អ្វី​ដែល​ឃើញ​មុន​គេ​នៅ​ក្នុង​រូប​នេះ​អាច​ប្រាប់​ពី​​អ្វី​ដែល​អ្នក​ខ្លាច​បំផុត​ក្នុង​ជីវិត

  • 2018-08-17 02:13:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្វី​ដែល​អ្នក​ខ្លាច​ជាង​គេ?​ ភ្លើង​ពណ៌​ ទី​ខ្ពស់​ ពេទ្យ​ធ្មេញ?​ មិន​ថា​អ្នក​ខ្លាច​អ្វី​ទេ​ ចម្លើយ​នឹង​ត្រូវ​បាន​បង្ហាញ​បន្ទាប់​ពី​អ្នក​មើល​រូប​នេះ។ ពេល​មើល​រូប​នេះ​តើ​អ្នក​ឃើញ​អ្វី​មុន​គេ?​ បើ​ឃើញ​ហើយ​សូម​មើល​ចម្លើយ​ខាង​ក្រោម៖

*កាំ​បិត

បើ​សិន​កាំបិត​ជា​វត្ថុ​ដែល​អ្នក​ក្រឡេក​ភ្លាម​ឃើញ​វា​មុន​គេ​ហើយ​ដក់​ជាប់​ភ្នែក​ទៀត​នោះ​បាន​ន័យ​ថា​អ្នក​ខ្លាច​ជំងឺ​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ស្លាប់​ដោយ​មិន​បាន​ដឹង​មុន។​ អ្នក​ប្រហែល​ជា​រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​ ព្រោះ​អ្នក​ចង់​រស់​នៅ​ឱ្យ​បាន​យូរ​។ ហើយ​ការ​ភ័យ​ខ្លាច​នេះ​ក៏​អាច​មក​ពី​អ្នក​ឃើញ​មនុស្ស​ដែល​អ្នក​ស្គាល់​ ឬ​មនុស្ស​ដែល​អ្នក​ស្រលាញ់​ចាក​ចេញ​ទៅ​ដោយ​សារ​ជំងឺ។ តែ​កុំ​បារម្ភ​ អ្នក​មិន​មែន​ជា​មនុស្ស​តែ​ម្នាក់​ដែល​បែប​នេះ​ទេ។

*ផ្លែ​ប៉ោម

បើ​សិន​ជា​វត្ថុ​ដែល​ទាក់​ភ្នែក​អ្នក​ជាង​គេ​គឺ​ផ្លែ​ប៉ោម​នោះ​អ្វី​ដែល​អ្នក​ខ្លាច​បំផុត​គឺ​បាត់​បង​មនុស្ស​ដែល​នៅ​ជិត​អ្នក​ស្និទ្ធស្នាល​នឹង​អ្នក​បំផុត។​ ហើយ​អារម្មណ៍​នេះ​អាច​មក​ពី​នៅ​សុខៗ​អ្នក​ក៏​បាត់​បង់​ម្នាក់​នោះ​ វា​ក៏​ក្លាយ​ជា​ស្រមោល​អតីតកាល​របស់​អ្នក។​ ជាមួយ​នឹង​ក្តី​សង្ឃឹម​ថា​អាច​ឃើញ​គេ​ម្តង​ទៀត​ និង​នៅ​ជាមួយ​គេ​រហូត​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​រឿង​ដែល​អ្នក​ខ្លាច​បំផុត។​ ការ​សិក្សា​ក៏​បាន​ណែនាំ​អ្នក​ឱ្យ​តាំង​ស្មារតី​ ហាត់​យូហ្គា​ (Yoga)​ ឬ​ក៏​អង្គុយ​ស្មឹង​ស្មាន​២​ឬ​៣​នាទី​។ វា​នឹង​ជួយ​ឱ្យ​អ្នក​បាន​ធូរ​ស្រាល​ជាង​មុន។

*ដង្កូវ​

បើ​សិន​ជា​ក្រឡេក​ភ្លាម​អ្នក​ឃើញ​ដង្កូវ​មុន​គេ​នោះ​អ្នក​មិន​ខុស​ពី​មនុស្ស​ភាគ​ច្រើន​ទេ​គឺ​អ្នក​ប្រាកដ​ជា​ខ្លាច​ខ្មោច។​ អ្នក​ចេះ​តែ​មាន​អារម្មណ៍​ថា​មាន​គេ​មើល​មក​អ្នក​ ជាពិសេស​ពេល​ចូល​គេង​។ ដោយ​សារ​តែ​មើល​រឿង​ច្រើន​ពេក​ អបិយ​ជំនឿ​ ធ្វើ​ឱ្យ​អ្នក​ខ្លាច​ហើយ​គិត​ថា​ខ្មោច​ពិត​ជា​មាន។​ ការ​សិក្សា​ក៏​បាន​ណែនាំ​ឱ្យ​អ្នក​សរសេរ​ឬ​ក៏​កត់​ចំណាំ​រាល់​គន្លឹះ​ដែល​អ្នក​ខ្លាច​ហើយ​ព្យាយាម​ទទួល​យក​វា។

*មេអំបៅ

បើ​មេអំបៅ​ជា​ចម្លើយ​របស់​អ្នក​នោះ​ អ្នក​ច្បាស់​ជា​ខ្លាច​ការ​ក្បត់​ពី​ក្រោយ​ខ្នង។​ អារម្មណ៍​នៅ​ពេល​ដែល​មិត្តភ័ក្ដិ​អ្នក​រៀប​គម្រោង​ដោយ​មិន​បាន​ប្រាប់​អ្នក​ ស្នេហា​ផិត​ក្បត់​ និង​ការ​ក្បត់​ពី​ក្រោយ​ខ្នង​ផ្សេង​ទៀត​ធ្វើ​ឱ្យ​អ្នក​ខ្លាច​ការ​ក្បត់​ពី​មនុស្ស​ជុំ​វិញ​ខ្លួន។​ អ្នក​គិត​ថា​អ្នក​ជា​មនុស្ស​ដែល​ងាយ​ជឿ​គេ​ហេតុ​នេះ​ហើយ​ទើប​គេ​អាច​ធ្វើ​ឱ្យ​អ្នក​ឈឺចាប់​បាន​យ៉ាង​ងាយ។​ វា​ជា​ហេតុ​ផល​ដែល​ធ្វើ​ឱ្យ​អ្នក​ពិបាក​មុន​នឹង​សម្រេច​ចិត្ត​រាប់​អាន​អ្នក​ណា​ម្នាក់។​ ប៉ុន្តែ​ត្រូវ​ចាំ​ថា​ ការ​ខ្លាច​បែប​នេះ​ក៏​អាច​មក​ពី​បញ្ហា​ផ្លូវ​ចិត្ត​របស់​អ្នក​ក៏​ថា​បាន៕

ចុចអាន៖

ប្រភព៖ tapoos ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម