កុំកុំ បកស្រាយ​ពេល​ត្រូវ​ប្រៀបធៀប ​ថា​ទទួល​បាន​តម្លៃ​ខ្លួន​រាប់​សិប​លាន​ដុល្លារ​ដូច Fan Bingbing

  • 2018-08-15 02:46:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​ប្រុស Donnie Yen ព្រម​ទាំង​តារា​ជួរ​មុខ​ចិន​ជា​ច្រើន​ទៀត​ត្រូវ​បាន​គេ​គាស់​កកាយ ក្រោយ​ពេល​រឿងរ៉ាវ​គេច​ពន្ធ​របស់​តារា​សម្ដែង​ស្រី Fan Bingbing ត្រូវ​បាន​គេ​ចាប់​ខ្លួន។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​សីហា​កន្លង​ទៅ​នេះ តារា​សម្ដែង​ប្រុស​ជើង​ចាស់ Donnie Yen ព្រម​ទាំង​ភរិយា​បាន​​ចូល​រួម​ក្នុង​កម្មវិធី​មួយ​នៅ​តៃវ៉ាន់។ មាន​វត្តមាននៅ​ទី​នេះ កុំកុំ​ត្រូវ​បាន​អ្នក​កាសែត​ជីកសួរ​រឿង​​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​នៅ​ក្នុង​វិស័យភាពយន្ត​នៅ​ពេល​នេះ ដោយ​ក្នុង​១​រឿង ស៊ី​សុទ្ធ​តែ​ជាង​១០​លាន​ដុល្លារ។ ជាក់​ស្ដែង ក្នុង​ភាពយន្ត “Ip Man 4” ខាង​មុខ លោក​ទទួល​បាន​ដល់​ទៅ​១២លាន​ដុល្លារ​​ក្នុង​តំណែង​តួឯក។

នៅ​ពេល​ត្រូវ​បណ្ដាញ​ព័ត៌មាន ប្រៀបធៀប​ជាមួយ​តារា​សម្ដែង​ស្រី Fan Bingbing ដែល​កំពុង​ត្រូវ​គេ​ឃាត់​ខ្លួន​ដោយ​សារ​គេ​ចពន្ធ​នោះ តារា​វ័យ​៥៥​ឆ្នាំ បាន​បកស្រាយ​ថា រាល់​តម្លៃ​ខ្លួន​របស់​លោក​ទាំង​អស់​គឺ​តែង​ទម្លាយ​ជា​សាធារណៈ មិន​បា​ន​លាក់​លៀម​នោះ​ឡើយ។ បន្ថែម​ពី​នេះ ខុស​ពី​មិត្ត​រួមការងារ ដែល​ទទួល​លុយ​រាប់​លាន​ដុល្លារ​តែ​សម្ដែង​តែ​ប៉ុន្មាន​ថ្ងៃ​នោះ គឺ​លោក​ទទួល​បាន​ច្រើន​មែន​តែ​ត្រូវ​ចំណាយ​ពេល​ដល់​ទៅ​ជិត​១​ឆ្នាំ មិន​មែន​ងាយ​យក​លុយ​នោះ​ឡើយ៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម