តារា​ប្រុស​ស្រី​ចិន៧រូប ​ដែល​ជា​ម្ដាយ​ចុង និង​ឪពុក​ចុង​របស់​គេ

  • 2018-08-14 02:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ល្បី​ឈ្មោះ និង​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម​ក៏​ដោយ ក៏​សិល្បករ​ល្បី​ឈ្មោះ​ជា​ច្រើន​ដូច​ជា Zhao Wei និង Vivian Hsu នៅ​តែ​សុខ​ចិត្ត​ធ្វើ​ជា​ម្ដាយ​ចុង ពុក​ចុង​រ​បស់​គេ។ ខាង​ក្រោម​នេះ​គឺ​ជា តារា​ប្រុស​ស្រី​ចិន ល្បី​ឈ្មោះ​៧​រូប​ដែល​ដែល​មាន​នាម​ជា​ម្ដាយ និង​ពុក​ចុង​របស់​ប្ដី និង​ប្រពន្ធ​ពេល​បច្ចុប្បន្ន។

១. Zhao Wei

ធ្លាប់​ត្រូវ​បាន​កំពូល​ប្រុស​ស្អាត Huang Xiaoming តាម​ស្រលាញ់ តែ​ចុង​បញ្ចប់​ ត្រចៀកកាំ​បាន​យក​ប្ដី​ជា​អ្នក​ជំនួញ Huang You Long វិញ។ ទោះ​បី​ជា​ប្ដី​​នាង​ធ្លាប់​មាន​ប្រពន្ធ​មួយ និង​កូន​ប្រុស​មួយ​ជា​មួយ​ប្រពន្ធ​ក៏​ដោយ តែ​ស្រី​ស្អាត​វ័យ​៤២​ឆ្នាំ​នៅ​តែ​ទទួល​ពាក្យ​សុំ​ស្រលាញ់​របស់​លោក​។

២. Ady An

កាល​ពី​ខែ មិថុនា​ឆ្នាំ​២០១៧ មង្គលការ​របស់​តារា​ស្រី​ល្បី​ឈ្មោះ​តៃវ៉ាន់ Ady An ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​​ក្រោម​ការ​ចូល​រួម​របស់​ភ្ញៀវ​៤០០​នាក់។ ក្រោយ​រៀបការ នាង​ត្រូវ​បាន​គេ​សរសើរ​ថា បាន​ប្ដី​ថ្នាក់ថ្នម​គ្រប់​បែប​យ៉ាង។ តែ​បាន​តែ​២​ខែ​ក្រោយ​មក គេ​បាន​គាស់​កកាយ​ថា ប្ដី​របស់​នាង​ធ្លាប់​មាន​ប្រពន្ធ​រួច​ហើយ ថែម​ទាំង​មាន​កូន​ស្រី​អាយុ​ដល់​ទៅ​៨​ឆ្នាំ​ទៅ​ទៀត។ តាម​​ប្រភព​នានា ស្រី​ស្អាត​វ័យ​៣៧​ឆ្នាំ ក៏​ដឹង​រឿង​នេះ​ដែរ តែ​នៅ​តែ​ទទួល​យក។

៣. Vivian Hsu

ឆ្នាំ​២០១៤ តារា​ស្រី​ជួរ​មុខ​តៃវ៉ាន់ Vivian Hsu បាន​រៀបការ​ជាមួយ​ប្ដី​សេដ្ឋី​សិង្ហបុរី។ មុន​ពេល​រៀបការ​ជាមួយ​តារាស្រី​នេះ លោក​ធ្លាប់​មាន​ប្រពន្ធ​មួយ និង​កូន​ស្រី​២​នាក់។ មួយ​ឆ្នាំ​ក្រោយ អ្នក​ទាំង​២​មាន​កូន​រួម​ជាមួយ​គ្នា នៅ​ពេល Vivian មាន​វ័យ​៤២​ឆ្នាំ។

៤. Wu Jia Ni

Wu Jia Ni និង​ប្ដី ស្គាល់​គ្នា​ពេល​សម្ដែង​រឿង រាជបុត្រ​ណាចា ជាមួយ​គ្នា។ ទោះ​បី​ជា​មាន​វ័យ​លើស​គ្នា​ដល់​ទី​២១​ឆ្នាំ តែ​ស្រី​ស្អាត​រូប​នេះ​ទទួល​យក​ប្ដី​ចាស់​បាន។ កូន​ស្រី​របស់​ប្ដី​នាង មាន​វ័យ​ប្រហាក់ប្រហែល​នឹង​នាង​ដែរ។

៥. Zhang Ding Feng

ប្រុស​ស្អាតចិន និង​ប្រពន្ធ​ហុងកុង​ស្គាល់​គ្នា​នៅ​ឆ្នាំ​២០០៤។ តារា​ប្រុស​រូប​នេះ​បាន​ថ្លែង​ថា នេះ​គឺ​ស្នេហា​ឃើញ​ភ្លាម​ស្រលាញ់​ភ្លែត ដូច​នេះ​ទោះ​បី​ជា​ប្រពន្ធ​មាន​អាយុ​បង​ខ្លួន​ដល់​ទៅ​១០​ឆ្នាំ និង​ធ្លាប់​មាន​ប្ដី និង​កូន​ប្រុស​មួយ​ក៏​ដោយ ក៏​លោក​នៅ​តែ​ស្រលាញ់។

៦. Shawn Zhang

មាន​ប្រពន្ធ​ជា​តារា​សម្ដែង​សិចស៊ី Christy Chung ទោះ​នាង​មាន​វ័យ​លើស​លោក​១២​ឆ្នាំ និង​មាន​កូន​ស្រី​ដល់​ទៅ​៣​នាក់​ជាមួយ​ប្ដី​មុន​ក៏​ដោយ ក៏​ប្រុស​ស្អាត​នេះ​មិន​ក្រែង​រអែង​យក​នាង​ធ្វើ​ជា​ប្រពន្ធ។ មក​ដល់​ពេល​នេះ អ្នក​ទាំង​២​មិន​ទាន់​មាន​កូន​ជាមួយ​គ្នា​ឡើយ។

៧. Tian Hua

ឆ្នាំ​២០១៤ ប្រុស​ស្អាត​ចិន​ដី​គោក​បាន​ការ​ជាមួយ​ប្រពន្ធ​ស្រស់​ស្អាត​យ៉ាង​មាន​សុភមង្គល​ ទោះ​បី​ជា​មុន​នោះ នាង​ធ្លាប់​មាន​កូន​ប្រុស​មួយ​ជាមួយ couch របស់​កម្មវិធី The Voice របស់​ចិន​ក៏​ដោយ។ ឆ្នាំ​២០១៦ ពួក​គេ​ស្វាគមន៍​កូន​រួម​​ទី​១របស់​គេ៕

 

ប្រភព៖ ngoisao ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម