​ យក​ល្អ​គួរ​តែ​ញ៉ាំ​ឆៅ។

២.​ តែ​បៃតង

អ្នក​ប្រហែល​ជា​មិន​ឆ្ងល់​ទេ​ថា​តែ​បៃតង​ពិត​ជា​មាន​ប្រយោជន៍​នោះ។ វា​ជួយ​សម្រក​ទម្ងន់​ សម្រស់​ ដំណេក​របស់​អ្នក​ លើស​ពី​នេះ​ទៅ​ទៀត​វា​ក៏​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដែល​ហៅ​ថា​ Catechin ​គឺ​ល្អ​សម្រាប់​ការ​លាង​សម្អាត​ជាតិ​ពុល​និង​បង្កើន​ដំណើរ​ការ​របស់​ថ្លើម។​ យក​ល្អ​គួរ​តែ​ញ៉ាំ​វា​ទទេ​ដោយ​មិន​ដាក់​ស្ករ​ឬ​បន្ថែម​រសជាតិ។

៣.​ ផ្លែ​ប័រ​

ផ្លែ​ប័រល្អ​សម្រាប់​សរីរាង្គ​ខាង​ក្នុង​របស់​មនុស្ស​យើង​ជា​ពិសេស​បេះ​ដូង​និង​ថ្លើម។​ សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ផ្លែ​បឺរ​ជួយ​ឱ្យ​បេះ​ដូង​ដំណើរ​ការ​បាន​ល្អ​ ហើយ​សារធាតុ​ Glutathione​ មាន​នាទី​ជួយ​ទប់​ស្កាត់​ការ​ប៉ះ​ពាល់​នៃ​ជាតិ​ពុល។​ អ្នក​ក៏​អាច​យក​ផ្លែ​បឺរ​ជា​អាហារ​សម្រក​ទម្ងន់​ក៏​បាន។

៤.​ ផ្លែ​ឈើ

ផ្លែ​ឈើ​ដែល​មាន​ជាតិ​វីតាមីន​C ​អាច​ជួយ​ច្រោះ​រាល់​ជាតិ​ពុល​ដែល​មាន​ក្នុង​ថ្លើម​បាន​យ៉ាង​ឆាប់​រហ័ស។​ ជាមួយ​គ្នា​នោះ​ដែរ​ ប្រព័ន្ធ​ភាព​សាំ​ក៏​អាច​បង្កើន​ដំណើរ​ការ​ប្រសិន​បើ​អ្នក​ញ៉ាំ​វា​រៀង​រាល់​ថ្ងៃ។​ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​នៅ​ពេល​ដែល​អ្នក​ញ៉ាំ​ក្រូច​ព្រោះ​ជាតិ​អាស៊ីត​របស់​វា​អាច​បំផ្លាញ​ Enamel។

៥.​ ម្រះ

ម្រះ​គឺ​ជា​បន្លែ​ដែល​មាន​ជាតិ​ល្វីង​ច្រើន​ជាង​គេ​ទើប​មិន​សូវ​មាន​អ្នក​ចូល​ចិត្ត​ញ៉ាំ​ប៉ុន្មាន​ទេ។​ ប៉ុន្តែ​អ្នក​នឹង​ផ្លាស់​ប្តូរ​ចិត្ត​នៅ​ពេល​បាន​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា។​ ម្រះ​ជួយ​បន្សាប​ជាតិ​ពុល​បាន​ល្អ​ជាង​គេ​នៅ​ក្នុង​ថ្លើម​និង​ឈាម​ដោយ​បង្កើន​ទឹក​ប្រមាត់។​

៦.​ រមៀត​

រមៀត​មិន​ត្រឹម​តែ​ជួយ​ឱ្យ​ស្បែក​ស្អាត​ទេ​ថែម​ទាំង​កាត់​បន្ថយ​ជាតិ​ពុល​នៅ​ក្នុង​ថ្លើម​តាម​រយៈ​អង់ស៊ីម៕​

ចុចអាន៖

ប្រភព៖ netlife ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម